ឡូយហ្អេស???

អផ្សុកពេកមិនដឹងផុសស្អីង៉ៃហ្នឹង ទើបតែងើបពីដេក ក៍នឹកឃើញចុះម៉ោកន្លែងអ៊ីនធឺណេត ដាក់រូបនេះអួតអ្នកទាំងអស់គ្នាទៅ។ និយាយពីពុកមាត់វិញអត់កោសោះឡើយ ទុកឲ្យស្រម៉ូមចឹង។ រាល់ង៉ៃដើតាមផ្លូវ ឬនៅស្ថានីយ៍មេត្រូគេច្រលំឥណ្ឌាគ្រប់តែគ្នា។ ពួកគេច្រើននិយាយជាមួយខ្ញុំជាភាសាហិណ្ឌូម៉ាប្រ៉ាវសិន ដល់ហើយខ្ញុំក៍តបវិញថា
” Sorry…English please!! I’m not Indian” ហេហេហេហេ…. 🙂 ម្យ៉ាងដែរដល់ចឹងទៅទិញឥវ៉ាន់អីគេមិនសូវកោខ្ញុំប៉ុន្មានទេ។ ជួនកាលពេលទិញសំបុត្រចូល​ទស្សនា​ប្រាសាទ ខ្ញុំបន្លំអត់និយាយអីទេ ហុចតែលុយសំបុត្រតំលៃសំរាប់ជនជាតិឥណ្ឌាទៅចប់ស្រេច…​មិនឲ្យបន្លំចឹងម៉េច បើសំបុត្រធម្មតាសំរាប់ជនជាតិឥណ្ឌា តែ១០រូពីទេ តែសំរាប់ជនបរទេស ពី៥០ទៅ១០០ ខុសគ្នា ១០ដងលោក….ចាំកាលបានមិនបន្លំទៅទាន់មានឪកាស 🙂


រូបនេះថតនៅហាងលក់រូបចំលាក់មួយកន្លែង នៅក្បែរ Palika Bazar


ខ្ញុំអត់ចោលទេអាស្ទីលលើកដៃពីរហ្នឹង រូបមួយណាក៍ដូចមួយណាដែរ 🙂


រូបចំលាក់នេះប្រហែលជារូបចំលាក់ព្រះគោហើយមើលទៅ

21 thoughts on “ឡូយហ្អេស???

  1. សង្ស័យលួចថតបស់គេហ្មង មើលទៅដូចឆ្គងៗ
    យាយចឹងមើលព្រះគោមើល៍ ដូចលួចថើបបណ្ឌិតឯងមិចមិនដឹងទេ?

  2. មាន​ព្រះគោ​ឯណា​នៅ​ឥណ្ឌា ចេះ​តែ​មាន​ហ្មង​ហើយ​តាប៉ិ​ក្ឌិត ។ នេះ​ប្រហែល​​ព្រះគោ​ដែល​គេ​គោរព​បូជា ព្រោះ​ឥណ្ឌា ភាគ​ច្រើន​គេ​គោរព​បូជា​សត្វ​ជា​អាទីទេព មិន​មែន​ព្រះគោ (ព្រះកែវ) របស់​ខ្មែរ​ទេ ។

  3. យ៉ាហ៊ី តាប៉ិគល់នេះត្រង់ណាដូចឆ្កួត? ធាក់ធ្លាក់លីអូអាលូវហ្នឹង
    កាភាក់៖ ចាំបាច់លួច គេឲ្យថតម៉ាសាលាញ់ទេ មើលសាច់ឈាមខ្ញុំ​បាទផងទានប្រោស!!!
    ក្បឿន៖ ចុះណាទៅដឹង បើនៅស្រុកយើងគេហៅថាព្រះគោមែន
    ច័ន្ទ៖ បន្លំបានម្តងម្កាលដែរហ្នឹង

  4. ចឹង​បាន​ថា​ជាតិ​ជា​មនុស្ស​​ប្រុសគឺ​​វា​តែ​ប៉ុណ្ណឹង… បើ​ថត​ដាក់​ដៃ​ចុះ​វា​យ៉ាង​ម៉េច ចាំ​បាច់​​អី​​យក​ដៃ​ទៅ​អង្អែល​ភ្លៅ​រូប​សំណាក់​ទេព​អប្សរ​ទៀត ហេ​ហេ… ពិត​ជាយ៉ាប់មង​លោក​បណ្ឌិត​ឥណ្ឌា​លក់​ម៉ុងនេះ 🙂

  5. មីម៉ាកេសហ្នឹងជិតអស់ហើយ នៅសល់ប៉ាហែល១០កញ្ជប់ទៀត។ ខ្ញុំបាទមិនសន្សំដល់ថ្នាក់ហ្នឹងពេកទេក្បឿន មានតែម៉ាដង ២កញ្ចប់អីហ្នោះ។
    ស្អីគេឥណ្ឌាប៉ោមហ្នឹងការដ្ឋ?
    ឲ្យខ្ញុំដាក់ដៃអាម៉េចវិញទៅវណ្ណារ៉ា? បើរូបហ្នឹងគេលើកជើងខ្ពស់ចឹង​ដែរហ្នឹង នេះសំណាងហើយខ្ញុំមិនដាក់ក្រោមហ្នឹងទៀតនោះ…ហេហេហេហ​:-)

  6. ឥណ្ឌាប៉ោម គឺ​ឥណ្ឌា​ក្លែង​ក្លាយ (ប៉ម) ឬ​ប្រែ​ថា​ឥណ្ឌាប៉ោមផិន​ក៏​បាន!!!

  7. បងបណ្ឌិតញ៉ាំម្តង២​កញ្ចប់ដូចខ្ញុំដែរ! បើញ៉ាំម្តងមួយកញ្ចប់វាដូចជា នៅស្ទើរពេក!

  8. ដាក់ម៉ាកញ្ជប់ទៅវាដូចជាបោះដុំអំបិលចូល ទន្លេសាបហ្នឹងណា​ស្អែកវាប្រៃហើយ 🙂

  9. នៅ​ឥណ្ឌា​រៀងយូ​មុខ​ចង់​កាត់​ទៅ​រក​ឥណ្ឌា​ហើយ​តើ​នៀក។ តែ​សំបុរ​ដូច​ជា​កាត់​រួច​ហើយ :p

  10. មិនមែនោះឡានខ្ញុំទេ ឡានម្ចាស់ហាងតើ
    ដូចមែនហ្អ៎ wanna? បើយកប៉ាពន្ធនៅនេះទៀតប្រហែល កូនកើតមក ពូជឥណ្ឌាសុទ្ធមើលទៅ ហេហេហេហេ….. 🙂

Leave a Reply

Your email address will not be published. Required fields are marked *