02/25/09

Fukuoka តើមានសំរស់យ៉ាងណាទៅណ៎!!!

នៅមិនប៉ុន្មានថ្ងៃទៀតទេខ្ញុំត្រូវធ្វើដំណើរទៅ ទីក្រុង Fukuoka ទីក្រុងហ្នឹងល្អកំរិតណាទៅណ៎?? នេះជាសំនួរខ្ញុំសួរខ្លួនឯង ពីព្រោះ​មិនធ្លាប់ទៅហ្នុងទេ ធ្លាប់តែទៅតូក្យូ។ នៅតូក្យូស្អាតអស់ទាស់ហើយ ទំរាំទីក្រុងដ៍ទៃទៀតប្រហែលមិនខុសគ្នាអីទេ។ ចាប៉ុនទៅហើយទីណាក៍មើលទៅស្អាត និងហាយធិច(High Tech) ដែរ។

ប៉ុន្មាថ្ងៃនេះរវល់នោះដល់ក តែមិនមែនទើបតែប៉ុន្មានថ្ងៃហ្នឹងទេខ្ញុំរវល់តាចឹង មិនទាន់ត្រៀបស្អីឲ្យបានតិចសោះហើយនៀក។ ទាំងខោអាវ ស្បៀង និងយុទ្ធភ័ណ្ឌផ្សេងៗ។

រឿងដែលបារម្ភនោះគឺជើងយន្តហោះត្រូវឆ្លងកាត់ សុវណ្ណភូមិ នៅថ្ងៃគេប្រជុំអាស៊ាននេះឯង​ហើយលឺមកថាពួកអាវក្រហម​ចង់ធ្វើបាតុកម្មផង នេះបើវាលេងដូច​កាលពួកអាវលឿងដូចមុន បិទតារាងយន្តហោះអីហ្នឹងចងប់ស្រច ច្បាស់ជាដេកស្អាត​មិនខាន។ រកទុកចិត្តមិនបានទេបងសៀមៗ អស់ហ្នឹង។
មិនចង់និយាយអ្វីយូរទេខ្លាចគេថា “តាប៉ែ” គ្រាន់តែចង់ប្រាប់ថា សុំបែកមួយរយៈទៅសិក្សាវគ្គខ្លី នៅចាប៉ុននឹងឯង។ ទៅពីរអាទិត្យ​អីណោះ។ ជើងយន្តហោះចេញង៉ៃ ២៨ កុម្ភះ ហើយនឹងត្រលប់មកវិញនៅថ្ងៃ ១៤ ខែមិនា។ ប៉ាយ ប៉ាយ….

Fukuoka Map

02/17/09

កម្មវិធីសម្ដែងសិល្បៈរបាំបូរាណ ស្នាដៃថ្មី របស់អ្នកគ្រូ សូភីលីន

នឹងមានពិធីសម្តែងសិល្បៈនៅវិទ្យាស្ថានសិល្បៈខ្មែរដែលមានទីតំាងនៅព្រែកហូរ។ ការសម្ដែងនេះគឺមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៩, ២០, ២១ ខែកុម្ភះ។ កម្មវិធីសម្ដែងសំរាប់រយៈពេល ៣ថ្ងៃនោះគឺ

– ១៩ កុម្ភះ៖ ម៉ោង ០៧ល្ងាចៈ របាំបុរាណស្នាដៃថ្មី របស់អ្នកគ្រូសូភីលីន “កន្សែងសូត្រ”

– ២០ កុម្ភះ៖ ម៉ោង ០៧ល្ងាច របាំបុរាណរឿង “ផាមីណាទេវី”

– ២១ កុម្ភះ៖ ម៉ោង ៩ព្រឹក របាំបុរាណផ្សេងៗ….

ការសម្ដែងនេះបើកជូនទស្សនាដោយឥតគិតថ្លៃសំរាប់លោក លោកស្រី អ្នកនាងកញ្ញាដែលចង់ចូលរួមគាំទ្រ​សិល្បៈរបាំបូរាណ​ខ្មែរ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងកញ្ញ ឈុំ ចាន់វាសនា, 016/012 422 062 ឬសំរាប់មិត្ដនៅប្លុក​នេះអាចទាក់ទងមកខ្ញុំតាមរយៈលេខ 016 641676 ។

សូមមើលផែនទីសំរាប់ទីតាំងរបស់វិទ្យសា្ថនសិល្បៈខ្មែរដូចខាងក្រោម

សូមបញ្ជាក់ថាការផ្សព្វផ្សាយនេះគឺដើម្បីជូនជាដំណឹងដល់មហាមិត្ត មិត្តៗ និងមហាជនទូទៅចូលរួមទស្សនាទស្សនីយភាព​ដ៍ស្រស់ស្អាតនេះ….ពីព្រោះមានមិត្ដខ្លះ(ក្បឿន គ្វី ក្រដ្ឋ) លឺត្អូញចង់មើលរបាំផាមីណាទេវីយូរហើយតែ មិនមានឱកាស ដូច្នេះរយៈ ៣ថ្ងៃនេះជា​ឱកាសល្អហើយ សូមចូលរួមកុំខាន។

Pamina Devi Slide Show:

[youtube:http://www.youtube.com/watch?v=BZo4QrydDIg]


តួផាមីណាទេវី ឆ្នាំ ២០០៥-២០០៦

ពុំធារ៉ា ចិន្តា(ស្រីម៉ុម), តួផាមីណាទេវី ឆ្នាំ ២០០៧


មុត ផារ៉ាន, តួផាមីណាទេវី ២០០៨-២០០៩