រូបភាពថ្ងៃពិព័ណ៌ផ្ទះព្រះភូមិ

រូបភាពខាងក្រោមនេះសុទ្ធតែជារូបភាពដែលបានថតកាលពីថ្ងៃទៅចូលរួមក្នុងពិធីតាំងពិព័ណ៌ផ្ទះព្រះ​ភូមិ។ គួរឲ្យសោកស្តាយដែរដែលគេមិនអនុញ្ញាតិឲ្យប្រើកាម៉េរាក្នុងពេលដែលគេកំពុងសំដែង ចឹងខ្ញុំមានតែរូបមួយចំនួនដែលថតក្រោយឆាកបន្ទាប់ពីគេបានសំដែងរួចប៉ុណ្ណោះដើម្បីអួតបងប្អូនទាំង​អស់គ្នា។ សូមអញ្ជើញទស្សនាដូចខាងក្រោម៖

ច្រកចូលមានតាំងរូបខ្ទមដែលគេតំណាំងឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ

 

ការតាំងបង្ហាញខ្លះនៅលើដើមឈើដោយគេធ្វើរូបមនុស្សដីតំណាំងឲ្យព្រលឹងដែលថែរក្សានានា

 

មានការអុជទៀតបំភ្លឺមើលទៅស្រស់ស្អាតនាពេលយប់

 


ហេហេហេ….លួចថតបានពីរប៉ុស្តិ៍ដែរពេលកំពុងសម្តែង​(តួនាយរោង)

 

តួនាយរោង កំពុងបង្ហាញក្បាច់

 

សិល្បករចេញមកអបអរសាទរបន្ទាប់ពីសម្តែងចប់

 


ទាយទៅមើលកញ្ញាអប្សរាដែលនៅជួរមុខហើយកណ្តាលគេនោះជាអ្នកណា??

 


ថតជាមួយអប្សរាកំពូលស្នេហ៍របស់ខ្ញុ…..:))


ស្អាតទេជួយថាទៅមើលបងប្អូន ហេហេហេ…ខ្ញុំថាស្អាតអត់ខ្ចោះតែម្តង :))


(ជួរខាងមុខ) អាហ្សា, (ជួរខាងក្រោយ) អាភាព, បងវី, ស្រីមុំ(Ma honey), …ប៉ុន្មានអ្នកទៀតអត់ចាំឈ្មោះ


បងវី និង អាភាព


បងវី និង ស្រីមុំ (អត់កន្លែងថតចឹងទៅ ស្ទីលហ្នឹងគេហៅថា អប្សរាជិះម៉ូតូ)


កំពុងបញ្ចេញក្បាច់បង្ហាញដល់ កាម៉េរ៉ាមេន

 

 

25 thoughts on “រូបភាពថ្ងៃពិព័ណ៌ផ្ទះព្រះភូមិ

  1. ឡូយមែនទែន។ ស្តាយណាស់ មិនបានទៅលេងដែរ។

    សូមរួមអបអរសាទរជាមួយស្រីមុំ និង ក្រុមសម្តែងទាំងអស់ផង ដែលបានសម្តែងយ៉ាងជោគជ័យ។

  2. អរគុណអ្នកទាំងអស់គ្នា ហ្នឹងវីឯងស្តាយទៅ ផ្ញើអ៊ីម៉ែលអញ្ជើញអត់​មាន​ណាគេម៉ោមួយ តែមិនអីទេមានឧកាសក្រោយចាំខ្ញុំប្រាប់ទៀត កុំទៅភ័យគង់តែមានក្រោយទៀតទេ។

  3. អត់ទាស់ម៉ង!!!
    ខ្ញុំពេញចិត្តអប្សរាជិះម៉ូតូជាងគេ! 
    អប្សរាសម័យកុំព្យូទ័រ ទាល់តែជិះម៉ូតូបានបាន!ឲ្យជិះពពកយ៉ាងម៉េច បើស្រទាប់អូហ្សូនកំពុងត្រូវបានបំផ្លាញ!???

  4. យីបឿនរកតែយក្សវី
    និយាយមិនឲ្យឃោសនាម៉េចភាក់ បើពិតជាពិធីគួរឲ្យចាប់អារម្មណ៍​ចឹងនោះ ម៉េចហើយខាងកូរ៉េនោះ?? សប្បាយអស្ចារ្យដែរទេវ៉ី??
    អាចម៍ផ្កាយអើយ អប្សរាសម៍យនេះជិះសុទ្ធតែអា Step, Mio អីនុះ

  5. អប្សរាល្អស្រស់ពេកក្រៃ
    អោយនឹកអាល័យដែនដីខ្មែរ
    មិនថាតែគេមានខ្ញុំដែរ
    សូមប៉ងថ្នមស្នេហ័ក្រុងអង្គរ។

  6. I would like to announce that the Cambodia Blogger Summit will be on 30-31 August 2007 at Pannasastra University of Cambodia (PUC, South Campus).
    Please help to spread this event out to your friends and colleagues.

    More detail of the event, please visit : http://cloggersummit.wikispaces.com/

    For Agenda : http://cloggersummit.wikispaces.com/Agenda

    For free registration : http://cloggersummit.wikispaces.com/application_form
    (fill out the answer and sent to viirak@gmail.com)

    The registration will close on 21 August 2007.

  7. ថ្នមស្នេហ័ក្រុងអង្គរុ<—ស្រលាញ់នារីខ្មែរុ/ស្រលាញ់ចរិយានារីខ្មែរ។

  8. ពិតជាអស្ចារ្យមែនបានថតជាមួយអប្សរាទៀតបណ្ឌិត
    ស្រីមុំតែងចឹងទៅស្អាតមែន បណ្ឌិតពិតជាសំណាងមែន ហេហេ
    ហឺ មិនដឹងថ្ងៃណាបានថតជាមួយអប្សរាដូចឌិតសោះ
    បានត្រឹមតែយល់សប្តិ អូ… នឹកឃើញហើយ រកអោយ My honey តែងខ្លួនជាអប្សរា ហើយថតដែរហើយមើលទៅ 🙂
    (ច្រណែនគូរសង្សាគេដល់ហើយ)

  9. យីគ្រូសិតមិនដឹងជាលាអ៊ូអីទេស ប៉ាពន់នៅអោយចាងោសោះ។​ គ្រូសិតអើយមនុស្សគេស្អាតធើម៉េចក៏ស្អាតដែរ ហ្នហាន់នីហ្ន

  10. មែនហ្នឹងហើយហាន់នី ពួកគេច្រណែននឹងបងសំបើមណាស់មើល​ចុះមួយៗ។ នែ៎សិតឯងប្រយ័ត្នប្រពន្ធវៃបោចសក់ទៅ កូនយំនៅផ្ទះឯ​ហ្នោះចង់ម៉ោថតជាមួយអប្សរាអីដែរណា ឭថាយាយកាប៉ាល់ភ្លើង​ផស់សិតឯងហ្នឹងកាចណាស់តើហ្អី???

  11. ប៉ាពន់គ្រូសិតត្រឹមតាកាប៉ាល់ភ្លើងហេនា ចាំមើលស្រីមុំវិញ​យន្តហោះភ្លើងម៉ងហាហាហាហ

  12. មែនណាហ្អី ហាន់នី??? កុំធើចឹងមើល៍ណា ក្រែងប្រាប់បងថា​ថាមិនកាចដូចស្រីដ៍ទៃឯណាហ្អី??

Leave a Reply

Your email address will not be published. Required fields are marked *