01/6/09

ការប្អូន…

និយាយពីរវល់នោះ ថាណាហើយ រវល់ដល់ក តែក៍មិនភ្លេចដែរឆ្លៀតមកអើតទីនេះម៉ាតិច។ មកអើតហ្នឹងគឺចង់និយាយពីការរៀប​អាពាហ៍ពិពាហ៍របស់ប្អូនខ្ញុំម៉ាតិច។ តាមពីតទៅពិធីរៀបការនោះ ធ្វើតាំងពីថ្ងៃទី ២៧ ខែធ្នូ ២០០៨ មកម្លេះ តែមកពីអាវល់ពេក បានតឹមមកផុសង៉ៃនេះ។

គិតៗទៅដូចចង់ច្រណែនប្អូនអាម៉េចទេ ទៅជាវាអ្នកការមុនខ្ញុំទៅវិញ ។ ថាខ្ញុំទៅក្វា កចង់ការ ហីវានោះក្វា កចង់ការមុនបងវាទៅ​ទៀត។ តែមិនអីទេស វាចង់ទៅមុនឲ្យវាទៅមុនចុះ។ វាអីចេះទេ ទៅដេញ ពលាការហ្នុង អាប្អូនខ្ញុំវាត្រូវតែការក្នុងឆ្នាំ ២០០៨ ហ្នុង ជាដាច់ខាត ចំណែកខ្ញុំអីណេះ ទាល់តែ ២០០៩ ចឹងទៅបានជាវាត្រូវទៅមុនខ្ញុំហ្នឹងឯង។

គ្រួសារយើង បូកបន្ថែមសមាជិកម្នាក់ទៀតហើយ 😀

បងប្អូនប្រុស២របស់ខ្ញុំ (ពីស្ដាំមកឆ្វេង) ប្អូនពៅ រតនៈ , រដ្ឋា (ប្អូនថ្លៃ), ប្អូនទី២ បញ្ញា, ខ្ញុំ បណ្ឌិត, ប្អូនទី៣ វិទ្យា
និយាយៗទៅ ទាំងបួននាក់សុទ្ធតែយកលុយទៅឲ្យគេទាំងអស់ :-p


ចំណែករូបនេះ ខ្ញុំជាមួយហាន់នីខ្ញុំ និងកូនកំលោះ កូនក្រមុំ, សូមជំរាបថាឆាប់ៗហ្នឹងដែរហើយ ហេស ហេស ហេស… 😀


នេះក៍ជាខ្ញុំ និងហាន់នីខ្ញុំដែរ ឡូយរ៉េស???