សួស្តី ខ្ញុំបានមកដល់ឥណ្ឌាដោយសុវត្ថិភាព នៅយប់ថ្ងៃអាទិត្យ ម៉ោងប្រហែល ១០យប់(ម៉ោងនៅឥណ្ឌា)។ ពិតជាគួរឲ្យស៊យមែនតែម្តងតាំងពីភ្នំពេញមកដល់ទីនេះខ្ញុំឈឺរហូត។ មិនដឹងជាចង្រៃអី មុនឡើងយន្តហោះ២ថ្ងៃខ្ញុំគ្រុនក្តៅខ្លាំងណាស់ ដាក់ថ្នាំហើយនៅតែមិនបាត់។ ឥឡូវនេះគ្រុនក្តៅបានធូរហើយ ប៉ុន្តែព្រះជាម្ចាស់អើយ ខ្ញុំបែរជាមកឈឺក្រពះ ហើយឈឺក្បាលសឹងផ្ទុះ។ នឹកឡើងក្តៅក្រហាយមែនទែនហ្អា។ តែមិនអីទេសង្ឈឹមថាប៉ុន្មានថ្ងៃទៀតនឹងគ្រាន់បើ។ អាហារនៅទីនេះលេបមិនចូលទេលោកម្ចាស់ កាលពីយប់ដែលបានមកដល់នោះ គេឲ្យញ៉ាំអាហារឥណ្ឌា ម៉ែ…លេបបានតែបីម៉ាត់គត់ ស្រាប់តែមិនស្រួលពោះដល់ថ្ងៃនេះ។ ហ៊ីម….ចំតែម្តង អាឡូវឲ្យតែឃើញអាហារអស់នឹង ខ្ញុំដឹងតែរកកល់ចង់តែក្អួតតែម្តង។ សំណាងហើយដែលខ្ញុំស្ពាយ មីកញ្ចប់, ត្រីផាត់ មកខ្លះកុំអី Game Over ។ ណាស់ហើយខ្ជិលបរិយាយច្រើនតទៅទៀត គិតរកលាទៅគេងសិនហើយ យកកំលាំងសំរាប់ថ្ងៃស្អែក។ មើលរូបខ្លះនៅខាងក្រោទុកជាការកំសាន្តចុះណាអ្នកទាំងអស់គ្នា។
អាហារពេលព្រឹកគឺ មី
បើស៊ីតែមីចឹងដឹងបានកំលាំងមកណាទេលោក???
ហេងដែរដែលម៉ាក់គាត់ដាក់មីឲ្យបានម៉ាកេសដែរកុំអីដេកស្អាត
កោរពុកម៉ាត់មួយយកជ័យសិនមុននឹងទៅរៀនថ្ងៃដំបូង
ឡូយហ្អេសបងប្អូន???
មើលពីខាងលើកំសត់ ដល់មកខាងក្រោម ឡូយវិញ!! អូ សុទ្ធតែមីម៉ាម៉ា!!
ងាប់! ម៉ាវ៉ាលីសសុទ្ធតែមី!! ចុមម៉ាយ។
យាយចឹងរូបអាពីរសន្លឹកខាងក្រោមដូចម័ងឃី ហាហាហា…
ថតក្រមុំឥណ្ឌាស្អាត ៗ ឲ្យមើលមិនថតទេ មកថតអីរូបបណ្ឌិតឯង ជួបតែម្ដងលែងចង់មើលហើយ 😀
និយាយចឹង មើលទៅដូចវេទនាដល់ហើយហ្ន៎ ! តែប្រហែលជាមកពីបណ្ឌិតឯងទម្រើសពេកទេដឹង ? ហាហា !!
មែនហើយ កំសត់ក៍កំសត់ តែមិនជាសប្បាយអីម៉ានទេ។ បើមិនដាក់មីម៉ោចឹងទេ ធើម៉េចអាចមានកំលាំងច្បាំងទៅកើត។
អ្នកណាសថាខ្ញុំទម្រើសនោះ?? នៅផ្ទះខ្ញុំញ៉ាំដូចតែគេដូចតែឯងដែរតើ។ មកពីនៅទីនេះដំបូងវាមិនទំលាប់ហ្នឹងណា តែយូរៗទៅប្រហែលជាមិនអីហើយ។
ឌិតអ្ហើយ! ចាំជួយថតរូបយាយចាស់ៗឥណ្ឌាឲ្យបឿនមើលផង! ចង់ណាស់! 😛
hahahahah……ចាំគ្នាថតរូបយាយណាកាចាស់ទាល់តែមែនទែនឲ្យមើលណាបឿន
អាណិតដែរ តែទ្រាំទៅណាបណ្ឌិត តាបីខែធ្មេចបើកៗនឹងកន្លងផុតហើយ! ស៊ូ!!!
សូមចូលរួមអបអរសាទរផង បងបានមីកញ្ចប់ញាំ។រ៉េនណាមានតែបាយកកហ្នឹង! ច្រណែនដល់ហើយ, សុំយកទៅ ពីរ បី កញ្ចប់ហើយណាបង!
ងាប់ហើយទៅស្រុកហ្នឹងម៉េចមិនព្រមសួរនាំគ្នាអ្នកមានបទពិសោធន៍ពេញខ្លួនដូចជាខ្ញុំមុន!?!
ខ្ញុំធ្លាប់បានទៅហែលឆ្លងមហាសមុទ្រការីឥណ្ឌាអស់មួយរយៈធំមកហើយ! និយាយអញ្ចឹងទៅនៅរដ្ឋណាដែរ? ដេលី? បើដេលីប្រហែលជាខ្ញុំអាចជួយណែនាំបានខ្លះពីការស្វែងរកកន្លែងរស់ (ទិញម្ហូបអាហារដែលយើងអាចញ៉ាំបាន)! មានការអីយ៉ាងម៉េចយ៉ាងម៉ាទាក់ទងទៅអ៊ីម៉ែលខ្ញុំបាន ! រីករាយជានិច្ច! 😀
បណ្ឌិតឯងទៅយូរអត់ហ្នឹង ព្រោះចូលខែ១០ ហ្នឹងស្រុកផ្នែកខាងជើងចាប់ផ្តើមត្រជាក់ហើយណា! តែមិនបាច់ស្ពាយអាវរងារពីស្រុកយើងទៅនាំធ្ងន់វ៉ាលីទេ ព្រោះសម្លៀកបំពាក់នៅស្រុកហ្នឹងមហាសែនធូរថ្លៃ ! ទុកគីឡូវ៉ាលីដាក់មីប្រសើរជាង!
នែ៎ មើលដើរលេងតាមផ្លូវ ចៀសៗព្រះគោដែលដើរអត់សណ្តាប់ធ្នាប់តាមផ្លូវផង! តិចទៅទាត់ទៅវាយវា តិចថាខ្ញុំមិនបានប្រាប់! ខ្ញុំធ្លាប់បានឃើញពេលស្ទះផ្លូវ ឡានតូចមួយបើកប៉ះគោនោះបន្តិចសោះហ្នឹង ស្រាប់តែមានមនុស្សមកពីណាមិនដឹងស្ទុះហេ មកវាយក្បាលអ្នកបើកឡាន ម៉ាចាស់ដៃ ហើយស្តីឲ្យទៀត!
អូហ៍…វីឯងធ្លាប់បានទៅហងហ៎?? ចឹងប្រាប់ខ្លះៗមហ៍ ខ្ញុំនៅ ញូដេលី នេះ ៣ខែឯនោះ
lolz u are so funny! good luck in India.
Yeah thank you Nary…. 🙂
បែកគ្នាមិនបានប៉ុន្មានផង ទៅដល់ឥណ្ឌាទៀត!!!
តែទៅដល់ណាក៏ដោយ មិនភ្លេចយកអាមួយនោះទៅ
សោះ, មិនបាច់ធ្វើជាថតចានមីឲ្យមើលទេ តាមពិត
ចង់បង្ហាញអីផ្សេងសោះហ្នឹង! ស្មានតែគេមិនដឹងទេ
ហ្អី!!???
Good boy!!! យីគ្រាន់បើអាចម៍ផ្កាយ ចេះដឹងថាបងចង់បង្ហាញអ្វី ចឹងហើយរឿងអីត្រូវភ្លេច ម៉ោដល់ណាក៍ដោយត្រូវតែយក៍ម៉ោតាមចឹងហើយ 🙂
នៅ Carol Bagh មែនទេ? ផ្សារគេហ្នឹងឪម៉ែមហាវែងហើយ! ខ្ញុំសូមជូនព័ត៌មានមួយចំនួន៖
– ពេលនៅផ្សារ បើមិនទិញរបស់គេទេ កុំមើលកុំសួរច្រើនពេក ព្រោះពួកអ្នកលក់គេហ្នឹងស្អិតណាស់ ហើយស្រួលមិនស្រួលវាស្តីឲ្យយើងលេង!
– ពេលទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ សាប៊ូ, ថ្នាំដុសធ្មេញ, …. ត្រូវប្រយ័ត្នប្រយែងរបស់ក្លែងក្លាយច្រើនអនេក!
– ពេលទិញវត្ថុអនុស្សាវរីយ៍ ត្រូវតថ្លៃឲ្យថោកជាងតម្លែដែលគេកាត់ ពី ៥០% ទៅ ៧៥% ។ ឧទាហរណ៍៖ សារី(ក្រណាត់) មានច្រើនតម្លៃណាស់ តែវានៅចន្លោះ ៧០០ – ១៥០០ រូពី តែគេអាចកាត់ថ្លែដល់ទៅ ៣០០០ ឬ ៣៥០០ ក៏មានដែរ ។
– កុំទុកចិត្ត លើសេវាកម្មរបស់អ្នកនៅលក់តាមផ្លូវពេក ។ ពេលយើងត្រូវការរកអ្វីមួយ ហើយយើងទៅសួរនាំអ្នកលក់ដូរតាមផ្លូវ គេមិនសូវប្រកែកថាមិនដឹង ឬគ្មានណាស់ តែគេតែយកនេះយកនោះមកឲ្យយើង វាធ្វើឲ្យខាតពេលវេលា ។
– ពេលជិះតាក់ស៊ី ឬ កង់បី ត្រូវឲ្យគេប្រើ Meter ជានិច្ច ។ ហើយចាំថា កុំសុភាពរាបសារជាមួយអ្នកបើកនោះខ្លាំងពេក ព្រោះមិនអញ្ចឹងទេ គេមិនព្រមធ្វើតាមការសន្សា ឬ ទៅឲ្យដល់គោលដៅទេ ជាទូទៅពេលនិយាយស្រែកខ្លាំងៗបន្តិចបានគេស្តាប់យើង!
– ផ្សារលក់សៀវភៅនៅដេលី ឈ្មោះ Naisarak market ។ ពេលទៅទិញសៀវភៅអាចទៅលេង Red Ford (បន្ទាយ និងវាំងស្តេច) បានព្រោះឆ្លងតែមួយផ្លូវដល់ហើយ!
– ផ្សារលក់ទំនិញសម្រាប់បរទេស មានចំណីចំណុក នាំពីស្រុកថៃ ទៅ បើដាច់ស្បៀងអាចទៅរកទិញបាន មានរបស់ប្រើប្រាស់ ឈ្មោះ INA Market ។
- នៅម្តុំ Carol Bagh មានហាង Chinese Food ធូរថ្លៃមួយកន្លែង, ទីតាំងរបស់វានៅបញ្ឆិត ហាង MCDonal នៅលើផ្លូវផ្សារលើថ្នល់ហ្នឹង ខាងក្រោមហាងហ្នឹងគេមានដុតនំលក់ ។ ខ្ញុំភ្លេចឈ្មោះហាងហ្នឹងហើយ !
Enjoy!!!! នៅមានច្រើនទៀត តែចាំពេលមានបញ្ហាអាចអ៊ីម៉ែលមកខ្ញុំបាន!
អីយ៉ូយ..លំអិតអស់ស្ទះ បែបមានបទពិសោធន៍យូរខែនៅ ឌេលីដែរមើល៍ទៅ។ ខ្ញុំនៅ Korol Bagh ហ្នឹងតែម្តងត្រូវម៉ាច់។ អរគុណវី
oh Welcome to India… this is how we students here live na.. 😀
Oh, ur pictures are so funny. Anyways, even I’m in Canada, I eat Mi MaMa too. It’s not cos I can’t eat canadian food but cos i like eat Mi nah. One of my best friend is studying in India. She is so kind. If u need some help, u can tell me, I will write to her to contact u.