09/25/07

Bad situation in India

សួស្តី ខ្ញុំបានមកដល់ឥណ្ឌាដោយសុវត្ថិភាព នៅយប់ថ្ងៃអាទិត្យ ម៉ោងប្រហែល ១០យប់(ម៉ោងនៅឥណ្ឌា)។ ពិតជាគួរឲ្យស៊យមែន​តែម្តងតាំងពីភ្នំពេញមកដល់ទីនេះខ្ញុំឈឺរហូត។ មិនដឹងជាចង្រៃអី មុនឡើងយន្តហោះ២ថ្ងៃខ្ញុំគ្រុនក្តៅខ្លាំងណាស់ ដាក់ថ្នាំហើយនៅតែ​មិនបាត់។ ឥឡូវនេះគ្រុនក្តៅបានធូរហើយ​ ប៉ុន្តែព្រះជាម្ចាស់អើយ ខ្ញុំបែរជាមកឈឺក្រពះ ហើយឈឺក្បាលសឹងផ្ទុះ។ នឹកឡើងក្តៅក្រហាយមែនទែនហ្អា។ តែមិនអីទេសង្ឈឹមថាប៉ុន្មាន​ថ្ងៃទៀតនឹងគ្រាន់បើ។ អាហារនៅទីនេះលេបមិនចូលទេលោកម្ចាស់ កាលពីយប់ដែលបានមកដល់នោះ គេឲ្យញ៉ាំអាហារឥណ្ឌា​ ម៉ែ…លេបបានតែបីម៉ាត់គត់ ស្រាប់តែមិនស្រួលពោះដល់ថ្ងៃនេះ។ ហ៊ីម….ចំតែម្តង អាឡូវឲ្យតែឃើញអាហារអស់នឹង ខ្ញុំដឹងតែរកកល់ចង់តែក្អួតតែម្តង។  សំណាងហើយដែលខ្ញុំស្ពាយ មីកញ្ចប់, ត្រីផាត់ មកខ្លះកុំអី Game Over ។ ណាស់ហើយខ្ជិល​បរិយាយច្រើនតទៅទៀត គិតរកលាទៅគេងសិនហើយ យកកំលាំងសំរាប់ថ្ងៃស្អែក។ មើលរូបខ្លះនៅខាងក្រោទុកជាការ​កំសាន្តចុះណាអ្នកទាំងអស់គ្នា។


អាហារពេលព្រឹកគឺ មី

 


បើស៊ីតែមីចឹងដឹងបានកំលាំងមកណាទេលោក???

 
ហេងដែរដែលម៉ាក់គាត់ដាក់មីឲ្យបានម៉ាកេសដែរកុំអីដេកស្អាត


កោរពុកម៉ាត់មួយយកជ័យសិនមុននឹងទៅរៀនថ្ងៃដំបូង


ឡូយហ្អេសបងប្អូន???

09/19/07

Count down for us.We’ll leave this week…

សូមអ្នកទាំងអស់គ្នារាប់ថយក្រោយជាមួយពួកយើងទាំងពីរ ព្រោះពួកយើងនឹងបែកពី​ពួកម៉ាកតាមប្លក់ទាំងអស់នៅសប្តាហ៍នេះហើយ។ ហាន់នីរបស់ខ្ញុំត្រូវទៅសំដែងនៅសហរដ្ឋ​អាមេរិករយៈពេល ជាងមួយខែ​(៥សប្តាហ៍) ចំណែកខ្ញុំវិញ ខ្ញុំក៍ត្រូវទៅដែរ។ ខ្ញុំនឹងទៅចូលរួមវគ្គ​សិក្សាអំពី Certificate Course in Advanced Website Technology នៅប្រទេសឥណ្ឌា រយៈពេល ៣ខែ។ ដំណឹងល្អផងដែរ​សំរាប់មិត្តភ័ក្តនៅអាមេរិច អ្នកទាំងអស់គ្នាអាចចូលរួមទស្សនាការសំដែង របស់ ស្រីម៉ុម​ នៅរដ្ឋមួយចំនួន៥គឺ New York, Mary Land, Florida, Michigan, និង North Calorina ។​ ​របាំដែលនឹងសំដែងគឺមានចំណងជើងថា ៖ ” ផាមិណាទេវី​ ” អ្នកទាំងអស់គ្នាអាចមើល​កាលវិភាគសំដែងនៅទីនេះ ។ ស្រីម៉ុមនឹងឡើងយន្តហោះជើងហោះហើររបស់ប្រទេសចិន នៅថ្ងៃស្រុកទី ២១ ខែកញ្ញ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី២៧ ខែតុលានេះ ចំណែកខ្ញុំទៅតាមជើងយន្តហោះរបស់ថៃ នៅ​ថ្ងៃអាទិត្យទី២៣ ហើយមកវិញនៅថ្ងៃទី១៦ខែធ្នូ។ដូច្នេះនៅសល់តែ ៣-៤ថ្ងៃទៀតទេ…..

 

ជួបគ្នាពេលក្រោយ…..អូយ….នឹកស្រុកដល់ កហើយនែក៎!!!!