អត់អីអួត មានតែអាហ្នឹង

ខានអាប់ដេតប្លប់យូរមកពីរវល់ខ្លាំងពេក ម៉ានង៉ៃហ្នឹងគេងអត់គ្រប់ម៉ោងសោះ យ៉ាងច្រើនបានតែ ២-៣ម៉ោងហ្នឹងឯង។ ង៉ៃនេះអត់មានអីអួតក៍នឹកឃើញអួត​ពីការប្រើអ៊ីនធឺណេតរបស់ខ្ញុំម្តង។ ខណៈដែលក្រុមហ៊ុន 013 គេ ហ្រ្វី​អ៊ីធឺណេត ខ្ញុំអីណេះចាំកាលបានមិនប្រើឲ្យណាណីទាន់ហ្រ្វី 😀 ។

រូបខាងក្រោមនេះបង្ហាញពីទំហំប្រើប្រាស់អ៊ីធឺណេតរបស់ខ្ញុំ រយៈជាង ៣អាទិត្យមកនេះ ដោយសេវា qb របស់ក្រុមហ៊ុន 013 ដែលកំពុងហ្រ្វីនៅឡើយ (តែដូចជាឮថាលែងហ្រ្វីហើយចំពោះ Sim Card ដែលទិញក្រោយថ្ងៃ ១៥ខែ ឧសភានេះ)។ ភ្លេចៗខ្លួន ខ្ញុំនឹកឃើញឆែកមើលក្នុងទូរស័ព្ទខ្ញុំត្រង់កន្លែង Data Packet ដែលបានប្រើ ទើបដឹងថា អស្ចារ្យ។ គ្រាន់តែមើលរូបនេះបានដឹងថាជើងឯកខាងប្រើអ៊ីនធឺណេតមែនៗ ហ្នឹងណា។ ដែលឮអី តែម៉ានអាទិត្យសោះ ប្រើអស់ដល់ទៅ ជាង 5.GB?? អាងតែហ្រ្វីតាម៉ង។ ក្រុមហ៊ុន qb ប្រាកដជាអាលាយមិនខានឲ្យតែមានអតិថិជនម៉ាកៗ ខ្ញុំនេះ ហេសហេសហេស……អំណួតត្រូវបានបញ្ចប់ សូមមើលរូបខាងក្រោម​ទុកជាសក្ខីភាព


All received data ឡើងដល់ 5.72Gb


ចំណែក All sent data វិញគឺ 688.84MB អញ្ចឹងសរុបទៅការប្រើប្រាស់របស់ខ្ញុំនេះគឺ ប្រហែលជា រហូតដល់ទៅ 6GB អីណោះ…..ម៉ែ!!! អានេះបានហៅថា Super ប្រើមែន 😀

 

13 thoughts on “អត់អីអួត មានតែអាហ្នឹង

  1. យីវ៉ី…មិនឃើញគេថាអត់បានអាប់ដេតយូរមកហើយទេអី….ចឹងហើយបានចេះតែផុសអួតទៅ ក្រភាក់រំបល់យ៍នេះ

  2. ឌិត​ហើយដល់គេឈប់ហ្រ្វីអាចឹង​ឈប់ប្រើ០១៣​ហើយអ្ហ?​បស់ខ្ញុំនៅហ្រ្វីអាឡើយ​ហើយខ្ញុំប្រើតាក្នុងLaptop អាចឹងហើយដោនឡូតបានច្រើនគួរសមដែរ​ចាំមើលតាគេលែងហ្រ្វីចប់ហើយ។​

    ខ្ញុំអាសាចូលម៉ោប្លក់នេះណាស់​ឌិតអែងអាសាអាប់ដេតអីថ្មីៗដែលមានសារប្រយោជន៌ផង​ខ្ញុំគិតថាមានប្លក់កាន់តែច្រើន​យើងបានShareគ្នាច្រើនដែរ​ព្រោះខ្មែរយើងភាគច្រើនចូលចិត្តតាលាក់គ្នា​ហើយដល់ពេលគេលាក់វិញ​ស្ញេញ​អត់ចេះតាំងអស់គ្នា។​ខ្ញុំសូមសរសើរដល់អ្នកម្ចាស់ប្លក់ផ្សេងៗដែល​ដែលចេះចែករំលែកគ្នាលយ៉ាងនេះ​ល្អខ្លាំងណាស់​ចាំមើលខ្ញុំចេះបង្កើតប្លក់​ចាំមើលចាំខ្ញុំShare អីដែលខ្ញុំមានអោយដែរ។​អរគុណ

  3. @ឆដា៖ អីគេដា ដល់ថ្នាក់ហ្នឹង?? ចុះបើអត់ស៊ីម ១៣ មិនមែន Happy ទេហ្អ?
    @វង្ស៖ ខ្ញុំនេះទាំង Laptop Desktop អីក៍ប្រើដែរ ស៊ីមហ្នឹងនៅសល់ម៉ានង៉ៃទៀតឈប់ហ្រី្វហើយ​ តាឈប់ហ្រ្វីឈប់ប្រើដែរហ្នឹង ឮថាគិតលុយម៉ានាទី ៣សេនផង បើប្រើរបៀបខ្ញុំនេះច្បាស់ជាអាលាយខ្លួនមិន​ខាន។ ចំពោះប្លក់ខ្ញុំមិនជាមានអ្វី Share ម៉ានទេវង្សអើយ ភាកច្រើននិយាយតែពីខ្លូនឯងហ្នឹង បើខ្ញុំមានពេលច្រើន​អាប់ដេតខ្ញុំនឹងព្យាយាម តែណាស់តែខ្ញុំខ្ជិលទេនៀក ហេហេហេហេ… 🙂

  4. Hmm ហើយចុះល្បឿនវាប៉ុន្មានខេដែរម៉ាសិខេន កាលខ្ញុំនៅស្រុកខ្មែរ យឺតអើយ យឺត តែបើនៅនេះវិញជួនកាល ២ម៉េ ម៉ាសិខេន ។ ហឹមបានតែអីចឹងទេ រកពេល អង្គុយមុខ COmputer នឹងវាមិនបានសោះ work work យ៉ាប់មែន

  5. លឿនអាចយកជាការបានដែរតាបង គី ល្បឿនវាគឹ ៤២១ឃេក្នុងម៉ាសេខិន តែខ្ញុំបានជំរុញល្បឿន​វាកើនដល់ទៅ ៩៤០ឃេអីនោះបងអើយ ក្បែរហ្នឹង ១មេកាបៃដែរហ្នឹង 😀 ម៉ោពីលឿនចឹងបានខ្ញុំប្រើគ្មានប្រណីដៃនោះ ដោឡូតរឿងសុទ្ធតែ ៧០០មេកាបៃអីនោះ។ និយាយពីទូរស័ព្ទខ្ញុំវិញដោតប្រើឡើងចង់ឆេះស៊ីមអស់ហើយ អាណិតគ្នាដែរហ្នឹងណា…. តែធ្វើម៉េចអាហ្នឹង កម្មវា អាណាឲ្យវាធ្លាក់ក្នុងកណ្តាប់ដៃខ្ញុំធើអី? 😀

  6. ឌិត​ហើយធ្វើយ៉ាងម៉េចទើបអាចជំរុញល្បឿន​វាកើនដល់ទៅ ៩៤០ឃេនោះ។​មានSoftware ជំនួយ​រឹក៏មានវិធីអី​អាចជួយប្រាប់ផងបានទេ?

  7. អត់បានប្រើអីជំនួយទេ គ្រាន់តែ Properties របស់ MOdem ហ្នឹង ដូរ Speed វា​ដាក់មក 9 រយឃេជាងហ្នឹងតើ​ចេះធ្វើអត់?

  8. ងាប់ប៉ុណ្ណឹងអត់ចេះដែរ អន្ទិត… អូឃេ ដំបូងចូលទៅ Right Click លើ Modem សិន រួចរើសយកពាក្យថា​Properties បន្ទាប់មក រកមើលចុចត្រង់ប៊ូតុង Configure , នៅត្រង់ប្រអប់ Maximum Speed(bps) ដូរយក Speed 921600bps = 921Kbps ជាការស្រេច។ សំរាប់ព័ត៌មានបន្ថែមសូមមើលរូបទាំងពីរនេះ
    ១. http://www.bandith.info/pic/1.jpg
    ២. http://www.bandith.info/pic/2.jpg

Leave a Reply

Your email address will not be published. Required fields are marked *