03/25/07

Why I love to play guitar??

ហាហាហា….បើនិយាយពីមូលហេតុដែលខ្ញុំចង់លេងហ្គីតាពិតជាគួរឲ្យអស់សំណើចណាស់។​តាមពិតទៅតាំងពីដើមមកខ្ញុំមិនដែលមានចំណូលចិត្តចង់លេងឧបករណ៍តន្រ្តីណាមួយឡើយ​គឺត្រឹមតែមានការចូលចិត្តវា ហើយតែងស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹង​អាចលេងវាបាន។​​ កាលនោះក្តីស្រម៉ៃមួយទៀតរបស់ខ្ញុំហ្គីតាលេង​លើឆាកដែលមានមនុស្សជាច្រើនចាំមើលនិងអបអរសាទរ។

ខ្ញុំទើបតែចាប់ផ្តើមចង់ចេះ និងរៀនលេងវាកាលពីឆ្នាំ២០០៣នេះ​ឯង។​ នឹកដល់កាលឆ្នាំនោះកុំអីក៍ខ្ញុំមិនចង់លេងហ្គីតានោះដែររឿងគឺវាអញ្ចេះ៖

ប្អូនខ្ញុំឈ្មោះបញ្ញ(សព្វថៃ្ងនៅរៀននៅប្រទេសរូស្សី) វាទើបនឹង​ប្រលងជាប់អាហារូបករណ៍ផង។ ថ្ងៃមួយវាទើបនឹងត្រលប់មកពី​សាលារៀនភាសារូស្សីដោយកាន់យកហ្គីតាមួយដែលវាខ្ចីពីគ្រូវាមកផង​ខ្ញុំក៍សួរវាថា៖
– អាញ៉ា ហ្អែងបានហ្គីតាពីណាម៉ោហ្អា
– ខ្ញុំបានពីគ្រូម៉ោ បង
– អីគេ រៀនភាសារូស្សីហ្នឹងគេមានថែមហ្គីតាដែរ(ខ្ញុំសួរដោយឆ្ងល់)

– អត់ទេ លោកគ្រូគាត់ចេះតែនែនាំខ្ញុំឲ្យចេះរៀនលេងទៅ គាត់ថាទុកគ្រាន់កែអផ្សុកពេលទៅនៅហ្នោះ។ បងឯងដឹងគាត់ថាម៉េចទៀតអត់
– អើ…ហីចុះគាត់ថាអីទៀតចុះ??
– បងឯងដឹងហ្អេ​ គាត់ថាចេះលេងហ្គីតាមិនអត់ប្រយោជន៍ទេណា ព្រោះអាចទាក់​ស្រីៗបានផង ន៎!!!
– មែនក៍អីហ្អា??? (ខ្ញុំសួរវាបញ្ចាក់)
– មែនតើ ម៉េចបង??
-​ អឺ…មានម៉េចឡូយដែតើហ្អា រៀនដែរវ៉ី

ហាហាហា….គ្រាន់តែឮថាអាចទាក់ស្រីៗបានចឹងចាំកាលបានខ្ញុំមិន​ខ្វា​រ ក ទៅ????
ដល់ហើយទៅឲ្យតែវាត្រលប់ពីសាលាវិញ ខ្ញុំតែងតែសួរវាថា គ្រូមានបង្រៀនមេរៀនអីថ្មីទៀតអត់ ហើយខ្ញុំតែងរៀនតាមនោះ។ ចៃដន្យអីខ្ញុំក៍មានពូថ្លៃម្នាក់ដែលនៅជាមួយនោះចេះហ្គីតាខ្លះផង ខ្ញុំតែងតែរៀនពីគាត់អីចឹងខ្លះៗម៉ោ។ កាលនោះខ្ញុំវក់និង ហ្គីតា​ម៉ាង៉្ងៃៗភ្លេចបាយភ្លេចទឹក។ ប្អូនខ្ញុំវាមិនសូវឆាប់ចេះដូចខ្ញុំទេ ព្រោះវាមិនជាមានដុងនឹងហ្គីតានេះប៉ុន្មានផង តែបើខ្ញុំវិញ​មានគួរសម រៀនឆាប់ចេះជាងវា។

-ចប់ដោយសង្ខេប

 

នេះជាមូលហេតុពិតប្រាកដដំបូងដែលបណ្តាលឲ្យខ្ញុំចង់​លេងហ្គីតា ហេស ហេស ហេស អស្ចារ្យដែរណាលោកគ្រូគាត់ថាមានខុសអីណា។​ ខ្ញុំទាក់មានម៉ាចំនួនដែរ ហាហាហាហ….។ មើល៍តែ Honey ខ្ញុំសព្វថ្ងៃទៅ ទំនេរៗ ខ្ញុំតែងយកហ្គីតាមកបំពេរនាងឲ្យគេងតែញ៉យហ្នឹង។ រ៉ូមែនទិកណាស់​ណា បើអ្នកទាំងអស់គ្នាមិនជឿសាកដូចខ្ញុំល៍មើល។

 

At home with my guitar

At home, Me and My Guitar

a painted guitar man, he’s me
រូបនេះមានមនុស្សស្រីម្នាក់គេគូរឲ្យខ្ញុំ គេឈ្មោះ Marya។ ថ្ងៃមួយជួបគេតាមឆាតគេសួររករូបថតខ្ញុំ ហើយខ្ញុំក៍ផ្ញើរូបខាងលើ​ឲ្យទៅ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកគេផ្ងើរូបគំនូរនេះមកវិញ​តែម្តង។ ហេស ហេស ហេស…ហេងដែរមានគេគូរឲ្យចឹង។

on The beach, with guitar
ថតកាលពីឆ្នាំមុនពេលទៅលេងកំពុងសោមជាមួយមិត្តភក្តិ

 

03/11/07

yesterday, ma friend wedding

សប្បាយអស់ទាស់ម្សិលម៉ិញការពួកម៉ាក។ ហេងដែរដែលគេឲ្យខ្ញុំ​ធ្វើជាអ្នកកំដរ ហាហាហាហ….ស៊ី Free ហើយគេឲ្យអាំងប៉ាវទៀត។ និយាយាពីរឿងកំដរការគេហ្នឹងខ្ញុំកំដរឡើងជិត១០រោងហើយ។ ហ៊ីម…មិនដឹងជាកាលបានដល់វេនខ្ញុំទេន៎??? គេថាកំដរគេលើស​៣រោងអីហ្នឹងវាអភ័ព្វ តែខ្ញុំកំដរឡើងលែងអភ័ព្វទៅហើយ។ បើសិនជា​ពេលកំដរហើយគេចេញ Recommandation ឲ្យប្រហែលខ្ញុំ​បានឡើងគផ្ទះឯណោះ។ណាស់ហើយគ្មាន​អភ័ព្វគ្មានអីទេ ខ្ញុំមិនដែលទៅជឿរឿងអីចឹងៗឡើយ។ គេហៅឲ្យជួយ​ចេះតែជួយៗ ទៅសំខាន់ សប្បាយនឹងជួយគេ។ ចាំមើលដល់ខែ ៥ត្រូវជួយ​កំដរ​​ការលោកប្រធានទៀត ហាហាហា….សល់លុយទៀតហើយខ្ញុំ។

 


បុរសមានបទពិសោធច្រើនខាងកំដរការគេ មិនដឹងកាលបានដល់​វេនខ្លួនឯងម្តងទេ…
ផឹកពួកម៉ាកផឹក…ផឹកឲ្យលិចថ្លើមទៅអាសំលាញ់…
Yo Yo Yo…ពួកម៉ាក

កុំធើមុខចឹងមើល៍ អាដា…ហីល្បងក្អមចេញស្តាយឡូយម៉េស? នៅចាញ់ខ្ញុំទេនែក៎….