បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន…

នៅសល់ពេល៦ថ្ងៃទៀត គឺថ្ងៃទី ៣០ ខែមិនាខាងមុខនេះ ខ្ញុំនឹងត្រូវចាកចេញ ចេញឆ្ងាយ ឃ្លាតពី គ្រួសារ មិត្តភិក្ត និងជាពិសេសពីហាន់នី​ ជាទីស្រលាញ់របស់ខ្ញុំ ដើម្បីទៅចូលរួមវគ្គិសិក្សា នៅទីក្រុង តូក្យូ ប្រទេស ជប៉ុនហើយ!!!។

វគ្គសិក្សាដែលខ្ញុំនឹងទៅចូលរួមនេះ គឺ ” Recent Trads and Technology of Broadband Services and Mobile Services in Japan” ស្ថិតនៅក្រោមការឧបត្ថម្ភ របស់សមាគមន៍ ទូរគមនាគមន៍​នៃ​ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក (APT) និង JTEC​ដោយផ្តោតសំខាន់ទៅលើសេវាកម្មទូរគមនាគមន៍​ និងសេវាកម្ម​អ៊ីនធឺណេតនៃបណ្តាប្រទេសដែលជាសមាជិក។ គោលបំណងនៃវគ្គនេះគឺ ដើម្បីឲ្យប្រទេសជា​សមាជិក​បានជួបជុំគ្នា និងសិក្សាពីគ្នាទៅវិញទៅមកលើសេវាកម្មនៃប្រទេស​រៀងៗខ្លួន ជាពិសេស​នឹងបានស្វែងយល់ពីភាពរីកចំរើនរបស់សេវាកម្មនៃប្រទេសជប៉ុនថែម ទៀតផង។

 goodbye.jpg

APT

គឺជាសមាគមន៍ មួយដែលមានតួនាទីជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ ការប្រឹក្សា ការស្រាវជ្រាវ និងសកម្មភាពផ្សេងទាំងឡាយណាដែលទាក់ទងទៅនឹងសេវាកម្មទូរគមនាគមន៍​ សំរាប់ប្រទេសដែលនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។​ ប្រទេសកម្ពុជាយើងបានចូលជាសមាជិក​របស់ APT នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០០៧។ ក្នុងនាមជាសមាជិករបស់ APT កម្ពុជាត្រូវ​រាយការណ៍នូវរាល់សកម្មភាពរីកចំរើនរបស់សេវាកម្មទូរគមនាគមន៍របស់ខ្លួន និងចូលរួមកិច្ចប្រជុំ​នានាសំដៅធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ដើម្បីភាពរីកចំរើនទាំងអស់គ្នា លើសេវាកម្ម​ទូរគមនាគមន៍នេះ ជាពិសេសការគ្រប់គ្រង និងប្រើប្រាស់ សេវាចុះឈ្មោះអាសយដ្ឋាន
វិបសាយ .KH (.KH Top Level Domain Name) ។

JTEC

Japan Telecommunications Engineering and Consulting Service គឺជាអង្គការមួយរបស់ជប៉ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ និងអភិវឌ្ឈន៍លើសេវា ទូរគមនាគមន៍ និង Broadband Internet ។ អង្គការនេះបានធ្វើសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលជប៉ុន ជាពិសេសជាមួយ ក្រសួងទូរគមនាគមន៍ និងក្រសួងពាណិជកម្ម។

អំពីប្រទេសជប៉ុន

ប្រទេសជប៉ុន ដែលមានឈ្មោះជាផ្លូវការតាមភាសាជាតិខ្លួនថា Nippon (にっぽん) ឬ Nihon (にほん) ជាប្រទេសដែលជាកំរងកោះរាប់ពាន់កោះ (ច្រើនជាង ៣០០០កោះ) នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក មានផ្ទៃដី ៣៧៧,៨៧៣ គីឡូម៉ែតក្រឡា ជាប្រទេសដែលសំបូរភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់បំផុត​ក្នុងមួយឆ្នាំៗ។ និយាយពីចំនួនប្រជាជន​វិញ ប្រទេសនេះជាប់លំដាប់ ទី១០ ក្នុងចំណោមប្រទេសដែលមាន​ប្រជាជនច្រើនជាងគេ រហូតដល់ ១២៨លាននាក់។

ប្រទេសជប៉ុនបានរីកចំរើនឥតគណនាលើគ្រប់វិស័យចាប់តាំងក្រោយសង្គ្រាមលោកលើកទី២ រួច​មក ជាពិសេសវិស័យបច្ចេកវិទ្យា។ ព័ត៌មានលំអិតមាននៅលើវិបសាយ
Wikipedia អំពីប្រទេសជប៉ុន

សេចក្តីរាយការណ៍សូមបញ្ចប់ត្រឹមនេះ…ព័ត៌មានបន្ថែមខ្ញុំនឹងផ្សព្វផ្សាយទៀតពេលមានសកម្មភាព ​នៅទៅនោះ។ អូហ៍…ប៊ិះតែភ្លេចទៅចាំទៅផា និងតាមរករឿងអ្នកខ្លះដែលនៅជប៉ុននោះ ហេហេហេ….ផាឲ្យស្ពឹកម៉ងចាំមើល 😀 ។

14 thoughts on “បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន…

  1. ង៉ៃ​ណា​ពួក​យើង​បាន​ស្គាល់​ជប៉ុន​នឹង​គេ​ទេ​ក្បឿន​អើយ បាន​ត្រឹម​អាន​ប្លក់​គេ​ចុះ។
    មោ​វិញ​មាន​ការដូ​រឹត​តែ​ប្រសើរ កិកិកិ…

  2. អេដឹងតូចចិត្តអីទេវ៉ី បើថាចង់ស្គាល់ចាំគ្នាផ្ញើរូបថតឲ្យមើលតាមប្លក់ 🙂

  3. ហ្នឹងហើយ សង្ស័យតែមកដល់ លង់នឹងសំរស់ចន្ទ ចង់ផាក៏ផាអត់ចេញ ហាហាហា…
    និយាយលេងទេ តិចហាន់នីតាប៉ិឌិតប្រច័ន្ន(ដូចមានអារម្មណ៏ថាសរសេរពាក្យប្រច័នខុស?)
    ហ្នឹងវីវរធំប៉ាដោយ កិកិកិ
    សុខសប្បាយតាមផ្លូវ!

  4. អរគុណហើយច័ន្ទ!!​ លង់??? និយាយលេងរ៉េហ្អី តតាយូរហ្អ!!!…ប៊ុមសរសេរខុសមែន គេសរសេរអញ្ចេះ “ប្រច័ណ្ឌ” បានថឹមថូវ… 😀

  5. Pingback: បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន… « Bandith Personal Diary

  6. ជំរាបសួរបាទ!
    ពីប្លុកខ្ញុំ Economic
    ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
    សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។

Leave a Reply

Your email address will not be published. Required fields are marked *