ការប្អូន…

និយាយពីរវល់នោះ ថាណាហើយ រវល់ដល់ក តែក៍មិនភ្លេចដែរឆ្លៀតមកអើតទីនេះម៉ាតិច។ មកអើតហ្នឹងគឺចង់និយាយពីការរៀប​អាពាហ៍ពិពាហ៍របស់ប្អូនខ្ញុំម៉ាតិច។ តាមពីតទៅពិធីរៀបការនោះ ធ្វើតាំងពីថ្ងៃទី ២៧ ខែធ្នូ ២០០៨ មកម្លេះ តែមកពីអាវល់ពេក បានតឹមមកផុសង៉ៃនេះ។

គិតៗទៅដូចចង់ច្រណែនប្អូនអាម៉េចទេ ទៅជាវាអ្នកការមុនខ្ញុំទៅវិញ ។ ថាខ្ញុំទៅក្វា កចង់ការ ហីវានោះក្វា កចង់ការមុនបងវាទៅ​ទៀត។ តែមិនអីទេស វាចង់ទៅមុនឲ្យវាទៅមុនចុះ។ វាអីចេះទេ ទៅដេញ ពលាការហ្នុង អាប្អូនខ្ញុំវាត្រូវតែការក្នុងឆ្នាំ ២០០៨ ហ្នុង ជាដាច់ខាត ចំណែកខ្ញុំអីណេះ ទាល់តែ ២០០៩ ចឹងទៅបានជាវាត្រូវទៅមុនខ្ញុំហ្នឹងឯង។

គ្រួសារយើង បូកបន្ថែមសមាជិកម្នាក់ទៀតហើយ 😀

បងប្អូនប្រុស២របស់ខ្ញុំ (ពីស្ដាំមកឆ្វេង) ប្អូនពៅ រតនៈ , រដ្ឋា (ប្អូនថ្លៃ), ប្អូនទី២ បញ្ញា, ខ្ញុំ បណ្ឌិត, ប្អូនទី៣ វិទ្យា
និយាយៗទៅ ទាំងបួននាក់សុទ្ធតែយកលុយទៅឲ្យគេទាំងអស់ :-p


ចំណែករូបនេះ ខ្ញុំជាមួយហាន់នីខ្ញុំ និងកូនកំលោះ កូនក្រមុំ, សូមជំរាបថាឆាប់ៗហ្នឹងដែរហើយ ហេស ហេស ហេស… 😀


នេះក៍ជាខ្ញុំ និងហាន់នីខ្ញុំដែរ ឡូយរ៉េស???

12 thoughts on “ការប្អូន…

  1. Pingback: ការប្អូន « Bandith Personal Diary

  2. ទ្បូយ​ហើយ! អប​អរ​សាទរ​ប្អូន​ប្រុស​របស់​បណ្ឌិត​ផង​ណ៎ា។ បង​ប្អូន​គេ​ប្រុស​ទាំង​អស់​តា​ម៉ង។ ចុះប៉ា​ៗ​អី​ក៏​ក្មេង​ម៉េះ?

  3. រូប​អ៊ំ​ប្រុស​អ៊ំ​ស្រី​ខាង​ក្រោម​គេ​ហ្នឹង​ឡូយ​ជាង​គេ 😀

  4. អន់​ម៉េះ​ឲ្យ​ប្អូន​ការ​មុន ហេហេ…
    គិត​ទៅ​ធើ​បង​គេ​ខ្ពស់​ជាង​ប្អូន​មែន​ហ្ន៎!!! ឡ!! ផា​មួយ 😛

  5. សូមអបអរមង្គលការប្អូនលោកផង! មែនហើយ មួយឆ្នាំការពីរយ៉ាងម៉េចកើត ទ្រាំបន្តិតទៅ ធ្វើបងគេអ៊ីចឹងឯង !

  6. រូប​អ៊ំ​ក្រោម​គេ​ហ្នឹង​ឡូយ​តើ តែ​ទាស់​ត្រង់​ថត​ជិត​ក្មេង

    ធើ​បង​គេ​ឲ្យ​ប្អូន​ការ​មុន​ហ្ន៎?

  7. ឡូយមែនបានស៊ីការប្អូនមុន…ហេហេហេ។​ សូមជួយអបអរផង ជិតក្លាយជាអ៊ុំគេហើយ។

    រូបដែលរាប់ពីលើមកទីបីហ្នឹង ដៃកូនក្រមុំធ្វើអ្វីហ្នឹង? ចង្អុលសំលុតបណ្ឌិតឯងអោយឆាប់ការដែរទេដឹង??? ហេហេហេហេ។

  8. ហាហាហា​ ខ្ញុំបានតាមលំដាប់ ការពីបងរហូតដល់ប្អូន បន្តបន្ទាប់ដូចគេរាប់ ឥលូវអស់ហើយនៅសល់តែ អាពៅមួយ ប្រហែលជាឆាប់ៗនឹងដែរ (អាយុវាប្រហែលជាបឿន​ ណារ៉ាត់)។ សង្ឍឹមថា បឿន ណារ៉ាត់ ឆាប់ដែរ ហើយបើពិបាកចាំជួយរក អាគាំងខ្មៅនៅទីនេះអោយ 😆 ។

  9. សូមចូលរួមអបអរសាទផងណាឌិត! និយាយចឹង ឌិតអែងអាទ្បូវដូចមានសាច់ឈាមជាងមុនហ្អ?? 😀

  10. ជំរាបសួរម្ចាស់ផ្ទះ ខ្ញុំភ្ញៀវថ្មី 😀
    ង៉ៃនេះដើរច្រិញច្រុមអើតផ្ទះគេចុះឡើងៗ ម៉ោឃើញផ្ទះនេះទៅ។ និយាយតាមត្រង់ចុះ បងប្អូនលោក ៤នាក់ បីនាក់ទៀតមុខអោយសុភាពៗ ចំណែកតែលោកមុខអីដូចកាចម្លេះ។
    ជំរាបលា!

  11. លោកនិងហានីរបស់លោកពិតជាសមគ្នាមែន ខានមកលេងយួរស្រាប់តែរៀបការបាត់ ថែមទាំងការប្អូនទៀត

Leave a Reply

Your email address will not be published. Required fields are marked *