09/30/08

មហោស្រពល្ខោនអន្តរជាតិ – សត្វទទាញី និងទទាឈ្មោល

លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡា​ចាប់ពីថ្ងៃទី ៣​ ដល់ ថ្ងៃទី ៩ខែតុលា​ឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍​មួយចំនួនទៀត។​ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ)

សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួម​សំដែងក្នុងរឿងនេះសុទ្ធសឹងតែ​ជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះ​ម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំ​នោះ។


ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦


ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស

ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។

ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត  លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនា​ទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ


កាលវិភាគការសំដែង

– ថ្ងៃ សុក្រ ទី៣     ម៉ោង ១៥:០០         ការដង្ហែរក្បួន
ម៉ោង ១៨:៣០         រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ សៅរ៍ ទី៤      ម៉ោង ១៨:៣០         ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ អាទិត្យ ទី៥    ម៉ោង ១៨:៣០        ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)

– ថ្ងៃ ច័ន្ទ ទី៦         ម៉ោង ១៨:៣០        ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ”​ (ខ្មែរ)
ល្ខោនតុកតា (ភូមា)

– ថ្ងៃ អង្គារ៍​ ទី៧      ម៉ោង ១៨:៣០        ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)

– ថ្ងៃ ពុធ ទី៨         ម៉ោង ១៨:៣០        ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)

– ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០      ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)