បាយថ្ងៃត្រង់

ដោយសារសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ម្យ៉ាងសាំងក៍ឡើងថ្លៃពិបាកត្រលប់ទៅផ្ទះវិញដើម្បីញ៉ាំបាយ ចឹងហើយការវេចបាយមកញ៉ាំនៅ Office គឺជាគំនិតដ៍ប្រពៃណាស់។ បានម៉ាក់គាត់ខំងើបពីព្រលឹម​ដាំបាយ និងរៀបចំម្ហូបឲ្យខ្ញុំ អរគុណម៉ាក់ខ្ញុំខ្លាំងណាស់….គ្មានណាគេចិត្តល្អដូចម៉ាក់ខ្ញុំរ៉េ…. :-D។
សំរាប់ថ្ងៃនេះបានម្ហូបពីរមុខ ឆាស្ពៃជ្រក់ និងការីសាច់មាន់ (អាមួយហ្នឹងរៀងហឹរតិច) ។ ចឹងហើយតុធ្វើការរបស់ខ្ញុំ ក៍ជាតុបាយរបស់ខ្ញុំដែរ ហើយក៍ជាកន្លែងខ្ញុំគេងនៅពេលបន្តិច​ទៀតនេះបន្ទាប់ពីញ៉ាំរួច។ ម៉ាពេលនេះ​ឆ្ងាញ់ណាស់ ស្នាដៃម៉ាកខ្ញុំ។ កាលពីមុនអត់មានទំលាប់ធ្វើចឹង តែចាប់តាំងពីអ្វីៗឡើងថ្លៃម៉ោ ខ្ញុំក៍មានគំនិតសន្សំសំចៃខ្លះ ប្រហែលជាមិនទាន់ហួសពេលទេមើលទៅ។ អូហ៍…បើកាលពីមុនវិញ​ចង់ញ៉ាំអីប្រ៉ែនៗ….សំបូរហូរហៀ ខ្វះតែលុយឲ្យ ។ មកដល់អាលូវ ខុសពីមុន គឺអត់សូវមានលុយឲ្យមែន ចឹងហើយចាំកាលបានមិនប្រឹងសន្សំទៅ ។

9 thoughts on “បាយថ្ងៃត្រង់

  1. ត៎តាយូរបានប្រហែស ខ្ញុំទុកក្នុងកិសទូរកន្លែងធ្វើការរបស់ខ្ញុំយ៉ាងត្រឹមត្រូវ ន៎

  2. ហីយ! ថាអីនៅនឹងខ្ញុំនៅនេះក៏ខ្ជប់បាយដូចតែគ្នាវាមាន២ករណី៖ ១. បើទិញមួយពេលយ៉ាងហោចក៏2០ដុល្លា​និយាយអោយចំវាថ្លៃ
    ២. ហូបអត់កើតម្ហូបស្រុកនេះ ប៉ាច់ៗមេ៉ចអីចឹងតែគេថាញាំទៅធាត់ណាស់ ធាត់ៗមិនដឹងតែបើឃើញចង់អែកហើយមានតែ ញាំបាយម្ហូបខ្មែរហើយ។
    និយាយអីចឹង ម៉ោតាំងពី៦០ប្លាយគីឡូ អីឡូវសល់60គត់ មិនដឹងទ្រាំដល់​ពេលណាទេខ្ញុំ

  3. ទ្រាំទ្រាំទៅឌិត​អើយ​ចាំការរួចបានញ៉ាំបាយផ្ទះ​ប៉ាពុនធើអោយរាល់ង៉ែហើយ។​ដល់ពេលហ្នឹងអោយខ្ចប់ម៉ោកាឡែងធ្វើការក៏អត់ព្រមដែរ​មែនទេ?

  4. ហេហេហេ….វង្សឯងនិយាយត្រូវ ដល់ពេលហ្នឹង សំរាកបាយថ្ងៃត្រង់តា ២០នាទីក៍ឆ្លៀតម៉ោញ៉ាំបាយផ្ទះស្នាដៃប៉ាពន់ ម៉ាភ្លែតដែរ 😀

  5. វាត្រូវតែចឹង បូរាណឯងធើតាមដែររ៉ូវ ព្រោះស្អីៗថ្លៃណាស់ បុគ្គលិករដ្ឋដូចខ្ញុំមានប្រាក់ខែមិនគ្រប់ទេ :-((

Leave a Reply

Your email address will not be published. Required fields are marked *