សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends

រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថា​ទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។


បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ,​ និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា


ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?


អូនស្រីក្រមុំជ័រសុំថតក្បែរមួយ… 🙂

 

ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយ​ស្រាប់តែបានឃើញ​ហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើ​​ហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវ​ផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ… 🙂 ។​សូមតាមដានរូបភាពជាបន្ត….


តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង


ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា 🙂

អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។

[youtube http://www.youtube.com/watch?v=PsQ5tze8iTo]

នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ

 

19 thoughts on “សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends

  1. មើលទៅដូចជាសប្បាយណាស់ ចេះលេងហ្គីតាទៀត តែច្រៀងអត់សូវពីរោះផង ចាញ់ខ្ញុំតិច ហាស ហា អួតខ្លួនឯងមួយ ។ និយាយចឹងខ្ញុំទើបបង្កើតប្លក់មួយ http://www.kosalonline.comធើម៉េចបានដាក់រូបភាពនៅកន្លែង Recent Comments?

  2. អន្ទិតដូរ៉ា ជោរសរសើរខ្លួនឯងម៉េស?
    កុសលខ្ញុំអត់ដឹងធើអាម៉េចដែរហ្នឹង បើដឹងជួយប្រាប់ហងខ្ញុំនឹងអាល​ធើដាក់វិបខ្ញុំដែរ

  3. មិនមែនរូបភាពទេ គឺរូបថតអ្នកដែលបាន Comment. គ្រប់គ្នាដែលបាន Comment សុទ្ធតែចេញរូបថត ខ្ញុំចង់ដាក់ចឹងដែរ ។

  4. បងកុសល ប្រើ​សឺវើ​ផ្ទាល់​ខ្លួន​ចឹង គឺ​ត្រូវ​តម្លើង​Plug In មួយ​ចំនួន​បន្ថែម​ទៀត​ទើប​បាន ដូច​ជា audio-player, youtube video plugin…! ចំពោះ Avatar លើ​Comments គឺ​ទើប​តែ​ចេញ​ថ្មី​ដែរ ។​ អាន​បន្ថែម​អត្ថបទ​របស់ បឿន http://4khmer.wordpress.com/2007/10/20/globally-recognized-avatars-gravatar/ តាម​ខ្ញុំ​ដឹង​បើ​ចង់​ឲ្យ​គេ​បង្ហាញ​រូប​របស់​គេ​ក្នុង​ ប្លក់​យើង គឺ​គេ​ត្រូវ​ចុះ​ឈ្មោះ​ក្នុង វ៉ិបសាយ របស់ Gravatar សិន​ដែរ … http://site.gravatar.com/signup មាន​ឧទាហរណ៍​ជា​ច្រើន នៅ http://www.khmerlyrics.com

  5. អរគុណណារត្ន័ខ្លាំងណាស់ដែលបានប្រាប់ ខ្ញុំយល់ហើយ អីឡូវពុងតែធ្វើវា ។ ហេហេ ហៅបងកុសលអីទេ មើលទៅដូចបងខ្ញុំផង ហៅកុសលៗវិញទៅបានសម.

  6. ចាស់​ស្អី​ខ្ញុំ​ទើប​តែ​១៧​ទេ! ចឹង​សុំ​ហៅ​តែ​ឈ្មោះ​ក៏​បាន… លែង​គួរសម​ហើយ ។

  7. អរគុណ អរគុណ..អស់លោកលោកស្រីអ្នកនាងកញ្ញាដែលបាន​ពេញចិត្ត។
    ចន្ទអើយខ្ញុំច្រៀងហ្នឹង វាហៀរទឹកមាត់ពេកអីបានចង់លង់?
    រ៉េណា ន័យយ៉ាងម៉េចខ្លះទៅបទហ្នឹង??
    នី ស្រាផែនដីមាន័យបានជាមួយសាច់ក្លែមទេ បានត្រូវ
    បងphing Nice អីទេអ្នកខ្លះថាខ្ញុំច្រៀងដូចមាន់អួលអាចម៍ហ្នឹង

Leave a Reply

Your email address will not be published. Required fields are marked *