02/20/07

ទំព័របទចំរៀងហ្គីតា – Guitar Lyric

Yo yo yo…let’s make some noise!!!. Here at last, I worked it out. Here the new blog by me. It’s about guitars and lyrics. The first song is​ “សិទ្ធត្រឹមជាមិត្ត” by Sapoun Midada, my guitar hero. Actually I’m not the one who’s good at guitar but I really try my best to post some songs which i used to play or got from my friends. Some are English some are Khmer song. At the end of every lyric i also put my ugly voice or the original one of the lyric. Not only lyrics but also some guitar lessons or practices which will be brought to you later. Are you a guitar fan?? yes, come on my way. Hope you enjoy it. Please, support by givemme comment. I’ll wait for your feedback. Here is that the link to my new guitar blog. http://guitar4khmer.wordpress.com

ហេហេ….សុំហ៊ោមួយម៉ា!!!! នៅទីបំផុតខ្ញុំបានសំរេចធ្វើវាហើយ។ ប្លក់ថ្មីរបស់ខ្ញុំ ជាប្លក់ដែលមានបទចំរៀងហ្គីតា។​ បទទីមួយ​សំរាប់ការបើក​ឆាកដំបូងនេះគឺមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត” ច្រៀងដោយ សាពូន មីដាដា។ តាមពិតទៅខ្ញុំនឹងបន្តដាក់ មេរៀនហ្គីតា ឬការបង្ហាត់បង្ហាញជា​ច្រើនទៀត​ប៉ុន្តែ ជំហ៊ានដំបូងនេះមិនទាន់ទេ​ រងចាំការស្រាវ​ជ្រាវបន្ថែមទៀត​សិន។​ នៅចុងបញ្ចប់នែអត្ថបទនីមួយៗខ្ញុំមានដាក់ឲ្យចំលង​នូវសំលេងដ៍កក្រិច របស់ខ្ញុំដែលលេងហ្គីតាបណ្តើរច្រៀង​បណ្តើរ បើមិនអញ្ចឹងទេខ្ញុំនឹងដាក់បទដើមរបស់គេតែម្តង។ និយាយគ្នាឲ្យហើយស្តាប់ហើយ ហាមសើចចំអក តែអាចផាបាន ហាហាហាហាហា…..។ អូឃេ នេះជាអាស័យដ្ឋានសំរាប់ចូលទៅ​អានប្លុកនោះ http://guitar4khmer.wordpress.com សូមចូលរួមផ្តល់យោបល់ ដើម្បីជួយគ្នាស្ថាបនាឲ្យមានការចំរើន​ទៅមុខទាំងអស់គ្នា។

02/11/07

ធ្វើអ្វីខ្លះថ្ងៃបុណ្យសង្សា?​Thing to do on Valentine’s day

Valentine’s Day

តើគួរធ្វើអ្វីខ្លះក្នុងថ្ងៃបុណ្យសង្សា?? ខ្ញុំគិតថាសំនួរនេះមិនពិបាកឆ្លើយឡើយសំរាប់​​អ្នកមានសង្សាស្រាប់ រីឯអ្នកអត់វិញមុខតែច្រណែនគេងាប់ហើយពេលឃើញគេបណ្តើរគ្នាទាំង គូរៗតាមផ្លូវដូច្នេះនោះ។ជាទូទៅមនុស្សស្រីគេ គិតគូរណាស់អំពីថ្ងៃសំខាន់​សំខាន់នានាជាពិសេស បុណ្យខួបកំណើត កាដូថ្ងៃបុណ្យគ្រិស្មាស គំរប់ខួបថ្ងៃដែលគេមានស្នេហា ហើយរិតតែមិនអាចភ្លេចបានទៀតគឺ ថ្ងៃបុណ្យសង្សា រឺថ្ងៃបុណ្យនៃក្តីស្រលាញ់នេះតែម្តង។ តើគួរធ្វើអ្វីដើម្បីឲ្យមនុស្ស​ដែលអ្នកស្រលាញ់មានភាពរភើប? ឃេ.អួ….នេះជា Tip ខ្លះៗសំរាប់អ្នក​ថាគួរធ្វើអ្វីខ្លះទៅ​ ៖​

១. សួរខ្លួនឯងថា,​ តើអ្នកមិនទាន់មានគូរមែនទេ? ៖​ បើអ្នកមិនទាន់មានគូរទេ ហើយបានសំលឹងឃើញ​អ្នកណាម្នាក់ហើយនោះ​ដូច្នេះថ្ងៃនេះជាថ្ងៃជា វេលាល្អសំរាប់អ្នកហើយ។ ចូរប្រញាប់ទិញផ្កា ហើយជូន​ទៅនាងនិងសារភាព​ស្នេហ៍របស់អ្នកភ្លាមទៅ។
២.​ រៀបចំខ្លួន​ និងណាត់គេចេញក្រៅ​៖ បើថ្ងៃនោះមកដល់ អ្នកមានសំបុត្រកុនរ៉ូមែនទិក រឺមានណាត់ញ៉ាំបាយ នៅភោជនីយដ្ឋាន រឺក៍នៅផ្ទះក៍ដោយ ចូរតាក់តែខ្លួនឲ្យស្អាតសង្ហា តាមដែលអាចធ្វើបាន។ ស្រ្តីគេនឹងពេញចិត្តនៅពេញឃើញអ្នកតែងខ្លួនដ៍សង្ហា បែបនេះ ព្រោះនាងយល់ថាអ្នកចេះតាក់តែងខ្លួនសមសួនទៅតាមពេលវេលា ហើយយល់ថាអ្នកគិតដល់នាងជាមនុស្សសំខាន់ បានជាខិតខំតែងខ្លួនស្អាត​បាតយ៉ាងនេះ។ សូមបញ្ចាក់ណាកុំជ្រុលពេក សុំលៃម៉ាល្មមសមនឹងរូបរាងរបស់​អ្នកបានហើយ។
៣. ពិធីដ៍សាមញ៖ បើអ្នកជាប់រវល់​ធ្វើការ រឺមិនសូវមានប្រាក់គ្រប់គ្រាន់ទេនោះ សូមធ្វើពិធីដ៍សាមញមួយបានហើយ។ បើនាងពិតជាស្រលាញ់អ្នកមែន នាងនឹងយល់ពីទុក្ខលំបាកនេះមិនខាន។
៤.​ បញ្ចេញកាយវិការស្នេហារោលរាល៖ គូរខ្លះអាចនឹង​អៀន មិនហានអោប ថើបគ្នា ជាពិសេសការថើបបូរមាត់ ដែលយើងចំណាំ ហៅថា ស្ទីលអឺរ៉ុប នោះ។ ក្លាហានឡើង ផ្តល់ស្នាមថើបដែលមិនអាចបំភ្លេច​បានដល់គូរស្នេហ៍របស់អ្នកទៅ។

៥.ជួលបន្ទប់ស្នាក់នៅសំរាប់ដំណើរកំសាន្ត៖​ នេះជាគំនិតដ៍ល្អប្រសើរដែរ លោកអ្នកអាចធ្វើដំណើរទៅណាឆ្ងាយជាមួយគ្នា​ហើយចំណាយពេលស្នាក់នៅជាមួយនាងក្នុងបន្ទប់ដ៍ប្រណីតនៃសណ្ឋគារ​ ចូរធ្វើឲ្យថ្ងៃរបស់អ្នកនោះមានសេចក្តីសុខបំផុតបំភ្លេចមិនបានចុះ។ ដឹងថាត្រូវធ្វើអីហើយមែនទេ???​ ប្រហែលមិនចាំបាច់ខ្ញុំប្រាប់ទៀតទេអញ្ចឹង។

៧. ធ្វើផ្លូវទៅកាន់កាដូសម្ងាត់៖ នេះជាគំនិតល្អបើអ្នកបាន​គិតឃើញ អ្នកអាចដាក់ ឬយកកាដូនោះទៅលាក់​នៅទីណាមួយរួចទុកសំបុត្រមួយច្បាប់ឲ្យនាងដើម្បីទៅយកកាដូនោះ ដោយមានភ្ចាប់ជាមួយសញ្ញាព្រួញ ជាសញ្ញាបង្ហាញផ្លូវទៅកាន់ទីនោះផង។ ក្រោយពីនាងបានរកឃើញហើយកុំភ្លេចខ្សិបដាក់​ត្រចៀកនាងថា៖ “បងស្រលាញ់អូន” ។​
ធានាថានាងនឹងរំភើបមិនខាន(ខ្ញុំសាករួចហើយ ជឿខ្ញុំចុះ)

៨.​ រកនឹកសម្មកភាពដែលពញ្ញាក់អារម្មណ៍ប្លែក៖ ជួនកាលភាពគ្រោះថ្នាក់ ឬសកម្មភាពប្រថុយប្រថានខ្លះអាចធ្វើឲ្យមានអារម្មណ៍​បែបរំភើបខ្លះដែរ។ លោកអ្នកអាចនាំគូរស្នេហ៍ទៅលេងកីឡាដែលគ្រោះថ្នាក់​ខ្លះដើម្បីពញ្ញាក់អារម្មណ៍ឲ្យរន្ធត់រីករាយ បើមិនចឹងទេអ្នកអាចនាំគ្នាទៅទស្សនា​ផ្ទះខ្មោចសិប្បនិមិត្តដែលសំបូរភាពភ័យខ្លាចនោះក៍បាន។

៩.​ រំលឹកអតីតកាលដ៍ផ្អែមល្អែម៖ អ្នកដឹងទេមនុស្ស​ស្រីនឹងមានការភ្ញាក់ផ្អើលជាមិនខាន នៅពេលដែអ្នកចេះចាត់ចែងកម្មវិធីញ៉ាំ​អាហាដោយអ្នកចេះរំលឹកការចងចាំដែលមានជាមួយគ្នាកន្លងមក។ អ្វីដែលនាង​ភ្ញាក់ផ្អើលនោះគឺអ្នកចេះចងចាំបានល្អ។ ចូរចាំផ្តើមដោយនិយាយថា​ ៖ ” បងចាំបានថាកាលពីយើងស្គាល់គ្នាដំបូងយើងទៅកន្លែងនេះ….យើងសប្បាយ​ជាមួយគ្នា..កាលនោះបងបងបានសារភាពស្នេហ៍អូននៅទីនេះ….” ។ អ្នកចាំសង្កេតមើលនាងនឹងញញឹមបិទមាត់មិនជិតឡើយ នាងនិងនិយាយ​ឆ្លងឆ្លើយជាមួយអ្នកវិញយ៉ាងរីករាយបំផុត។

១០.កុំភ្េលចការងារនៅថ្ងៃបន្ទាប់៖ អ្នកមានការណាត់អីក៍ណាត់​ទៅតែកុំភ្លេចការងារផ្ទះឬការងារសាលា ជាពិសេសអ្វីដែលត្រូវបំពេញ​នៅថ្ងៃស្អែកណាឬយកល្អលោកអ្នកបំពេញការងារទាំងនោះឲ្យហើយក៍បាន​រួចចាំទៅអង្គុយរ៉ួមែនទិកតាមសប្បាយចុះ។

​​​​ ខ្ញុំជឿថា ទាំង១០ចំណុចនេះនឹងនាំលោកអ្នកឲ្យមានក្តីសុខជាមិនខានសំរាប់​Valentine’s day ខាងមុខនេះ។ ជូនពរអ្នកទាំងអស់គ្នាមានសេចក្តីសុខគ្រប់ៗគ្នា សំណាងល្អណា‌‌!!!!
(សរសេរឡើងដោយយោងតាមបទពិសោធន៍កន្លងមក​ ហាហាហាហា…..)