04/4/08

ចាប៉ុនក្លែងក្លាយ

សំរាប់រូបភាពដែលខ្ញុំចង់ចែកជូនថ្ងៃនេះគឺរូបភាពចាប៉ុនហារយ ក្លែងក្លាយ…ហេហេហេ ដូចខ្លះអត់?? ទំនេរពេកនឹកឃើញអត់អីធ្វើក៍​ចាប់លើកអាវចាប៉ុនម៉ោពាក់អួតដាក់មុខកាម៉េរ៉ាតាម្រ៉ងទៅ។ ថតហើយមើលខ្លួនឯងយូរស្រដៀងដែរតើ….


ឡូយម៉ាយ៉ាងដែរដល់ចឹងទៅ (អត់សូវចេះអួតទេខ្ញុំ…)


ហ៊ានហត់ម៉ោមើល៍…ប៊ុមដាច់ផ្ងាទៅវិញអាលូវហ្នឹង!!! ហក់ម៉ោៗ

04/4/08

បន្ទាប់ពីធ្វើ Presentation រួច

ហេហេហេ….ង៉ៃនេះបានធ្វើ Presentation រួចចឹងដូចធូរទ្រូងខ្យាក។ ខាង APT តំរូវឲ្យប្រទេសនីមួយៗធ្វើ Presentation អំពីប្រទេសរបស់ខ្លួន និងស្ថានភាព Telecom ប្រចាំប្រទេស។ ចុងម៉ោងបន្តិចពេលគេចប់ ខ្ញុំឃើញ ហ្គីតានៅកន្លៀតជញ្ជាំងក្នុងថ្នាក់ មិនដឹងជារបស់អ្នកណាទុកចោល​នៅទីហ្នឹង។ សួរអ្នកណាក៍អត់ដឹង ចឹងហើយមនុស្សកំពុងតែចូលចិត្តស្រាប់ផង ក៍ទាញមកដាក់ប៉ាម៉ានបទឲ្យធូរសរសៃទៅមើល វាអាម៉េចវិញ ???

ខាងក្រោមនេះបើមានអ្នកណាចង់ចំលងយក ទាំង Slide និង Country Report របស់ Telecom in Cambodi លោកអ្នកអាចចំលង​បានពី តំណរនេះ http://www.4shared.com/file/43000620/d2e38822/Cambodia_Country_Report.html

អូឃេ!!… អត់នៅយូរទេ ខ្មោចលង គេនាំគ្នាចែកជើងទៅ អូតែលអស់ហើយ ខ្ញុំទៅដែរសិន…វេវ…. 😀


កំពុងតែធ្វើ Presentation…


បទកំពុងតែច្រៀងហ្នឹងគឺបទ “The End of the World”