Our staffs’ phones

បើមើលមួយខ្វាច់ដូចអស្ចារ្យណាស់ តែបើមើលឲ្យមែនទែនបានដឹង​ថាអស្ចារ្យមែន ហេហេហេហេហ….សំណួរសួរថាម៉េចក៍គេម៉ោផ្តុំគ្នាដាក់​ទូរស័ព្ទនៅកន្លែងតែមួយអញ្ចឹង? ងាយណាស់ចំលើយ ម៉ោពីបន្ទប់ខ្ញុំ​ធ្វើការហ្នឹងឲ្យតែចូលទៅដឹងតែដាច់សេវាទូរស័ព្ទប៉ិតម៉ង។ បើនៅត្រងតុហ្នឹងគ្រាន់មានសេវាខ្លះ ចឹងហើយបានជាមួយៗ យកម៉ោផ្តុំគ្នានៅតែម្តុំហ្នឹងណា។ សាករាប់មើលទូរស័ព្ទទាំងអស់១២​គ្រឿងមិនមែនបានន័យថាម្ចាសចំនួន១២នោះតែ តាមពិតតែ ៦នាក់ប៉ុណ្ណោះ។ ម្នាក់ៗ ប្រើសុទ្ធតែ ២-៣តែឯង ចឹងហើយមួយៗ​ចង់ទារមេដំឡើងប្រាប់ខែទៀតហា រួមទាំងខ្ញុំដែរ ហាហាហាហាហ……:)

19 thoughts on “Our staffs’ phones

  1. សុទ្ធតែតារាទូរស័ព្ទតើ! និយាយតែមួយ វាមិនគ្រាន់ ទាល់តែពីរបីគ្រឿងបានគ្រប់។ ហាហាហា…

  2. ទូរស័ព្ទ​មួយ​សម្រាប់​តេ​ចេញ ទូរស័ព្ទ​មួយ​សម្រាប់​ទទួល​ចូល​​ទេ​ដឹង​? ឡូយ​មែន​!

  3. ទូរស័ព្ទ​ = ប្រពន្ធ​ចុង ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ចិញ្ចឹម​វា​ជា​និច្ច​ តែ​ប្រើ​ប្រាស់​គ្នា​ហើយ​ដាច់​​មិន​បាន​!

  4. សង្ស័យ​បណ្ឌិត​ឆ្លៀត​រក​ស៊ី​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ទេ​ដឹង???

  5. បងគល់, បឿន​, ដួងច័ន្ទ: មិនមែនតារាអីទេ បងគល់អើយ​គ្រាន់តែ មួយគ្រឿងសំរាប់​និយាយរឿងការងារ មួយគ្រឿងទៀតសំរាប់​ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា​និយាយជាមួយអូនៗ អីហ្នឹងណា ពួកខ្ញុំបែងចែកគ្នាដាច់ចឹងតែម្តង ហាហាហាហ…. 🙂
    Mr V: ខ្ញុំគិតថាចឹងដែរហ្នឹង V តែគ្រាន់តែប្រពន្ធចុងយើងមួយ​នេះ (អូហ៍..ច្រលំមិនមែនមួយទេ គឺពីរទេតើ) មិនចេះរអ៊ូរទាំជា​មួយយើងទេ បើខែខ្លះដាច់លុយអីខ្ចិលដាក់ទុកចាំគេបិតសិនក៍​បានចាំខែក្រោយដាក់ទៅក៍មិនទាន់ហួសពេលអីដែរ។

  6. បើជំនាញខ្ញុំអ្នកអង្គុយតុនឹង អាចនឹងមានបញ្ហា អត់កូនស្កូវសក់ ខូចប្រព័ន្ឋសរសៃប្រសាទ នឹងមហារីកខួរក្បាល គិតមើល GSM signal flowing to these phones one time and effect to the person who the nearest one moreover all the phones are low signal so they try to catch the signal again and again. We cannot see the signal but u will hear sound if you turn on speaker and put next to them តែវាមានប៉ះពាល់ភ្លាមៗទេ នៅពេលអាយុច្រើនទៅបានដឹងតែហួសពេលទៅហើយ​ 😀

  7. យី! បណ្ឌិត​មិន​វីវ​ទៅ ហើយ​ទេ​ចឹង​? តិច​អត់​កូន​ទៅ ងាប់​ហើយ​បណ្ឌិត​អើយ​បណ្ឌិត រក​កន្លែង​ផ្សេង​ដាក់​តុ​ធ្វើ​ការ​ទៅ ហើយ​ឲ្យ​គេ​ទិញតុ​មួយ​ទៀត​សម្រាប់​ដាក់​ទូរស័ព្ទ​ កុំ​ធ្វើ​បែប​នេះ​!!!

  8. ឮ​បង​PPSK ប្រាប់​ទេ? កុំ​ទៅអង្គុយ​ជិត​ហ្នឹង​អី​បណ្ឌិត​ អឺ​ឌិត​ឯង​សង្យ័យ​ចូល​ក្នុង​ក្រុម​​…ហ្នឹង​ហើយ​ទេ​ដឹង បើ​ទូរស័ព្ទ​ម៉ាតុ​ជិត​២០​គ្រឿង​ហើយ! កុន​ហើយ​នោះ!!! lolzzzz

  9. ហ៊ីម….យ៉ាប់ម៉ងហាពួកនៅពិភពប្លក់នេះ ពូកែណាស់អារឿងបំភ័យ​គេ​ហ្នឹង។ កាលមុនបំភ័យអន្ទិតភាក់រឿងឆ្កែខាំដៃម្តងហើយ។ អាឡូវ​ម៉ោបំភ័យខ្ញុំរឿងទូរស័ព្ទទៀតអីណា ចុះធើម៉េចបើចាំបាច់ត្រូវប្រើចុះ??

  10. Oh! sorry just advice if you have someone work for Telecoms operator engineer such as IN, NSS, BSS or MSC they will tell how bad they are!

    ខ្ញុំគ្រាន់តែនិយាយឲល្អតើវាជាកាពិតមិនកុហក កុំប្រាប់ថាឪស្សាហ៍​ឈឺក្បាលជួនកាលវាកំពុងចាប់ថ្តើមផងក៍មិនដឹង 😀

  11. កុំបំភ័យបណ្ឌិតអី អាណិតគ្នា។ ​តិចលឺបងសុខគីថាអីចឹង លួចគ្រវែងទូរស័ព្ទចោលអស់ហើយទេដឹង??? សង្ស័យតាមែនទេ… ហាហា

  12. កុំ​ទាន់! បណ្ទិត​កុំ​ទាល់​គ្រវែង​ចោល​អី បើ​គិត​ថា​ហ្នឹង​គ្រវែង​ចោល​មែន ប្រាប់​ខ្ញុំ​សិន​ថា​នៅ​កន្លែង​ណា អាង​ខ្ញុំ​ចាំ​ទៅ​រើស! hehehe 😀

  13. ទាល់តាយូរហ៎បានចោល ហ្អ ហ្អ?? ខ្ញុំហ្នឹងស្រួលបំភ័យណាស់តូវហ៎?​ហេហេហេហេហេហេហេ…. 🙂

  14. ជឿ​គាត់​ទៅ​បណ្ឌិត គាត់​មិន​មែន​និយាយ​កុហក ឬ​បំភ័យ​បណ្ឌិត​ទេ ព្រោះ​គាត់​ក៏​ជា​អ្នក​ដែល​ធ្វើ​ការ​នៅ​​ខាង Communication ម្នាក់​ដែរ ហើយ​គាត់​ក៏​មិន​ដែល​និយាយ​កុហក​នរណា​ដែរ ។ បណ្ឌិត​គួរ​តែ​រក​វិធី​ថ្មី​​ទៅ​សម្លាញ់ ។

  15. ហា ហា ហា គ្រាន់តែរូបទូរស័ព្ទបស់ឌិតសោះ អានទៅមានរឿងគួរអោយប្រុងប្រយ័ត្នច្រើន​យ៉ាងនឹងផងហ្អ… គួរអោយខ្លាចណាស់​ សំណាងដែរដែលងៃនុងអត់បានដាក់​ទូរស័ព្ទថតមួយគេ ហេហេ គ្រាន់តែយកទូរស័ព្ទមកថតម៉ាប៉ុស្តិ៍ពីរ​ស្រាប់តែឌិតយកមកបាហោះហ្មង​ ។ អរគុណៗ ចំពោះការណែនាំល្អៗរបស់មិត្តរួមប្លក់ទាំងអស់
    តាមពិតទៅដោយសារនៅប៉ាទប់នឹងអត់មានសេវ៉ាទេ រួចកន្លែងដែលមានសេវាមានតែនៅម៉ាដុំម៉ាស៊ីននឹង ព្រោះម៉ាស៊ីននឹងនៅជិតបង្អួច ចឹងហើយបានមួយៗ​នាំគ្នាយកទូរស័ព្ទមកដាក់ម្តុំនឹង ​គ្រាន់មានសេវ៉ាមួយ​ពីរអោយគេតេម៉ោចូល

Leave a Reply

Your email address will not be published. Required fields are marked *