កាម៉ាប់??

ហាហាហាហាហា….ថតរូបខ្លួនឯងហើយយកមកមើល ម៉ែ!!!! ខ្ញុំកាម៉ាប់ដល់ថ្នាក់ហ្នឹង? នៅទីនេះស្រួល​ម្យ៉ាងដែរ។ រឿង៣យ៉ាងដែលខ្ញុំធ្វើជាប្រចាំគឺ ទៅសាលា​ ស៊ី និងដេក។ ជិះឡាន Bus ទៅសាលាឆ្លៀតដេកបាន ១ម៉ោង ត្រលប់មកវិញ ឆ្លៀតបាន ១ម៉ោងទៀត បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច ដេកដល់ម៉ោង ៧ ហើយងើបម៉ោបាយពេលល្ងាច រួចឡើងទៅដេក​វិញ។ ហេហេហេហេ….បើមិនឡើងគីឡូហៅថាចំឡែក។ ខ្ញុំចេះតែខំៗទៅហ្នឹងណាកុំឲ្យដល់ពេល​ត្រលប់ទៅស្រុកវិញគេថា ទៅឥណ្ឌាស៊ីអត់ស៊ីឃ្លាន វេទនានោះ 🙂

សូមបញ្ជាក់៖ ពុកមាត់អត់កោរទេទុកទាល់តែដល់ង៉ៃទៅស្រុកវិញ…..

25 thoughts on “កាម៉ាប់??

  1. ក្បឿន, កុំចេះតែថាអ្វីក្រៅពីអាបីមុខហ្នឹងគ្នាក៍រៀនដែរ។ ក្នុងថ្នាក់គ្នា​ជាសិស្សរៀនគ្រាន់បើម្នាក់ក្នុងចំណោមសិស្សពូកែនឹងគេដែរ។
    កុំភ័យអារឿងទុកពុកមាត់នោះ Khmertale ទុកឲ្យដូចឥណ្ឌាចឹង
    Dora, my hair already grown every where even the narrow part of body hahahahah… 🙂
    សុភ័ក្ត្រ, ម៉ោពីខ្លាចមើលមិនស្គាល់ហ្នឹងហើយបានជាខ្ញុំអាសាផ្ញើ​រូបថតឲ្យមើលកាលណាមានអ្វីផ្លាស់ប្តូរ។ នាងបានប្រាប់ថាភ្ញាក់​ផ្អើល​យ៉ាងខ្លាំងពេលឃើញរូបនេះ។
    ការដ្ឋអើយ…ចាំមើលទៅនៅមានតទៅទៀត កុំទាន់អាល់​លាន់មាត់អាសំលាញ់អាប់ 🙂

  2. សួស្ដីមិត្ដ យើងធ្លាប់ស្គាល់គ្នាហើយមែនទេ កាលពីយើងរឿននៅសកលវិទ្យាល័យ ភូមិន្ទភំពេញ មែនទេ។ អ្នកពិតជារីកចំរើនមែន ខំស៊ីដេកទៅ ប្រយត្ន័ត្រឡប់មកស្រុកខ្មែរវិញ រកប្រពន្ធ លែងបាន! 🙂

  3. កុំ​ចង់​ដូច ឥណ្ឌា​ពេក​បង​អើយ! មាន​រឿង​មួយ! រឿង​ពីឥណ្ឌា៖ មាន​បុរស​បី​នាក់ ឥណ្ឌា ម៉ាឡេ និង ចិន។ ពួក​គាត់​បី​នាក់​នឹង អត់​មាន​ការ​ងារ​ធ្វើ ក៏​បបួល​គ្នា​បើក​ក្រុមហ៊ុន​ចោរ។ ថ្ងៃ​មួយ លួច​គេ ស្រាប់​តែ​ប៉ូលីស​តាម​ទាន់។ ពួក​គាត់​រត់​ទៅ​ពួន​នៅ​ក្នុង​គំនរ​កេស​ដាក់​ឥវ៉ាន់។ ប៉ូលីស​ក៏​យក​ឈើ​ទៅ​ចាក់ ក្រែង​ល បុរស​នោះ​ស្រែក​នឹង​អាល​ចាប់! ចាក់​លើក​ទី​មួយ ចំ​ជនជាតិ​ចិន, គាត់​ស្រែក​ថា «ជីប​ៗ» ប៉ូលីស​ថា «កណ្ដុរ​ទេ!»។ ចាក់​លើក​ទីពីរ ចំ​ជនជាតិ​ម៉ាឡេ, គាត់​ស្រែក​ថា «ម៉េវៗ» ប៉ូលីស​ថា «ឆ្មា​ទេ!»។ ចាក់​ចំ​បុរស​ជា​ជនជាតិ​ឥណ្ឌា, គាត់​នឹក​រក​ឆ្លើយ​អី​មិន​ឃើញ​ឱ្យ​រួច​ខ្លួន ស្រាប់​តែ​ក្រលេក​ទៅ​ឃើញ ដំឡូង​បារាំង, គាត់​ស្រែក​ថា «Potato…~!»… នៅ​មាន​ត…

  4. អូនសំលាញ់កុំគ្រាន់បើពេកចាំមើលទៅវិញអ្នកណាំខ្វៃអ្នកណា…​ប្រយ៍ត្នខ្ញីដោយសារបង…បងសំលៀងមាត់ពីនេះហើយ​ហើយ។​ហាហាហាហា…. 🙂

  5. jom yeak !!!! mer ta pek dith komream. ot prer roum sos hiss hiss hiss. Rechney : ber tha klean toss yerng pjou jerng jrous neng kvai mong hery phirk tirk tnot jou pi neak hehehehehe

Leave a Reply

Your email address will not be published. Required fields are marked *