មកដល់ជប៉ុនដោយសុវត្ថិភាព

សួស្តីពីប្រទេសជប៉ុន….ខ្ញុំបានមកដល់ព្រលានយន្តហោះ ណារីតា របស់ជប៉ុនកាលពីព្រឹកម៉ិញនេះនៅម៉ោង ៨ព្រឹក។ អាកាសធាតុនៅទីនេះ ត្រជាក់គួរសមប្រហែលពី ៦ទៅ៨ អង្សារសេ។ ពេលសខ្ញុំមកដល់ មានភ្លៀងធ្លាក់ស្រិចៗ ហើយរងារដល់ក អត់បានពាក់អាវរងាអីហ្នឹងគេ លេងអាវធម្មតាតាំងពីព្រលានយន្តហោះស្រុកខ្មែរម៉ោ ដល់នេះបានដឹងថារងាម៉ាបេន។
ពិតជាស្អាត ដល់ហើយ អាគារធំៗ នៅទីនេះ ងើយចង់បាក់ក មិនដឹងថាបើមើលយូរគេទារលុយអត់ន៎ ? មិនហ៊ានងើយមើលយូរខ្លាចព្រោះបើផាកមែននៅទីនេះស្អីៗ ក៍ថ្លៃអស់ស្ទះដែរ…
និយាយពីមុនម៉ោនោះវិញ នៅតារាងយន្តហោះស្រុកខ្មែរ ខ្ញុំញ៉ាំខ្នុរអស់យ៉ាងច្រើន មានអីណាមិនទាន់ឡើងយន្តហោះស្រួលបួល ហងឈឺពោះចង់ងាប់។ ឈឺតាំងពី ស្រុកខ្មែរ ដល់ព្រលានស្រុកសៀម រហូតដល់ ព្រលានយន្តហោះ NArita ជប៉ុននេះទៀតអត់​បាត់។ ដល់ម៉ោបាត់ គឺបាត់នៅក្នុងបន្ទប់ទឹក អីនេះវិញ។ ចាំកាលបានមិន ប្រញ៉ាប់បញ្ចេញចោលទៅ?? ចុះពីលើយន្តហោះ​មិនទាន់ស្រួលបួលផង ប្រែន….. Toilet please…..កាលនៅលើយន្តហោះនោះមិនបានបញ្ចេញព្រោះអត់ឈឺ។ ប្រាប់ហាន់នីពីរឿងនេះ គេថាខ្ញុំហ្នឹងយ៉ាប់ម៉េចមិនដោះទុក្ខសត្វឲ្យហើយនៅលើយន្តហោះ? មិនមែនមិនចង់អីណា តែបើអត់ទាន់​ដល់ពេលចឹងធើអាម៉េច? ញ៉ាំនៅស្រុកខ្មែរ បញ្ចេញចោលស្រុកចាប៉ុន ក៍ម្យ៉ាងដែរ…ព្រោះឲ្យវាបានស្គាល់ស្រុកគេខ្លះផង បំណាច់ហ្នឹងខំទ្រាំទប់គ្នាតាំងពីស្រុកខ្មែរម៉ោទៅហើយ….. 😀 ។


នៅព្រលានយន្តហោះពោធិ៍ចិនតុង


ដាក់ម៉ាបុស្តិ៍មុនបែកគ្នា 😀


ភ្លៀងកំពុងធ្លាក់ អាកាសធាតុក៍រងាអស់ស្ទះ…


នេះគ្រាន់តែមួយផ្នែកតូចនៃទេសភាពពេលយប់នៅជប៉ុននេះទេ

ខ្ញុំមកស្នាក់នៅសណ្ឋាគា Shinagawa Prince Hotel ជាសណ្ឋាគារលំដាប់ផ្កាយ ៣ ដែលមានទាំងអស់ ៣៩ជាន់ និង ៣៦៨០ បន្ទប់។ បន្ទប់ខ្ញុំស្នាក់នៅមិនជាធំអីទេ តូចមួយ នៅទីនេះបានបន្ទប់ប៉ិនហ្នឹងគ្រាន់បើហើយ ព្រោះស្រុកនេះអត់សូវសំបូរដី 😀 ។


សណ្ឋាគារ Shinagawa Prince Hotel


បន្ទប់របស់ខ្ញុំតូចណាស់មែនទេ ប្រហែល ២ – ៣ម៉ែត្រយ៉ាងច្រើន


ដាក់ម៉ាបុស្តិ៍ទៅមើលវាអាម៉េចទៅវិញ!!!


តុក្នុងបន្ទប់..មើលលើតុមើលឃើញរូបអីអត់ ហេហេហេ…ដាក់ជាប់ខ្លួនតាម៉ងទោះទៅទីណាក៍ដោយ


មី…មី…របស់ឈ្នះ

 

 

13 thoughts on “មកដល់ជប៉ុនដោយសុវត្ថិភាព

  1. ហឹមឃើញរូបនឹងស្រណោះកាលនៅធ្វើការស្រុកខ្មែរ គេអោយទៅធ្វើរការនៅក្រៅប្រទេសទៅណាដូចទៅណា បើមានតែខ្មែរខ្លួនមួយុ។ ១ខែទៅ២ខែបើមិនសណ្ឋាគារ ទេកន្លែងធ្វើការ។ តែនិយាយការពិតទៅដេកអាសណ្ឋាគារនឹងឧស្សាហ័ខ្មោចលងណាស់ កាលទៅហុងកុង ខ្មោចលងសង្កត់ទាល់តែដូរសណ្ឋាគារ។ ប្រាប់យកបុណ្យ ណាបើមិនទំនងទេបើកភ្លើង ទូទស្សន័កំដរទៅ ព្រោះខ្ញុំមានបទពិសោធន៏ដេកអាសណ្ឋាគារនឹងច្រើនខ្មោចលងក៏ណាស់ដែរ។ 😀

    posoky

  2. heheheheh Bong Posok ker. Why do you scare my honey??? he is so afraid of ghost nas hahahahahaha…. he must be turn the light on the whole night. I’m right, aren’t I honey?? hoy……. bong eng niss mech kor der haek kae rerng oun tha oay jing yiiiii ot jesss khmass ke sos hery vai bouch alov hery. hery mer douch ban prab jing ber tha top tol min chhnas te kom khom preng nham mi pek rok bay rok terk noss nham tov hery jam mor ving jam kit teat. mer thort rop oay jren jren oay oun mer phong. nov noss ta jeak nov niss kdoa jong ayas la taet hery. hery kom plek leap lay phong mor ving pakot jea sor kjey nhinh hery 🙂

  3. ទៅមិនរួចទេចង់ម៉ោបន្លាចអ្នកណាបាន ម៉ោបន្លាចខ្ញុំ តតាយូរបានខ្លាច។ អារឿងដេកបើកភ្លើងហ្នឹង ខ្ញុំដេកបើកចោលស្រាប់ទៅហើយ តែមិនបានន័យថាខ្ញុំខ្លាចទេបានដឹកបើកភ្លើងនោះ នេះមកពីទំលាប់ខ្ញុំទៅហើយ បើបិទដេកអត់លក់ទៅវិញ សួរតែហាន់នីខ្ញុំទៅដឹងហើយ ន៎ហាន់នី ន៎។
    ហាន់នីអើយ យ៉ាប់គួរសមដែរហ្នឹង តែមិនអីទេអារឿងស៊ីចុក បងមិនឲ្យចាញ់ណាគេទេ ចាញ់អីចាញ់ចុះ កុំឲ្យតែចាញ់អារឿងស៊ី ហេហេហេហេ… 😀 ។ ឡេបងលាបរាល់ង៉ៃហ្នឹងកុំភ័យ…ចាំមើលទៅវិញសដូចពងមាត់តាម៉ង

  4. eh, it’s coincident cus my husband n i also came back to jp on da same day with u (thai airway)…but not coincident enough cus we didnt see u during da flight lolz…anyway, take gud care na cus it’s pretty cold here! Enjoy Japan lah… 😀

  5. ទៅ​ដល់​ចាប៉ុន​និយាយ​តែ​រឿង​លាមក​ស្មោគរោគ, យ៉ាប់​ហ្មង​ហាន់នី​​បស់​ច្រី​ម៉ុម! បើ​និយាយ​ពី​មី​វិញ ទៅ​ណា​ក៏​មិន​ចោល​ដែរ។ អស្ចារ្យ​ហើយ​កូន​នេះ!!!

  6. ងាប់! បន្ទប់​សណ្ខាគារ​ជប៉ុន តូច​ជាង​ផ្ទះ​សំណាក់​ស្រុក​ខ្មែរ​ទៀត​ហ្ន៎
    ឃើញ​ចឹង​ៗ​អី​អស់​អារម្មណ៍​រលីង។ កិកិកិ…
    កុំ​ភ្លេច​កាដូរ​ពេល​មោ​វិញ។
    ឃើញ​រូប​មី​លោក​ឯង​យក​ទៅ​ចង់​តែ​សើច ហាហាហា

  7. @Sophak: Really??? Yes TG936 hhhm….so u n ya husband are in Tokyo?
    @Kboeun: ស្អីគេវ៉ី ត្រង់ណាលាមកនុះហ្អា វ៉ៃប្រ៉ាវលូវ។ ក្បឿនហ្អា រឿងមីហ្នឹងចោលអត់បានទេ​របស់ឈ្មះ នេះគ្នាមិនទាន់បានបើកទូរទឹកកកតូចមួយនៅក្រោមតុថតឲ្យមើលហង មានមីពេញទូរតែម្តង
    @ក្រភាក់: តូចមែនពិតតែអ្វីៗ ស្រួលម៉ាចប ស្អាតក៍ស្អាត មិនដូចផ្ទះសំណាក់នៅខ្មែរ ឲ្យកាគ្រិច អេត្រង់ណា​មីគួរឲ្យចង់សើចហ្អា??

  8. I’m in Saitama, 2 hours on train from Tokyo 😀 Recently, it’s a bit windy; if you keep eating mi much, you will be blown by the strong wind heuy … haha lolz

  9. hery pibak type unicode dol hery lok ery , tomrom ta type trov ma pheak ma pheak terng troung nas , ka honey ot jol ta mong ah pheak F**king neng min deng laor ey tes. yab man. langeach niss oun tov kar ke hery , nhinh ot ban tov dance neng ke nhinh.

  10. eh….oun nis ban dance kor ban tov bong ke noum der leng mer tes sa pheap heuy ban jis kapal tam samout nham bay ngai trong ler kapal teat nor…romantice os steas…nhinh nhinh ot ban jis kapal moy bong ha… 😀

Leave a Reply

Your email address will not be published. Required fields are marked *