ផឹកស៊ី – អបអរបុណ្យឯករាជ្យជាតិ – បុណ្យ Diwali

កាលពីថ្ងៃ៩វិច្ឆិកា​ គឺជាថ្ងៃបុណ្យរំលឹកខួបឯករាជ្យជាតិខ្មែរពីអាណានិគមបារាំងគំរប់៥៤ឆ្នាំ។ សំរាប់នៅឥណ្ឌាឯហ្នេះវិញក្នុងថ្ងៃតែមួយនេះដែរក៍មានបុណ្យធំមួយ គឺបុណ្យ Diwali ដែលជាបុណ្យ​ប្រពៃណីដ៍ធំ​របស់ឥណ្ឌា។

បុណ្យឯករាជ្យខ្មែរពីអាណានិគមបារាំង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ វិច្ឆិកា​ដើម្បីរំលឹកដល់ស្នាដៃដ៍ថ្លៃថ្លារបស់ព្រះមហាវិរៈក្សត្រព្រះបាទនរោត្តម សីហនុ ក្នុងកាល​ដែលព្រះអង្គតស៊ូដើម្បីទាមទា​មកវិញនូវឯករាជ្យភាពសំរាប់់ជាតិខ្មៃរទាំងមូល ដែលស្ថិតនៅក្រោម​អាណានិគមរបស់បារាំងអស់រយៈ​ពេល ៩០ឆ្នាំមកហើយនោះ។ ខ្មែរគ្រប់រូបចាំមិនភ្លេចឡើយនូវ​ការតស៊ូរបស់ព្រះអង្គ ហើយជាពិសេសការ​លះបង់របស់អ្នកតស៊ូខ្មែរដ៍ទែទៀតដែលបានចូលរួមជាមួយព្រះអង្គដើម្បីឯករាជ្យជាតិ និងពលិកម្ម​របស់កងទ័ពខ្មែរទាំងអស់ដើម្បីឯករាជ្យភាពនេះ។

បុណ្យDiwali ត្រូវបានគេស្គាល់ថាជា “Festival of Light” ដូច្នេះហើយបាននៅ​ថ្ងៃបុណ្យគេបាញ់កាំជ្រួច ដុតផាវ យ៉ាងសប្បាយ។ នៅនៅថ្ងៃនោះដែរតាមផ្ទះមានរៀបចំលំអរដោយ​ភ្លើងស្រស់ស្អាត និងប្រជាជនឥណ្ឌាម្នាក់ៗ ស្លៀកពាក់ស្អាតបាត និងមានរៀបចំអំណោយជូន​គ្នាទៅវិញទៅមកផងដែរ។ បុណ្យនេះមានប្រវិតតាមរឿងព្រេងទេវកថារបស់ឥណ្ឌា រាមាយ៉ាណា (Ramayana ជារឿងដែរស្រដៀងគ្នាទៅនឹងរឿងរាមកេរ្ត៍របស់ខ្មែរ)​ ដែលធ្វើឡើងដើម្បីអបអរដំណើរ​យាងត្រលប់របស់ព្រះរាមា (Rama) នៃនគរអាយុធ្យា- Ayodhya (សូមកុំច្រឡំជាមួយ​អតីតនគរខ្មែរ អាយុធ្យា ដែលសព្វថ្ងៃជារបស់សៀម) បន្ទាប់ពីគង់នៅក្នុងព្រៃអស់រយៈពេល ១៤ឆ្នាំ។ ក្រោយៗមកបុណ្យនេះមិនត្រឹមតែធ្វើដើម្បីរំលឹកដល់ព្រះ រាមានោះទេ នៅមានការរំលឹកដល់​ព្រឹតិ្តការណ៍សំខាន់ៗទៀតតាមរឿងព្រង និងប្រវិត្តរបស់ឥណ្ឌា។ លោកអ្នកអាចមើលបន្ថែមនៅក្នុង​តំណរភ្ជាប់នេះ http://en.wikipedia.org/wiki/Diwali​ ។

សំរាប់បងប្អូនខ្មែរនៅឥណ្ឌាប៉ុន្មានគ្រាប់យើងឯនេះវិញក៍មិនភ្លេចជួបជុំគ្នាដើម្បីអបអរបុណ្យឯករាជ្យ​នេះដែរ។​ ខ្ញុំនិងមិត្តភក្រឯទៀតបានទៅជុំគ្នានៅវត្តរបស់ខ្មែរយើងនៅញ៉ូដេលី ជាមួយពូមីង ដែលធ្វើការនៅស្ថានទូត និងបងប្អូននិសិ្សតខ្មែរដែលមករៀននៅញ៉ូដេលីនេះ។
សូមអរគុណយ៉ាងខ្លាំងដល់មីងៗ និងប្អូនៗស្រីៗដែលបានធ្វើនំបញ្ចុកសំឡខ្មែរ និងសំឡការី​យ៉ាងឆ្ងាញ់ ដល់ពួកខ្ញុំ។ ចាំកាលបានមិនញ៉ាំ?? ខ្ញុំឯហ្នេះកាយញាត់ៗតែម្តងដូចជ្រូក រាប់ត្រួសៗ អស់ ៣ចានធំ។ សំរាប់ពេលយប់ ពួកយើងមានអុចកាំជ្រួច និងដុតផាវយ៉ាងចាស់ដៃ។ ផាវនៅឥណ្ឌា​មិនមែនតូចៗដូចផាវស្រុកយើងទេបងប្អូន។ ផាវឥណ្ឌាធំៗ ហើយមូលៗប៉ុណកដៃឯណោះ ដុតម្តងៗ លាន់ស្នូរដូចគេគប់គ្រាប់បែក។

នៅមិនទាន់អស់ទេកម្មវិធីអបអរបុណ្យ ដល់យប់ឡើងបន្ទាប់ពីចាស់ៗបែកផ្លូវទៅផ្ទះអស់ទៅ ពួកក្មេងៗបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដើម្បីស៊ីផឹកជាបន្ត ហេហេហេហេ….លេងម៉ាចាស់​ដៃតែម្តង​។
ជាចុងក្រោយ ខ្ញុំសន្លប់ធំតែម្តងដើយសារអាកាចសាហាវយើង មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានល្មើស​ច្បាប់អ្នកផឹកដែលចាក់បាញ់ឆែវទៀតផង។
សេចក្តីរាយការណ៍ពីញ៉ូដេលីចប់តែប៉ុណ្ណេះ សូមតាមដានកំសាន្តជាមួយរូបភាពខាងក្រោម៖


វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ)


មើលនំបញ្ជុកចុះ ច្រើនណាស់នែក៎


ចាំកាលបានខ្ញុំមិនកាយញាត់តែម្តងទៅ…. 🙂


គ្នាច្រើនអន្សមពិតជាខ្លោចមែន…សាច់មាន់បងប្អូនធ្យូង


ចាត់ការទៅកនយើង


កាន់កាំជ្រួច និងផាវរៀងខ្លួនទុកបាញ់អបអរ


បងប្អូនមើល កាំជ្រួចគ្រប់ដៃតែម្តង អាម៉ូតម៉េចក៍មានដែរ 🙂


ក្នុងរូបហ្នឹងគេហៅថាផាវឥណ្ឌាធំៗប៉ុនកដៃឯណោះ ដុតម្តងៗលាន់ស្នូរដូចគ្រាប់បែក បើលេងនៅស្រុកយើងវិញគេបា្រកដជាថាសង្រ្គាមកើតម្តងទៀតជាមិនខាន

 

សំរាប់រូបខាងក្រោមនេះវិញជាកម្មវិធីផឹកស៊ីបន្តមុននៅពេលយប់ ។ កាលពីល្ងាចអត់ហ៊ានផឹកស៊ី​ទេព្រោះមានចាស់ៗ ហើយម្យ៉ាងនៅក្នុងវត្តផង។ អូឃេសូមទស្សនាជាបន្ត៖

 


ថតទុកមួយសិនមុននឹងស្រវឹងជាក្រុម

 


អន្ទិត Spadora អីណេះវិញមុននឹងផឹកគាត់គោរពភ្លេងជាតិជាមុន

 


បើល្បងសុធាវិញ គាត់ស្រលាញ់ដបស្រាជាងស្រលាញ់សង្សាគាត់នៅអំពេញឯហ្នោះទៅទៀត

 

សិលា គាត់អោបដបស្រាដូចអោបប្រពន្ធអញ្ចឹង

 


និយាយពីល្បងម្នាក់នេះឈ្មោះ ហ៊ាញ គាត់មុននឹងផឹកគាត់គោរពស្រាណាស់ព្រោះវាថ្លៃ សុទ្ធតែលើកទូលឯណោះ


ប្អូននិត គាត់លើកដៃពីហ្នឹងបានន័យថា ប្រឹងផឹកឲ្យដាច់ពីរដបយប់ហ្នឹង


ប្អូន Monday វិញគាត់ស្រលាញ់ដបស្រាណាស់ព្រោះលឺថាអាម៉ាដបហ្នឹងខំឡើងទៅទិញដល់ថៃឯណោះ


ចំណែកប្អូន រិទ្ធវិញស្តាយស្រាណាស់មួយដំណក់ក៍មិនឲ្យខ្ចាយដែរសុខចិត្តលិទដប


បងសំរេចគាត់ចាហាវជាងគេអោបទាំងបីទាំងបួនដបហ្នឹង មុខគាត់ឡើងគូល័រអស់ហើយ

 


ខ្ញុំវិញស្លូតជាងគេ ភ្នែកបើកលែងចង់រួចហើយ តែមិនមែនបានន័យថាស្រវឹងទេ គឺកំពុងបិទភ្នែកមមៃនឹកមកហាន់នីរបស់ខ្ញុំ ហេហេហេហេ 🙂

 


លើកដាច់សាច់ស្អាត….


ដាច់ៗៗៗៗ….លីអ លីអ….


សុធា និងសិលា៖ “ចេះដាច់អីតែឯង ខ្ញុំពីអ្នកក៍មិនណយដែរ”

 


អន្ទិត Spadora ប្រហែលគាត់ស្រវឹងមែនទែនហើយ គាត់សំពះដបស្រាថា “ខ្ញុំខ្លាចហើយលោក..”​ ហាហាហាហា


ហ៊ាញ៖ “ខ្ញុំអ្នកខ្លាំងម៉ាដបហ្នឹងខ្ញុំអ្នកកំទេចមើលនែក៎ ហេហេហេ…អូហ៍សុំទោសច្រលំលើកដបទឹកសុទ្ធ ម៉ោពីខ្ញុំស្រវឹងធ្លាក់ភ្នែកពេក”


ខ្ញុំក៍ខ្លាំងដែរ ស្រាក្រហមមួយដបហ្នឹងខ្ញុំអ្នកកំទេចតែឯង 🙂

 


អ្នកទាំងអស់គ្នាទាយទៅមើលក្នុងចានចង្គឹះហ្នឹងស្អីគេ?? គឺអំបិល..ពេលហ្នឹងអស់សាច់ក្លែមហើយ ចឹងគឺដល់ពេលផឹកស្រាក្លែមអំបិល ជាមួយក្រូចឆ្មា បិទគូថ 🙁

 

 

 

 

 

16 thoughts on “ផឹកស៊ី – អបអរបុណ្យឯករាជ្យជាតិ – បុណ្យ Diwali

  1. Pingback: បុណ្យ Diwali នៅ​ឥណ្ឌា « Ξ~Ξ Spadora XIII Ξ~Ξ

  2. ចុម​ម៉ាយ​ហ្អើយ! ដល់​ក​ហួស​ដល់​គុម​ត្រចៀក​ម្រ៉ង! ហី​បាន​នំ​បញ្ចុក​មោ​ពី​ណា​ហ្នឹង?
    ល្មើស​ច្បាប់​ផឹក​ស៊ី​ហ៊ាន​លួច​ចាក់​បាញ់ឆែវ​ចឹង​ត្រូវ​មាន​ទោស ដឹង​អត់?

  3. ZonoK ចាក់​បាញ់ឆែវ​​ ពេលទៅដេកវេញ។ ខុសច្បាប់ត្រូវពិន័យ២​ទៅ៣កែវមិនដាក់ទឹកកក។

  4. សូមបញ្ជាក់ថា ZonoK មិនអាន​ ថា​​ “សូណូ ខេ” ទេ។ គឺគេអាន​ថា “សូណក់” ហាហា!​

  5. កាភាក់កុំច្រលំនំហ្នឹងមិនមែនយកមកពីខ្មែរទេ មីងៗគាត់ធ្វើនៅទីនេះតែម្តង
    មិនឲ្យចាក់បាញ់ឆែវអាម៉េចបើទ្រាំមិនបានទៅហើយ ពិន័យអីក៍បានដែរអត់ខ្លាចទេ
    ល្បល់យ kdo !!!! ចេះម៉ោឲ្យរហស្សនាមផ្តេស​ផ្តាសចឹង។

  6. ZonoK លើកក្រោយពិន័យហើយ។ ចាំពិគ្រោះជាមួយនិង Board Director ខាងផឹកស៊ី​សិនថាត្រូវពិន័យយ៉ាងម៉េច។ ត្រៀមខ្លួនទៅ ហាហាហាហាហាហា!!!

  7. អឺ​ហៅ​សូណក់​ចឹង​បាន​ថូវ! ស្មាន​តែ​សូណូឃេ 😛 ង៉ៃ​ក្រោយ​ផឹក​ស៊ី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​តិច ហេហេ

  8. ដូរ៉ាហ្អាបទដែលខ្ញុំច្រៀងហ្នឹងមិនមែនចំណងជើង​”ស្អប់ខ្លួនឯង” ទេអន្ទិតអើយ ចំណងជើងវាគឺ “លែងស្គាល់ខ្លួនឯង”

  9. អា!សុំទោស គឺមានបញ្ហាខាងផ្នែកបច្ចេកទេស មាននាក់ឲការខុស ផ្នែកចំណងជើងបទចំរៀង។

  10. ចុម… មើល​ទៅ​ដូចជាសប្បាយ​ណាស់​ន៎ 🙂 ឃើញ​គេ​ផឹក​ចឹង​ដូចជា​ស្រេក​ដល់​ហើយ ហាហាហា…

Leave a Reply

Your email address will not be published. Required fields are marked *