សង្សាមួយគូរ

ហេហេហេ….នេះជារូបខ្ញុំនិង Honey របស់ខ្ញុំ។ ឡូយហេ្អស?សមគ្នា​ហ្អេស?​ 🙂 អ្នកទាំងអស់គ្នាមានដឹងទេទៅណាម៉ោណាគេមិនដែលថា​យើងជាសង្សាគ្នាអីម៉ាតិច គេច្រើនតែច្រឡំថាយើងជាបងប្អូនគ្នាទៅវិញ​ពួកខ្ញុំមុខដូចគ្នាណាស់ទៅហ៎??? សូមជួយថាផងទៅមើល…


ថតនៅសួនច្បារវិមានឯងរាជ្យ

25 thoughts on “សង្សាមួយគូរ

  1. មើល​ទៅ ស្រដៀង​គ្នា​ដែរ បណ្ឌិត​ឯង​រាង​ចាស់​ជាង​ មើល​ទៅ​សម​ជា​បង តែ​បើ​គិត​ថា​ជា​គូរ​សង្សា​វិញ ក៏​សម​គ្នា ។ នែ៎​! សុំ​ខ្សឹប​ប្រាប់​មួយ​ទៅ​ចុះ សង្សា​បណ្ឌិត​ឯង​ស្អាត​ណាស់!
    សូម​ជូន​ពរ​ឲ្យ​ជោគជ័យ និង​មាន​សុភមង្គល​ណា​!

  2. ស្រដៀង​គ្នា​ដែរ​ហ្នឹងណា! អ្នក​មិន​ដឹង​គេ​ច្បាស់​ជា​គិត​អញ្ចឹង​ហើយ។ និយាយ​អញ្ចឹង​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា មនុស្ស​ដែល​ជា​គូ​ព្រេង​នឹង​គ្នា​ច្រើន​មាន​មុខ​មាត់​ស្រដៀង​គ្នា! ហើយ​តាម​រយៈ​ការ​សង្កេត​កន្លងមក​ឃើ់ញ​ថា​អញ្ចឹង​មែន!
    សូម​ជូន​ពរ​អ្នក​ទាំង​ពីរមាន​សុភមង្គល​ក្នុង​ជីវិត​គូត​រៀង​ទៅ​អើយ…!

    P.S. ហើយ​អង្កាល​ណា​បាន​មាន​ដំណឹង​ល្អ​ទៅ​ណ៎?

  3. ជ្រិញណាស់ មានសង្សារតែមួយដើរអួតគេឯងពេញពិភពប្លក ហេហេ… និយាយលេងទេ បានសង្សារស្អាតដល់កហ្មង!

  4. សង្សារ​ល្បង​ឌិត​ឯង​ដូច​ធ្លាប់​ឃើញ​មុខ…. ហាហហា អូ​មែន ធ្លាប់​ឃើញ​តើ…

  5. យ៉ាហ៊ី ជ្រិញអីណា មានអត់ហ្នឹងបានម៉ោជ្រិញគេ ហាហាហា…អត់ថាអត់ទៅ អន្ទិត ភាក់ និង អន្ទិត រដ្ឋអើយ។ Mr. V ខ្ញុំធ្លាប់លឺគេថាចឹងដែរតា ជាការពិតមែន​ឬអី? ហេហេហេហ…ល្អតាចឹង :)។
    ល្បងKB លឺតែផ្ញើសោះហើយខ្ញុំចាំឡើងផ្សាភ្នែកហើយនែក៎។ Khmertale ធ្លាប់ឃើញនៅឯណាហ៎??

  6. ខ្ញុំក៏​ធ្លាប់​ឃើញ​មុខ​ដែរ​! អេ.. ដូច​ធ្លាប់​ឃើញ​ក្នុង​ប្លក់​នេះ​ទេ​ដឹង​? ហាន់​នី​ឌិត​ឯង​មាន​ស្រុក​កំណើត​នៅ​ណា?​

  7. គេនៅអំពេញនេះតា នៅប្លក់នេះខ្ញុំដាក់រូបគេច្រើនដែរមែនហ្នឹង។ អេបើចង់ឃើញគេ អ្នកទាំងអស់គ្នាបើកទូរទស្សន៍ បាយ័នមើលទៅឃើញ​ហើយ។ នាងធ្វើជាពិធីករនៅនោះដែរតា ហេហេហេហេហេហ….:)

  8. អូ! ចឹងតើបានធ្លាប់ឃើញ… ក្នុងកម្មវិធីកូនល្អ ទូរទស្សន៍បាយ័នអ្ហី? ហាហា… គេធ្វើពិធីករបែបអាឡិអាឡក់ដូចកូនក្មេង….;)

  9. ងាប់​ហើយ តូវ​ថា​គេ​ចំៗ​ចឹង​! គ្មាន​សុជីវធម៌​មែន ។ បើ​ឃើញ​បែប​នោះ គួរ​តែ​ថា​ឆ្លាត​ទើប​វា​សមរម្យ ។ និយាយ​អ៊ីចឹង ខ្ញុំ​អត់​ដែល​បាន​មើល​សោះ គេ​លេង​ង៉ៃ​ណា​ម៉ោង​ប៉ុន្មាន​?

  10. និយាយ​លេង​ទេ ព្រោះ​អី​សង្សារ​ល្បង​ឯង​ដូច​ជា ស្រី​តូច​ចំណាន​ចឹង មុខ​មើល​ម៉ាភ្លែត​ស្រដៀង​គ្នា តែ​មើល​យូទៅ រឹត​តែ​មិន​ដូច​គ្នា ហាហាហាហា……

  11. ហ្នឹងហើយ នៅកម្មវិធីកូនល្អហ្នុង មិនអីទេ​ថាអីថាទៅ ខ្ញុំឃើញអាឡិកអាឡក់​ចឹងមែន ប៉ុន្តែវាគួរឲ្យស្រលាញ់ទៅវិញទេណា រដ្ឋអើយ 🙂 ហេហេហេហេហ….​បឿនហ្អា…គេលេងរាល់ង៉ៃអាទិត្យម៉ោង ៨:០០ព្រឹក ចាំមើលរ៉ូវ។

  12. បាទ, មិន​អី​រ៉េ ចាំ​អាទិត្យ​ក្រោយ​ ខ្ញុំ​នឹង​តូវ​មើល​នៅ​ស្ថានីយ៍​ទូរទស្សន៍​តាម៉ង ។

  13. ហើយបឿនអើយ!​ទៅមើលអីបស់គេវរៗគេថាឯងម៉េចៗទៅ ណាមួយគេមានម្ចាស់ទៅហើយណា គួរដើរមើលអ្នកផ្សេងៗក្រែងលោត្រូវ​ចិត្តតែបើចង់បានស្នៀតទាក់ទងអីសួរបណ្ឌិតទៅ ឫក៍សួរខ្ញុំក៍បានបទពិសោធន៍តាមភរិយាខ្ញុំបីបួនឆ្នាំដែរមុនបានធ្វើ​អាពាពិពាហ៍ហាហា។

    PPSK

  14. ចេះ​តែ​និយាយ​ៗ លើក​ទឹក​ចិត​បណ្ឌិត​​តូវ​ហ្នឹង​​ មាន​ពេល​ឯណា​ទៅ​មើល​សង្សា​គេ​នោះ ។

  15. ការនៅថ្ងៃណាទៅ?

    កុំភ្លេចផ្ញើលិខិតអញ្ជើញការអោយខ្ញុំផងណា ផ្ញើតាមប្លកហ្នឹងក៏បានដែរ

    ខ្ញុំនឹងចងដៃតាមប្លកដែរណា

  16. ងាប់វាមិនដែល ណាគេចងដៃតាមប្លក់ចឹងទេ ចឹងមានតែខ្ញុំត្រូវការតាមប្លកហ្នឹងដែរ។ មិនអីទេបើដល់ពេលការ​ខ្ញុំហៅទាំងអស់នៅពិភពប្លកហ្នឹងទាំងអស់ហ្នឹង អត់ឲ្យរួចខ្លួនទេចាំ​មើល៍រ៉ូវ

  17. អូ ឆាប់ៗនេះ​ក្នុង​ប្លក់ វើតប្រេះ មានពិធីមង្គលការ​ដែរ​ណ៎??? ហើយស៊ីការម៉េចទៅ?

  18. ការ​បណ្ឌិត សង្ស័យ​តែ​ឲ្យ​ស៊ី​ Comment ម្នាក់​ទេ​? ចង​ដៃ​ comment ដឹង​ន៎​ណារដ្ឋ​ ។

  19. ស្អីក៏ស៊ីដែរ​មិន​ថា​ខាំម៉ិន មិនថា​ប្លក់​ទទួល​បាន​ទាំង​អស់​តែ​សូម​ចង​ដៃ​ជា​ខាំម៉ិនស្ប៉ាមវិញ 🙂

Leave a Reply

Your email address will not be published. Required fields are marked *