រាប់បាត្រនៅវត្តខ្មែរ ញ៉ូដេលី

ហេងដែរ អ្នកណាថាម៉ាភ្ជុំនេះខ្ញុំអត់បានទៅវត្តអីមួយហ្នឹងគេសោះ?? កាលង៉ៃភ្ជុំធំខ្ញុំបានមរាប់បាត្រ​នៅវត្តខ្មែរយើងនៅ ញ៉ូដេលី ដែលមានឈ្មោះថា ” វត្តខ្មែរញូដែល្ហីកុរុរដ្ឋខេមរារាម” បានកសាងនៅឆ្នាំ ១៩៩៤ (សូមមើលរូបខាងក្រោមដើម្បីដឹងអំពីឈ្មោះអ្នកកសាង)។ ទីធ្លាវត្តមិនជាធំអីប៉ុន្មានទេ តែបើនិយាយនោះទីនេះប៉ុណ្ណឹង ធំហើយ។ វិហារតូចល្មម ហើយមានចេតីយ៍លោកតាសង្រ្គាជ​វត្តមួយដែរ (ខ្ញុំមិនចាំឈ្មោះរបស់គាត់ទេ)។ ទៅដល់នោះខ្ញុំបានជួបខ្មែរយើងប៉ុន្មានគ្រាប់ដែរ ពូមីងខ្លះជាអ្នកធ្វើការនៅស្ថានទូតខ្មែរនៅ ញ៉ូដេលីនេះ ព្រមជាមួយបងប្អូន និសិ្សតដែលមករៀននៅឥណ្ឌានេះដែរ។ ខ្ញុំបានរាប់បាត្រ បង្កុ្សល ហើយជាពិសេសនោះបានញ៉ាំ ម្ហូបខ្មែរ (ការី) នំអន្សម…នឹករបស់របស់អស់នេះយូរដល់ហើយ។


ផ្ទាំងឈ្មោះវត្ត និងនាមអ្នកចូលរួមកសាង


រាប់បាត្រជុំគ្នា


ទិដ្ឋភាពមើលពីមុខវិហារ


បងប្អូន ខ្មែរដែលបានចូលរួមរាប់បាត្រថ្ងៃនោះ


បានថតជាមួយអ៊ំម្នាក់ដែលធ្វើការនៅស្ថាទូតខ្មែ, ថាទៅមើលគាត់ និងខ្ញុំដូចឥណ្ឌាដែរអត់? គេនាំគ្នាថាខ្ញុំនិងគាត់ជាឪពុកកូននឹងគ្នា… 🙂

 

29 thoughts on “រាប់បាត្រនៅវត្តខ្មែរ ញ៉ូដេលី

  1. រាប់​ឃើញ​បាត្រ​មាន​ប៉ុន្មាន​ដែរ ?
    ចេះ​មាន​វត្ត​ខ្មែរ​ដែរ​ហ្ន៎ ! កំពុង​តែ​គិត​ថា​ក្ឌិត​អត់​បាន​ភ្ជុំ អត់​បាន​អី​នឹង​គេ​ច្បាស់​ជា​នឹក​ស្រុក​ហើយ ។ នៅ​វត្ត​ញ៉ូដេលី​ហ្នឹង​មាន​លោក​គង្គ​នៅ​ប៉ុន្មាន​អង្គ​ដែរ ? ហើយ​មើល​ទៅ ដូច​ជា​ឧបាសក ឧបាសិកា​អី​តិច​ដល់​ហើយ មើល​ទៅ​ដូច​ទ្រង់​កម្សត់ ។

  2. khmersport: ខ្ញុំធើការនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណា Khmersport.
    Thanks Dora for your Info. Yes, of course I ate a lot on that day. Nice to see you all over there…. 🙂
    ក្បឿន៖ គ្នារាប់ទៅឃើញមាន ៤បាត្រដែរ។ ដំបូងគិតថាគ្មានបានទៅវត្តអីដែរហ្នឹង កុំតែបានបងម្នាក់ដែរមករៀននៅទីនេះ គេធ្លាប់រៀននៅឥណ្ឌានេះ ៦ឆ្នាំមុននាំមកកុំអីអត់តែចឹង។ មានព្រះសង្ឈមិនច្រើនទេ តែ៣អង្អហ្នឹង ចង់ដឹងលំអិតសួរ Dora ទៅដឹងហើយ គេនៅទីនេះយូរជាងខ្ញុំ

  3. ចង់​ទៅ​រាប់​បាត្រ​ដែរ!! តែ​ចៃដន្យ​គ្រាន់​តែ​លឺ​ថា​បាត្រ​មាន​តែ​បួន ដូច​ជា​អត់​សប្បាយ​សោះ! ចាញ់​ស្រុក​ខ្ញុំ រាប់​បាត្រ​លោក មួយ​រយ​អង្គ​ជាង​ឯណោះ!!! ឡើង​ចង់​វិលៗៗ

  4. មើលទៅសណំសណួនផស់គេដែរតើហ៍។ យាយទៅអ៊ំនឹងមុខឥណ្ឌា ២០០ភើសេនឯណោះ។
    សុទ្ធតែក្មេងៗចឹងសូត្រធម្មម៉េចទៅអុញ!

  5. ជិត​ដូច​ឥណ្ឌា​ហើយ នៅ​យូរ​តិច​ទៀត មុខ​កាន់​តែ​ដូច​មែន​ទែន​ហើយ…!!

  6. កាភាក់ម៉េចថាក្មេងទៅកើត អ៊ំៗគាត់ចេះធម៌ដែរតើ។ ចាំមើលខ្ញុំអត់កោពុកមាត់ទេ ទុក រហូតដល់៣ខែចាំមើលដូចឥណ្ឌា​បេះដាក់តែម្រ៉ង

  7. កុំ​ទុក​អី​បង! តិច​មក​ស្រុក​ខ្មែរ​វិញ គេ​ច្រលំ​ឥណ្ឌា​លក់​មុង​ទៅ?

  8. វាមិនអីទេរ៉េណា….ទុកចឹងគេអត់ច្រលំទេ ព្រោះពួកលក់មុង ម៉េចនឹង Handsome ដូចបងនោះ gagagagaga….

  9. ទុកពុកមាត់វែងចឹងកុំទៅស្រុកស្រែឲ្យសោះ ព្រោះក្មេងៗខ្លាចឥណ្ឌាណាស់ វវវារត់ចូលសារ៉ុងម៉ាក់វាខ្លាចឥណ្ឌា ហាហាហាហាហាហាហា

  10. នៅ​ក្នុង​ហ្នឹង​អត់​មាន​ឥណ្ឌា​ទេ! មក​ពី​ខ្លាច​ឥណ្ឌា​ទើប​រត់​ចូល​សារុង​ម៉ាក់​វា! ចឹង​ក៏​ឆ្ងល់​ដែរ!!!

  11. បើអត់អាម៉េចក៍ចូើដល់ក្នុងហ្នុងហើយវានៅតែខ្លាចឥណ្ឌាទៀតចឹងចុះ?? ចឹងឆ្ងល់ហ្នឹងណាក្រែងក្នុងហ្នុងមានទៀតហ្អេស?? ហាហាហាហាហា…._:-)

  12. អ្នក​ណា​ថា​វា​នៅ​តែ​ខ្លាច? ពេល​វា​ចូល​ក្នុង​ហ្នុង​ហើយ ឥណ្ឌា​នឹង​ទៅ​បាត់! ហើយ​ម៉ាក់​វា​នឹង​ហៅ​វា​ឲ្យ​ចេញ​មក​ក្រៅ​វិញ!!! មាន​អី​ខ្លាច​ទៀត??

  13. បណ្ឌិតធ្វើយា៉ងណាបានទៅនៅស្រុកឪណ្ឌា?
    ជួនគ្នាដែ​បណ្ឌិតនិងឪណ្ឌា។

    ពីខ្ញុំសុក្ខា

  14. អុញទៅចឹងទៅ ដូចគ្មានឃើញជួនត្រង់ណាហង….សំលេងអាន​ខុសគ្នាស្រលះតែម្តងហ្នឹងណា

  15. ចឹង​បាន​ថា​មនុស្ស​មាត់​វែង​ចឹង​ហើយ! អត់​អី​និយាយ និយាយ​ប៉ាត​ណា​ប៉ាត​ណី… និយាយ​ចឹង​ចាំ​មក​វិញ​ខ្ញុំ​ជួយ​លក់​មុង​ដែរ… អ្នក​ពពាយ​នាយ​ឲ្យ កិកិកិកិកិ

  16. សុំចូលរួមផង! បងNarathsអ្នកពពាយនាយ​ បងបណ្ឌិតអ្នកលក់ ខ្ញុំចាំយកលុយ​ ហា ហា​ ហា!!!!

Leave a Reply

Your email address will not be published. Required fields are marked *