Expression: I Love You

ពាក្យថា “I Love You” អ្នកទាំងអស់គ្នាអាចប្រាប់ទៅកាន់មនុស្ស​ដែលអ្នកស្រលាញ់តាមមធ្យាបាយច្រើនយ៉ាង។ អ្នកខ្លះគេក្លាហាន​គេនិយាយដោយត្រង់តែម្តង ហើយបើមិនទាន់ក្លាហានគ្រប់គ្រាន់ទេ​ចូរសរសេរវាទៅ តាម Message, Email​ ឬតាមរយៈសំបុត្រក៍បាន។ តែបើថាសសរសេរលើខ្នងរបស់នាងដូចខ្ញុំអញ្ចឹងប្រយ័ត្នស៊ី​ក្រញ៉ទៅ​ណា។សរសេរដូចខ្ញុំនេះទាល់តែគេយល់ចិត្តគ្នាហើយបានធ្វើចឹងបាន​ត្រឹមខ្ញុំប៉ុណ្ណឹងនាងនៅវៃខ្ញុំឈឺសឹងអី ចុះទំរាំអត់ទាន់បានស្អីសោះ​ប្រយ័ត្នអាយះក្បាល។

ហាហាហាហាហាហ…កំពុងអង្គុយរៀនក្នុងថ្នាក់ខ្ញុំក៍ក្បាលខូចយក​ប៊ិចសរសេរពីក្រោយខ្នងលេងទៅ

ដំបូងនាងខឹងដែរហ្នឹងណា មិនដឹងជាលេងអីចឹង តែដល់ខ្ញុំថត​បង្ហាញទៅ ឃើញពាក្យហ្នឹងអត់ថាអីខ្ញុំដែរ…ហាហាហាហាហាហ…ហេងវិញ

44 thoughts on “Expression: I Love You

  1. អៃយូយ… ស្នេហា​គេ​អី​ក៏​មាន​ច្រើន​របៀប​ម៉្លេះ​ណ៎ ! ខ្ញុំ​មិ​ន​ដឹង​ង៉ៃ​ណា​បាន​សរសេរ​ចឹង​លើ​ខ្នង​គេ​ទេ 🙁

    អេ !ចន្ទ ចង់​ឲ្យ​ខ្ញុំ​សរសេរ​លើ​ខ្នង​អត់​ហ្នឹង??

  2. ណារដ្ឋ​ឯង​ចង់​ក្រញ៉រ​អី​?
    បើ​ខ្ញុំ​វិញ មិន​ធ្វើ​ឡប់​ដូច​តាបិ​ឌិត​ទេ ។ ទៅ​សរសេរ​លើ​ខ្នង​គេ ។ សរសេរ​លើ​មុខ​បាន​មើល​ឃើញ ។

  3. និយាយ​ឲ្យ​ចំ​ទៅ សរសេរ​លើ​ខ្នង​ចឹង​ព្រឺ​រោម​ណាស់​លោក​អើយ ។ បឿន​ចង់​សរសេរ​លើ​មុខ​គេ​ផង?

  4. គ្រាន់​តែ​សរសេរ​ចាំ​បាច់​រើស​កន្លែង? ត្រង់​ណា​ក៏​បាន​ឲ្យ​តែ​សរសេរ​ដិត…
    បណ្ឌិត គួរ​តែ​យក​ខ្នង​ហាន់នី​ទៅ​សាក់​ម៉ង​ទៅ​បាន​ជាប់​បាន​យូរ:D

  5. គ្មានត្រូវកំភ្លៀងអីផងហ្នឹង ដួងច័ន្ទ ហេហេហេ…:) ច័ន្ទអើយឲ្យរដ្ឋ​សរសេរតិចទៅណា អាណិតគ្នាយកតែបុណ្យទៅណា។ បឿនឯងទៅ​ខុសរឿងសរសេរលើមុខប៉ាយាត់គេរ៉ូវ៉ែដាច់ករ៉ូវ។ និយាយដូចរដ្ឋយកទៅសាក់ចឹងបែបទំនងដែរ តែអត់ចង់សាក់​ខ្នងទេចង់សាក់នៅកន្លែងកំបាំងទុកខ្ញុំមើលតែឯងបែបល្អន៎ ហាហាហាហាហា…

  6. មែន​ហើយ​គេ​ធ្វើ​អី​ក៏​សម​ដែរ​! កុំ​ថា​ឡើយ​បេះ​ដូង​ផ្អែម សូម្បី​តែ​បេះ​ដូង​ជូរ​រក​មិន​បាន​ផង! 🙁

  7. ហ៊ីម….ដឹងធើម៉េចទេបើច្រណែនរកមួយដែរទៅ ញោមអើយ​ ហាហាហាហាហា…

  8. ចាំ​មើល​តែ​ពេល​មាន​សង្សា យក​កាំបិត​មក​សរសេរ​ម៉ង កុំ​ឲ្យ​ចាញ់​ល្បង​ឌិត ។

  9. ការដ្ឋ​នេះ​!!! ម៉ោ​និយាយ​ពាក្យ​អសុរស់, ខូច​អារម្មណ៍​គេ​អស់​អាលីង​! ។

  10. ហាហាហា….វាមិនដែលណាគេយកកាំបិតម៉ោសរសេរចឹងទេ​បឿន ខូចសាច់គ្នាអស់ហើយ សាហាវដូចបឿនឯងចឹងតើបានអត់សង្សា​នឹងគេហ្នឹងណា

  11. ម៉ោ​ដៀមដាម​មួយ​តៀត​ហើយ កាពុង​តា​មួម៉ៅ​តាបិរដ្ឋ​ផង ។ ចាំ​មើល៍​ដាច់​ខែ​នឹង​ ដើរ​រក​ឲ្យ​ទាល់​តែ​បាន​នឹង ។ មាន​ស្អី​តែ​​ឯង​!!!!

  12. រកអោយបានមើលបឿនកុំអោយចាញ់ចិត្តបណ្ឌិត។ ពុងតាចង់បានមិត្តភ័ក្តថ្លៃផង 😀

  13. ឡៃ​ចាំ​ដាច់​ខែ​ដាច់​ង៉ៃ​អី! ថ្ងៃ​អាទិត្យ​ហ្នឹង​ខំ​ប្រឹង​រក​ភ្លាមៗ ទៅ​បើ​ចង់​បាន​ប្រញាប់​ណាស់!!

  14. អាទិត្យ​នឹង​លឿន​ពេក ខ្លាច​រក​អត់​បាន តាបិ​ឌិត​នឹង​ថា​ឲ្យ​ទៀត​ហើយ​ ។ យីស​! តាបិ​រដ្ឋ​ឯង​ម៉ោ​ចង់​ថា​អី​ទៀត​នឹង​? ដើម​រឿង​ម៉ោ​ពី​តាបិ​ឯង​នឹង ។

    ចន្ទ​ចង់​ថា បើ​ខ្ញុំ​រក​អត់​បាន​ មាន​ន័យ​ថា​អត់​ថ្លៃ​ថ្នូរ​មែន​ទេ​? កុំភ័យ! ​ខ្ញុំ​នឹង​រក​ឲ្យ​ទាល់​តែ​បាន​នឹង ។ ដាក់​បិទ​ប្រកាស​នៅ​ប្លក់​មើល៍ ប្រាកដ​ជា​មិន​ខ្វះ​អ្នក​មក​ដាក់​ពាក្យ​ឥឡូវ​នឹង ។ តែ​ខ្ជិល​! ចង់​ឲ្យ​ចន្ទ​ជួយ​រក​វិញ ។ ជួយ​រក​ឲ្យ​មួយ​ម៉ោ​ណា​! ខ្ញុំ​ពឹង​ចន្ទ​ហើយ តែ​រក​អត់​បាន ពេល​ក្រោយ​ឈប់​ពឹង​ចន្ទ​ម៉ង ។

  15. ងាប់ហើយ ល្បងបឿន គ្រាន់តែប៉ុណ្ណឹងចាំបាច់ទៅពឹង ច័ន្ទដែរ ខ្លាំងរកខ្លួនឯងទៅមើល នែ៎តែរកអត់បានខ្ញុំផាទាល់តែស្ពឹកមុខហើយ​ហី តាប៉ិរដ្ឋហ្នឹងមែនដែរហ​ បានប្រឹងថាឲ្យគេខ្លាំងណាស់??

  16. កុំ​ចេះ​!! ចាំ​មើល៍​តែ​ចន្ទ​រក​ឲ្យ​ម៉ោ បាន​បង​ឌិត​ឯង​ភ្លឺ​ភ្នែក ។ តិច​ច្រណែន​ថា​បស់​ខ្ញុំ​ស្អាត​ជាង ។

  17. ហាហាហាហាហាហាហ….អត់ចេះខ្មាស់គេ ទៅឲ្យច័ន្ទរកឲ្យអីបាន​បើច័ន្ទរកឲ្យតែខ្លួនឯងអត់បានដែរហងហ្នឹង????

  18. អីគេច័ន្ទឯងនិយាយមែនក៍អីហ្នុង?? ហ៊ានស្បត់ឲ្យរន្ទះបាញ់ ណារដ្ឋ និងបឿនងាប់អត់??? ដូចច័ន្ទហ្នឹងមាន កាឡូអីហ្នឹង? ចង់ឆ្ងល់??

  19. ឱ! ព្រះ​សេ​អា​មេត្រី!! ញោម​អី​ក៏​មាន​មាត់​ដាច​ម៉្លេះ​? អាត្មា​មិន​ចង់​លេង​សើច​ហ្នឹង​រន្ទះ​បាញ់​ទេ​ណា​ញោម​!

  20. យី!!!!!!!!!!!! តាបិឌិត​នេះ អាម៉េច​បាន​ម៉ៅផ្ដេស​ផ្ដាស លែង​ដាក់​គ្នា​ឯង​អីចឹង​?? ងាប់​គ្នា​ទៅ បាន​ពីណា​ទៅ​ចងដៃ​តាបិឌិត​ឯង? ផ្ដេស​ផ្ដាស​មែន​ម៉ង​ហើយ​! តិច​ឲ្យ​ការ​តែ​ពីរនាក់​នឹង​អ្ហា៎​! ខ្ជិល​ទៅ​ជួយ​ស៊ី​នំ​អន្សម​អាឡូវ​នឹង​!!!!

  21. អុញ!! ចន្ទ​ចង់​ឲ្យ​បង​បឿន និង​តាបិ​រដ្ឋ​ងាប់​! ស្រេច​បាត់! ខ្ជិល​ចេត​រយ​ណាស់ ។ កូន​ក្រមុំ​គេ​ស្អាត​ៗ​ច្រើន​សឹង​អី ពីណា​ភ្លើ​ងាប់​នោះ ហាហាហា ។

  22. អូយ​តឹង​ទ្រូង​ស្ទើរ​ធ្លាយ​និយាយ​មិន​ចេញ ចេញ​តែ​Comments ! ហេតុ​អី​ចន្ទ ដាច់​ធម្មមេត្តា​ម៉្លេះ ណ៎.. បឿន​នោះ​បើ​ឮ​គេ​ថា​ចឹង​ហើយ​ខំ​និយាយ​ងាប់​រស់​ៗ ដល់​ណា​ទៀត ពិត​ជា​អសុរស​វាចា​មែន​ម៉ង!

  23. ហាហាហាហា….សមមុខទេបុរសមុខយាប់ទាំងពីរ ច័ន្ទមិនមេត្តា នែកុំភ្លេចណាពីរនាក់នឹងបើទៅកាលណាសុំ ៦លេខណាសំលាញ់ បានទៅហើយចាំឯងធើបុណ្យបញ្ជូនកុសលឲ្យពេលត្រូវឆ្នោត។

  24. បណ្ឌិត​សាលំ​មាត់​ទេ​ដឹង ហាហាហា
    តាមពិត​ចន្ទ​មាន​កូន​ពីរ​មែន​នឹង​!! បើ​មិន​ចឹង​ ម៉េច​ចន្ទ​ហ៊ាន​ស្បថ​ទៅ​កើត ។ ហ៊ាន​តែ​ខ្ញុំ​ស្លាប់ ចន្ទ​នឹង​មាន​វិបដិសារី​អស់​មួយ​ជីវិត​មិន​ខាន​ទេ ហាហាហា

    គ្មាន​ផ្លូវ​ទេ សម្លាញ់​អើយ!!! 😛

  25. យីអើ! មាត់​នេះ​ស៊ី​ផ្អក​ត្រី​ប្រៃ​ពី​ណា​ម៉ោ.. អី​ក៏​ស្អុយ​ម៉្លេះ ។ ឆ្លៀត​សុំ​អា​៦​លេខ​ទៀត… ដាំ​ចេក​ទៅ… ក្រែង​បាន​។

  26. មើលតាំងខ្លួនជាបង!! សខខ ♥ (๑→ܫ←๑) ♥
    អាយុប្អូនគេផងហ្នឹងណា…កូនក្មេង!

  27. បងរបស់​​ចន្ទ​នៅ​ទីនេះ​នែ៎ ​មិន​បាច់​ទៅ​រក​ឯណា​ឆ្ងាយ​ទេ! មែន​ទេប្អូន​ស្រី!!! សញញ “កាង​ប្អូន​បន្តិច​ ព្រោះ​ខ្លាចប្អូន​សាច់​ក្រអូប​​ហ្នឹង​​ការ​មុន​បង …សអយម…”

  28. យាហ៊ី សុទ្ធតែកាងផងន៎ ក្វី??? ប្រយ៉ាត់គេខ្វៃដូចជ្រូកហូវ មុខចឹងចង់​កាង??? ចង់ឆ្ងល់ ហាហាហាហា….

Leave a Reply

Your email address will not be published. Required fields are marked *