03/31/08

មកដល់ជប៉ុនដោយសុវត្ថិភាព

សួស្តីពីប្រទេសជប៉ុន….ខ្ញុំបានមកដល់ព្រលានយន្តហោះ ណារីតា របស់ជប៉ុនកាលពីព្រឹកម៉ិញនេះនៅម៉ោង ៨ព្រឹក។ អាកាសធាតុនៅទីនេះ ត្រជាក់គួរសមប្រហែលពី ៦ទៅ៨ អង្សារសេ។ ពេលសខ្ញុំមកដល់ មានភ្លៀងធ្លាក់ស្រិចៗ ហើយរងារដល់ក អត់បានពាក់អាវរងាអីហ្នឹងគេ លេងអាវធម្មតាតាំងពីព្រលានយន្តហោះស្រុកខ្មែរម៉ោ ដល់នេះបានដឹងថារងាម៉ាបេន។
ពិតជាស្អាត ដល់ហើយ អាគារធំៗ នៅទីនេះ ងើយចង់បាក់ក មិនដឹងថាបើមើលយូរគេទារលុយអត់ន៎ ? មិនហ៊ានងើយមើលយូរខ្លាចព្រោះបើផាកមែននៅទីនេះស្អីៗ ក៍ថ្លៃអស់ស្ទះដែរ…
និយាយពីមុនម៉ោនោះវិញ នៅតារាងយន្តហោះស្រុកខ្មែរ ខ្ញុំញ៉ាំខ្នុរអស់យ៉ាងច្រើន មានអីណាមិនទាន់ឡើងយន្តហោះស្រួលបួល ហងឈឺពោះចង់ងាប់។ ឈឺតាំងពី ស្រុកខ្មែរ ដល់ព្រលានស្រុកសៀម រហូតដល់ ព្រលានយន្តហោះ NArita ជប៉ុននេះទៀតអត់​បាត់។ ដល់ម៉ោបាត់ គឺបាត់នៅក្នុងបន្ទប់ទឹក អីនេះវិញ។ ចាំកាលបានមិន ប្រញ៉ាប់បញ្ចេញចោលទៅ?? ចុះពីលើយន្តហោះ​មិនទាន់ស្រួលបួលផង ប្រែន….. Toilet please…..កាលនៅលើយន្តហោះនោះមិនបានបញ្ចេញព្រោះអត់ឈឺ។ ប្រាប់ហាន់នីពីរឿងនេះ គេថាខ្ញុំហ្នឹងយ៉ាប់ម៉េចមិនដោះទុក្ខសត្វឲ្យហើយនៅលើយន្តហោះ? មិនមែនមិនចង់អីណា តែបើអត់ទាន់​ដល់ពេលចឹងធើអាម៉េច? ញ៉ាំនៅស្រុកខ្មែរ បញ្ចេញចោលស្រុកចាប៉ុន ក៍ម្យ៉ាងដែរ…ព្រោះឲ្យវាបានស្គាល់ស្រុកគេខ្លះផង បំណាច់ហ្នឹងខំទ្រាំទប់គ្នាតាំងពីស្រុកខ្មែរម៉ោទៅហើយ….. 😀 ។


នៅព្រលានយន្តហោះពោធិ៍ចិនតុង


ដាក់ម៉ាបុស្តិ៍មុនបែកគ្នា 😀


ភ្លៀងកំពុងធ្លាក់ អាកាសធាតុក៍រងាអស់ស្ទះ…


នេះគ្រាន់តែមួយផ្នែកតូចនៃទេសភាពពេលយប់នៅជប៉ុននេះទេ

ខ្ញុំមកស្នាក់នៅសណ្ឋាគា Shinagawa Prince Hotel ជាសណ្ឋាគារលំដាប់ផ្កាយ ៣ ដែលមានទាំងអស់ ៣៩ជាន់ និង ៣៦៨០ បន្ទប់។ បន្ទប់ខ្ញុំស្នាក់នៅមិនជាធំអីទេ តូចមួយ នៅទីនេះបានបន្ទប់ប៉ិនហ្នឹងគ្រាន់បើហើយ ព្រោះស្រុកនេះអត់សូវសំបូរដី 😀 ។


សណ្ឋាគារ Shinagawa Prince Hotel


បន្ទប់របស់ខ្ញុំតូចណាស់មែនទេ ប្រហែល ២ – ៣ម៉ែត្រយ៉ាងច្រើន


ដាក់ម៉ាបុស្តិ៍ទៅមើលវាអាម៉េចទៅវិញ!!!


តុក្នុងបន្ទប់..មើលលើតុមើលឃើញរូបអីអត់ ហេហេហេ…ដាក់ជាប់ខ្លួនតាម៉ងទោះទៅទីណាក៍ដោយ


មី…មី…របស់ឈ្នះ

 

 

03/24/08

បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន…

នៅសល់ពេល៦ថ្ងៃទៀត គឺថ្ងៃទី ៣០ ខែមិនាខាងមុខនេះ ខ្ញុំនឹងត្រូវចាកចេញ ចេញឆ្ងាយ ឃ្លាតពី គ្រួសារ មិត្តភិក្ត និងជាពិសេសពីហាន់នី​ ជាទីស្រលាញ់របស់ខ្ញុំ ដើម្បីទៅចូលរួមវគ្គិសិក្សា នៅទីក្រុង តូក្យូ ប្រទេស ជប៉ុនហើយ!!!។

វគ្គសិក្សាដែលខ្ញុំនឹងទៅចូលរួមនេះ គឺ ” Recent Trads and Technology of Broadband Services and Mobile Services in Japan” ស្ថិតនៅក្រោមការឧបត្ថម្ភ របស់សមាគមន៍ ទូរគមនាគមន៍​នៃ​ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក (APT) និង JTEC​ដោយផ្តោតសំខាន់ទៅលើសេវាកម្មទូរគមនាគមន៍​ និងសេវាកម្ម​អ៊ីនធឺណេតនៃបណ្តាប្រទេសដែលជាសមាជិក។ គោលបំណងនៃវគ្គនេះគឺ ដើម្បីឲ្យប្រទេសជា​សមាជិក​បានជួបជុំគ្នា និងសិក្សាពីគ្នាទៅវិញទៅមកលើសេវាកម្មនៃប្រទេស​រៀងៗខ្លួន ជាពិសេស​នឹងបានស្វែងយល់ពីភាពរីកចំរើនរបស់សេវាកម្មនៃប្រទេសជប៉ុនថែម ទៀតផង។

 goodbye.jpg

APT

គឺជាសមាគមន៍ មួយដែលមានតួនាទីជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ ការប្រឹក្សា ការស្រាវជ្រាវ និងសកម្មភាពផ្សេងទាំងឡាយណាដែលទាក់ទងទៅនឹងសេវាកម្មទូរគមនាគមន៍​ សំរាប់ប្រទេសដែលនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។​ ប្រទេសកម្ពុជាយើងបានចូលជាសមាជិក​របស់ APT នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០០៧។ ក្នុងនាមជាសមាជិករបស់ APT កម្ពុជាត្រូវ​រាយការណ៍នូវរាល់សកម្មភាពរីកចំរើនរបស់សេវាកម្មទូរគមនាគមន៍របស់ខ្លួន និងចូលរួមកិច្ចប្រជុំ​នានាសំដៅធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ដើម្បីភាពរីកចំរើនទាំងអស់គ្នា លើសេវាកម្ម​ទូរគមនាគមន៍នេះ ជាពិសេសការគ្រប់គ្រង និងប្រើប្រាស់ សេវាចុះឈ្មោះអាសយដ្ឋាន
វិបសាយ .KH (.KH Top Level Domain Name) ។

JTEC

Japan Telecommunications Engineering and Consulting Service គឺជាអង្គការមួយរបស់ជប៉ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ និងអភិវឌ្ឈន៍លើសេវា ទូរគមនាគមន៍ និង Broadband Internet ។ អង្គការនេះបានធ្វើសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលជប៉ុន ជាពិសេសជាមួយ ក្រសួងទូរគមនាគមន៍ និងក្រសួងពាណិជកម្ម។

អំពីប្រទេសជប៉ុន

ប្រទេសជប៉ុន ដែលមានឈ្មោះជាផ្លូវការតាមភាសាជាតិខ្លួនថា Nippon (にっぽん) ឬ Nihon (にほん) ជាប្រទេសដែលជាកំរងកោះរាប់ពាន់កោះ (ច្រើនជាង ៣០០០កោះ) នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក មានផ្ទៃដី ៣៧៧,៨៧៣ គីឡូម៉ែតក្រឡា ជាប្រទេសដែលសំបូរភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់បំផុត​ក្នុងមួយឆ្នាំៗ។ និយាយពីចំនួនប្រជាជន​វិញ ប្រទេសនេះជាប់លំដាប់ ទី១០ ក្នុងចំណោមប្រទេសដែលមាន​ប្រជាជនច្រើនជាងគេ រហូតដល់ ១២៨លាននាក់។

ប្រទេសជប៉ុនបានរីកចំរើនឥតគណនាលើគ្រប់វិស័យចាប់តាំងក្រោយសង្គ្រាមលោកលើកទី២ រួច​មក ជាពិសេសវិស័យបច្ចេកវិទ្យា។ ព័ត៌មានលំអិតមាននៅលើវិបសាយ
Wikipedia អំពីប្រទេសជប៉ុន

សេចក្តីរាយការណ៍សូមបញ្ចប់ត្រឹមនេះ…ព័ត៌មានបន្ថែមខ្ញុំនឹងផ្សព្វផ្សាយទៀតពេលមានសកម្មភាព ​នៅទៅនោះ។ អូហ៍…ប៊ិះតែភ្លេចទៅចាំទៅផា និងតាមរករឿងអ្នកខ្លះដែលនៅជប៉ុននោះ ហេហេហេ….ផាឲ្យស្ពឹកម៉ងចាំមើល 😀 ។

03/17/08

Kumar Sanu – Tera Mera Pyar

បើគិតមកដល់ពេលនេះវា៤ខែហើយដែលខ្ញុំបានបែកពី ឥណ្ឌា។ ប៉ុន្តែអានុស្សារីយ៍ ដែលធ្លាប់​មាននៅទីនោះជាមួយមិត្តភក្តិ និងឥណ្ឌានៅជាប់នឹងប្រអប់ខួរខ្ញុំនៅឡោះយទេ។ ដើម្បីរំលឹកខ្លះៗមកវិញនូវរូបភាពទាំងនោះ ថ្ងៃនេះខ្ញុំដាក់ផ្សាយនូវបទចម្រៀងឥណ្ឌាមួយ​បទដែលជាបទមួយក្នុងចំណោមបទឥណ្ឌាដែលខ្ញុំពេញចិត្តបំផុតនោះ។ ខ្ញុំចាំថាកាលហ្នោះឲ្យតែទូរទស្សន៍ចាក់បទនេះខ្ញុំអត់ទាន់ដើរទៅណាទេ អង្គុយមើលមិនដូរបុស្តិ៍។ មានពេលខ្លះអង្គុយចាំទាល់តែគេចាក់បទនេះហើយសិនបានចេញទៅណាបាន។ បទនោះមានចំណង​ជើងថា “Tera Mera Pyar” បកប្រែជាភាសាអង្គគ្លេស ” Mine and Your Love” ជាបទដែល​និយាយ​ពីស្នេហាមួយកើតឡើងក្នុងរោងកុន។ បុរសម្នាក់ទៅមើលកុនតែម្នាក់ឯង ហើយជួបនារី​ដ៍ស្រស់ស្អាតម្នាក់ទៅមើលកុនជាមួយមិត្តភក្តិ ២-៣ នាក់។ ជួបគ្នាដំបូងនៅកន្លែងលក់សំបុត្របុរស​នោះក៍ចាប់ចិត្តស្រលាញ់តែម្តង ចៃដន្យកៅអីអង្គុយរបស់ពួគគេនៅក្បែរគ្នាទៀត អញ្ចឹងហើយ គេចេះតែលួចមើលមុខគ្នាទៅវិញទៅមក។ រហូតដល់ពេលខ្សែភ្នែក ប៉ះភ្នែក….ចាំកាលបានមិន​លង់រៀងៗខ្លួនទៅ??? 😀 អូឃេ..អត់តាប៉ែយូរទៀតទេសូមតាមដានបទនេះ ជា MP3 និង វិដេអូ Flash។

 

Flash Video Version:
[youtube:http://www.youtube.com/watch?v=U8_hzID_gq0]

Mp3 song:

[audio:http://blip.tv/file/get/Bandith-TeraMeraPyar902.mp3]

Download this song here: http://blip.tv/file/get/Bandith-TeraMeraPyar902.mp3

Song Lyric: Tera Mera Pyar
Artist: Kumar Sanu
Language: Hindi
Abum: Tera Mera Pyar,
Year: 2004

Pehla yeh pehla/Pyar tera mera soni
Pehli yeh mulaqat haiiii….*2
JO keh rahi hai aankhein
Woh keh rahi hai baatein
Jaagi tu bhi saari raat haiiiii…..*2

Pehlaaaaaaa…….hai pehlaaaa… Tera mera pyar

Dil Pe chalaaa naa/ jab zor koiiiiiiii….
Dil Pe chalaaa naa/ jab zor koi
Tu mere Pas aa gayiiii
hai, Main tere pas aa gayaaa…

Pyaasi hai teri saansein…
Pyaasi hai meri saansein…
Uspe yeh barsat haiiiiii…. * 2

Pehlaaaaaaa…….hai pehlaaaa… Tera mera pyar

Hey…. ha ha ha…/ hooo ho ho ho ho
mmmm ahaa haa.. /e hey hey hey hey

Kab se te hum tum/ Tanha akeleeeeee…
Kab se te hum tum/ Tanha akele
Aaj Tujhe/ chain mil gayaa….
Aaj mujhe chain mil gayaa….

Baahon mein meri tum
Baahon mein teri hum
Aur yeh/ Jawaan raat haiiiiiii…
Aur yeh/ Jawaan raat hai

Pehlaaaaaaa…….hai pehlaaaa… Tera mera pyar

(Guitar)

Ruk si gayi hai… teri meri raaheeeeein
Ruk si gayi hai/ teri meri raahein
hum jo /saath aa gayeee
hai, manzil ke pas aa gaye.

Aaye the kahaan se donon?
jaayenge kahaanpe donon?
Yeh to ab/ kise yaad haiiiiii… *2

Pehlaaaaaaa…….hai pehlaaaa… Tera mera pyar

Pehla yeh pehla/ Pyar tera mera sony
Pehli yeh/ mulaqat haiiii….. * 2
JO keh rahi hai aankhein
Woh keh rahi hai baatein
Jaagi tu bhi/ saari raat hai…..*2

Pehlaaaaaaa…….hai pehlaaaa… Tera mera pyar
hai pehlaaaa… Tera mera pyar
hai pehlaaaa… Tera mera pyaaaar

P.S : នៅមានបទឥណ្ឌាពិរោះជាច្រើបទទៀតដែលខ្ញុំចូលចិត្តស្តាប់។ ខ្ញុំនឹងចែកចាយនៅពេល​ក្រោយៗទៀ។