10/26/06

កាដូថ្ងៃបុណ្យកំណើតឆ្នាំនេះ

បុណ្យកំណើតរាល់ឆ្នាំខ្ញុំពុំដែលធ្វើពិធីអី ហើយក៍ពុំសូវដែលបានកា​ដូអីដែរ។ និយាយៗទៅកំសត់ណា…ហា តែមិនមិនអីទេឆ្នាំនេះខុស​ប្លែកពីមុនៗ។ យ៉ាងហោចណាស់ក៍ខ្ញុំបានកាដូពីមនុស្សម្នាក់ដែលខ្ញុំ​ទន្ទឹងចង់បានដែរ។​ Honey​ ខ្ញុំបានអោយកាដូពីរមុខ

មួយគឺនាឡិការដៃម៉ាក OMEGA មួយនេះ

នាឡិការ OMEGA

និងមួយទៀតគឺជាកូនខ្នើយដែលនាងខំចាក់ ដោយផ្ទាល់ដៃ

កូនខ្នើយតូច

10/23/06

ខានស្អែកថ្ងៃបុណ្យកំណើតខ្ញុំ

ជ័យយោ…ថ្ងៃទី ២៥-១០-២០០៦ ជាថ្ងៃកំណើតគំរប់២៤ឆ្នាំរបស់​ខ្ញុំ។ ព្រះជាម្ចាស់…ធ្មេចបើក ធ្មេចបើក ខ្ញុំកាចាស់ដល់ម្លឹង??​ ហ៊ីម…ចាំមើលខ្ញុំបានកាដូអ្វីខ្លះ​ ជាពិសេសកាដូពី Honey​ របស់ខ្ញុំ។ នៅសល់តែ 3 ថ្ងៃទៀតទេ។