រំញ្ជួយដីនៅញ៉ូដេលី រង្វាស់ ៤.៣រិចទ័រ

អស្ចារ្យគេរញ្ជួយដីផ្អើលម៉ាភូមិ ខ្ញុំនេះអត់ដឹងអីម៉ាតិច។ ភ្ញាក់ឡើងពេលទៅសាលាតើបាន​មិត្តភក្តិវាសួរថា មានដឹងរំញ្ជួយដីអត់ពីយប់?? ស្អែកដឹងហើយបើដេកដូចគល់ឈើចឹង ហីម្យ៉ាងង៉ៃ​ហ្នុងដាច់យប់ហង ជាប់ផឹកនៅបន្ទប់ពួកម៉ាកចឹងទៅដេកនៅហ្នុងម៉ងទៅ។ ពួកអ្នកនៅសណ្ឋាគារខ្ញុំ​ គេងហ្នឹងគេនាំគ្នាផ្អើលចេញក្រៅបន្ទប់ព្រោះខ្លាចបាក់ម៉ោ ចំណែកខ្ញុំវិញដេកនៅបន្ទប់ពួកម៉ាកធើ​មិនដឹង។ ហ្អេ….បើបានទៅដេកនៅបន្ទប់ខ្លួនឯងក៍ម្យ៉ាងដែរបានភ្លក់រសជាតិរញ្ជួយដីនៅ​ ស្រុកឥណ្ឌាម្តង មិនដែលស្គាល់សោះម៉ាជីវិតនេះ ស្តាយដល់ហើយ…. 🙁
អានបន្ថែមនៅទីនេះ ៖ Earthquake in New Delhi on 26-nov

8 thoughts on “រំញ្ជួយដីនៅញ៉ូដេលី រង្វាស់ ៤.៣រិចទ័រ

  1. ក្លាហានម៉្លេះបង បានជាចង់ភ្លក្សរសជាតិរញ្ជួយដីនោះ?គួរតែ​និយាយថាសំណាងហើ្យដែរមិនបានជួបប្រទះរឿងនេះ!និយាយ​អ៊ីចឹង​អត់មាននឹកនាស្រុកទេសទេហ្អី?បុណ្យអុំទូកទើបតែ​កន្លងផុតផង​មានបានតាមដានព្រឹត្តិការណ៏នោះទេ?

  2. មិនមែនក្លាហាន ខ្លាហែកអីទេ តែគ្រាន់តែចង់សាកមើល៍ ចង់សាកឲ្យបានគ្រប់រសជាតិតែម្តងទៅបំណាច់ហ្នឹងបានមក​ហ្នេះទៅហើយ។
    ដូរ៉ា៖ ហ្សួលដូចតាគ្នាហ្នឹងហ្អា អាណាទៅដឹងសាវឹងហើយ 🙂
    ម៉េចការដ្ឋគេផឹកស៊ីហ្នឹងវារមាស់មាត់ការដ្ឋឯងហ្អី?? គេផឹកស៊ីដើម្បីកុំឲ្យនឹកផ្ទះពេកទេ 🙂

  3. ហ្នុង​ហើយ សាកល្បង​ទៅ ម៉េចៗ ម៉ោ​ចែក​បទ​ពិសោធន៍​គ្នា ហេហេហេ…

  4. ស៊យ​វិន អត់​បាន​ស្គាល់​រសជាតិ​រញ្ជួយ​ដី កុំ​អី​ហេង​វិន បាន​ថែម​ទាំង​ស្គាល់​រសជាតិ​ងាប់​ទៀត​ផង! double champ ឯណោះ!

Leave a Reply

Your email address will not be published. Required fields are marked *