Count down for us.We’ll leave this week…

សូមអ្នកទាំងអស់គ្នារាប់ថយក្រោយជាមួយពួកយើងទាំងពីរ ព្រោះពួកយើងនឹងបែកពី​ពួកម៉ាកតាមប្លក់ទាំងអស់នៅសប្តាហ៍នេះហើយ។ ហាន់នីរបស់ខ្ញុំត្រូវទៅសំដែងនៅសហរដ្ឋ​អាមេរិករយៈពេល ជាងមួយខែ​(៥សប្តាហ៍) ចំណែកខ្ញុំវិញ ខ្ញុំក៍ត្រូវទៅដែរ។ ខ្ញុំនឹងទៅចូលរួមវគ្គ​សិក្សាអំពី Certificate Course in Advanced Website Technology នៅប្រទេសឥណ្ឌា រយៈពេល ៣ខែ។ ដំណឹងល្អផងដែរ​សំរាប់មិត្តភ័ក្តនៅអាមេរិច អ្នកទាំងអស់គ្នាអាចចូលរួមទស្សនាការសំដែង របស់ ស្រីម៉ុម​ នៅរដ្ឋមួយចំនួន៥គឺ New York, Mary Land, Florida, Michigan, និង North Calorina ។​ ​របាំដែលនឹងសំដែងគឺមានចំណងជើងថា ៖ ” ផាមិណាទេវី​ ” អ្នកទាំងអស់គ្នាអាចមើល​កាលវិភាគសំដែងនៅទីនេះ ។ ស្រីម៉ុមនឹងឡើងយន្តហោះជើងហោះហើររបស់ប្រទេសចិន នៅថ្ងៃស្រុកទី ២១ ខែកញ្ញ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី២៧ ខែតុលានេះ ចំណែកខ្ញុំទៅតាមជើងយន្តហោះរបស់ថៃ នៅ​ថ្ងៃអាទិត្យទី២៣ ហើយមកវិញនៅថ្ងៃទី១៦ខែធ្នូ។ដូច្នេះនៅសល់តែ ៣-៤ថ្ងៃទៀតទេ…..

 

ជួបគ្នាពេលក្រោយ…..អូយ….នឹកស្រុកដល់ កហើយនែក៎!!!!

 


16 thoughts on “Count down for us.We’ll leave this week…

  1. មិនដឹងជាឡូយស្អីទេកាភាក់អើយ ដឹងតែស្រកសាច់តែម្តងខ្ញុំទៅស្រុក ឥណ្ឌាអីហ្នឹងឭគេថាពិបាករឿងអាហារណាស់។ តែមិនអីទេ ស៊ូ..ស៊ូ..
    អរគុណភាក់ នឹង បង KB

  2. congratulation…. for nice couple.
    yep i’m agree the food in india is not good and they not use fork they like to use their hand to eat. have a nice trip…

  3. hahaha បង​ឌិត​ម្ដង​នេះ ស៊ី​បាយ​នឹង​ដៃ​ហើយ !!

    អត់​បាន​ជូន​ដំណើរ​ទេ !!
    សូម​ទៅ​ឲ្យ​បាន​សុខ​សប្បាយ​ណា !

  4. សួស្តី​បណ្ឌិត និង​អរគុណ​ដែល​បាន​ប្រកាស។ ខ្ញុំ​នៅ​ព្រំដែន​ Indiana-Michigan​​ ដូច្នេះ​ប្រហែល​អាច​ទៅ​ចូល​រួម​បាន ម៉្យាង​សំដែង​នៅ​ មីសីហ្គិន ចំពេល​បាន​ឈប់​ fall break មួយ​សប្តាហ៍​ផង កាន់​តែ​ប្រសើរ! ប្រហែល​ហេង​ជាង​មង្គល!

  5. សុទ្ធ​តែ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ផង​ទាំង​ពីរ​នាក់… ជូន​ពរ សុខសប្បាយ​ទាំង​ទៅ ទាំង​មក និង​ជោគជ័យ​ចំពោះ​ភារកិច្ច ។

  6. ធើម៉េចទេបឿនអើយ គេថាចូលស្ទឹងតាមបត់…គេស៊ីនឹងដៃបាន​ខ្ញុំក៍ស៊ីនឹងដៃបានដូចគ្នាចឹង។ ​អរគុណទាំងអស់គ្នា ពីព្រឹកម៉ិញនេះហាន់នីខ្ញុំទើបតែឡើងយន្តហោះទៅដែរហើយ។ ខ្ញុំវិញនៅសល់ពីរថ្ងៃទៀតបានទៅ។ ហេហេហេហ…សល់ពេលដើរ​ផឹកមួយពួកម៉ាកបានពីរយប់ដែរហា…

  7. hahahaah….why u just ask me when she come to florida?? She came there last week. You are unlucky now. So why don you read the schedule i put for you??

  8. Hmm too bad for me ,I am late but even i knew early i still can’t join the show cos ithe place is located litle far from my city…about 4hours drive and Thursday is my work day.:-(

Leave a Reply

Your email address will not be published. Required fields are marked *