ស្បៀងខ្ញុំ… :lol:

យន្តហោះបានទំលាក់កង់កាលពីព្រឹកម៉ិញនេះ៨ព្រឹក(ម៉ោងនៅជប៉ុន)  ដូច្នេះខ្ញុំក៍បានជាន់ដីចាប៉ុនម្តងទៀត តែលើកនេះមិន​ មែនតូក្យូដូចលើកមុនទេគឺនៅ Fukuoka ។ ខ្ញុំស្នាក់នៅ JICA Kyushu Internation Center ។​ វាជាមជ្ឈមណ្ឌលសំរាប់​សិស្សស្នាក់នៅ ជាពិសេសសិស្សដែលមករៀនវគ្គ ខ្លីៗដែលឧបត្ថម្ភដោយ អង្គការ JICA។ នៅទីនេះស្ងប់ស្ងាត់ មិនអ៊ូអរដូចនៅ តូក្យូ សំខាន់នោះគឺមិនជាមានអាគារខ្ពស់ពពកច្រើនពេកនាំពិបាកងើយមើលបាក់កងាប់អីទេ។

លើកនេះមិនដូចកាលមកលើកកមុនទេ ព្រោះមានបទពិសោធន៍ហើយ ចឹងខ្ញុំត្រៀមស្បៀងមកកំប្លេតែម្ដង មិនខ្លាចភាពអត់​ឃ្លានទេ។ មើលនេះនៀក ឆ្នាំបាយអគ្គីសនីក៍មាន មី សាច់បាក់យុងនិងត្រីផាត់(ម៉ាករៀបចំឲ្យ) សាច់គោងៀត(ហាន់នីរៀបចំឲ្យ) នៅមានវិចអង្គមកគ្រាន់ដាំបាយទៀត។ អង្គរដាក់ម៉ោពីរគីឡូដែរ ។ នេះមកតែពីរអាទិត្យហង ដាក់ប៉ុណ្ណឹង ចុះទាំរាំយូរជាងហ្នឹង ហេហេហេ…. ង៉ៃ ១៤ បានយ៉ាងនិវត្តន៍ទៅស្រុកវិញ 😆 ។ មិនមែនថានៅនេះអត់មានអីញ៉ាំទេ តែខ្ញុំទំលាប់ចឹង នៅណាក៍ដោយអារឿងស៊ីចុក មិនត្រូវប្រហែសទេ ព្រោះមិនមែនដូចនៅស្មែរអីណា។ នៅស្រុកយើងចង់ញ៉ាំណាក៍បានផ្ទះយើង។ ចេះតែសន្សំសំចៃទៅ ដូចសុភាសិតចិនថា “រក្សាព្រៃឲ្យគង់ មិនខ្វះអុសដុតទេ” 😀 ។


កញ្ចប់ធំក្រោម មីនោះគឺអង្ករ ហីនៅមានកញ្ជប់តូចៗ (សាច់បាក់យុង និងត្រីផាត់) នៅពីលើប្រអប់ងៀតគោ 😆


អត់មានលួចស្រក់ទឹកមាត់ទេណា គ្រាន់តែមើលបានហើយ


មិនភ្លេចដាក់ម៉ាបុស្ដិទុកជាការអួតគេឯង 😆

14 thoughts on “ស្បៀងខ្ញុំ… :lol:

  1. Pingback: ស្បៀងខ្ញុំ « Bandith Personal Diary

  2. ងាប់​ហើយ​ក្ឌិត! យក​ម្ហូបមក​មើលតែ​គេ​ទៅ​មួយឆ្នាំ។ មាន​ទាំងសាច់ជ្រូូកអាំង ឆ្នាំងបាយ ហើយ​មីយើងទៀត។ ច្រើន​ជាងខ្ញុំ​យក​មក​ទៀត។

  3. ស្លាប់! គ្រាន់តែពីអាទិត្យយកប៉ុណ្ណឹងទៅហើយ ទំរាំតែមកនៅរាប់ឆ្នាំដូចខ្ញុំ មិនវេចម៉ាកុងតើនើរម៉ោទេ ឬ អី? សាហាវជាងគេនោះ គឺវេចតាំងពីឆ្នាំងបាយទៅទៀត ហេហេហេហេ…

  4. ងាប់​ហើយ! ស្ពាន​តាំង​ពី​ឆ្នាំ អង្ក​ទៅ​ដល់​ជីប៉ុន មិន​ចេះ​ខ្មាស់​ពួក​ស្រី​ៗ​ជីប៉ុន​ទេ​អី?
    យក​ត្រឹម​សាច់​ងៀត​សាច់​គោ ឯង​មិន​ថា​ទេ នេះ​ស្ពាន​តាំង​ពី​ឆ្នាំង។ ហី​មាន​យក​ទឹក​លាង​ចាន​ទៅ​អត់?
    ចាំ​ង៉ៃ​១៤ ហៅ​ពួក​អាវ​ក្រហម​អាលឿង បិទ​ព្រលាន​ម្ដង​ទៀត​មើល ហេហេ…
    បន្ទប់​ដូច​រាង​គ្រាន់​ជាង​មុន!

  5. យ៉ាហ៊ីទៅភ្ញាក់ផ្អើលម៉េស បងគល់ និង​បងកេ ខ្ញុំស៊ីច្រើនតាចឹង ប៉ុណ្ណឹងនៅតិចហង… 😆

  6. ប្អូនធី បងតាប៉ុនហ្នឹង ឡូយហ្អេស? ត្រូវចេះរៀនតាមលឺនៅ ធើចឹងបានទៅណាអត់ចេះដាច់ពោះ
    យកលុយខ្លះទៅជួលពួកហ្នឹងអត់ក្រភាក់? ឯងចេញឲ្យទៅ ។ បន្ទប់នៅនេះរៀងអែមជាងមុនព្រោះធំជាងតិច ហើយអាំងតាណែតហ្រ្វី ដោនឡូតអស់ស្ទះ

  7. ហាហា នេះក្ឌិតយកតាំងពីអង្ករមកទៀត??? សុំសើចខ្លាំងៗមួយ!
    និយាយចឹងបើមានដាក់ផ្អកមក ចែកអ្នកKumamotoញ៉ាំផង…

  8. អស្ចារ្យ​ក្រៃ​ហើយ លើក​​ក្រោយ​ត្រូវ​រៀន​តាម​ហើយ​ទើប​បាន​។ ហើយ​ទៅ​ដល់​ជប៉ុន​មិន​គិត​ចង់​ញ៉ាំ​អាហារ​ជប៉ុន​ខ្លះ​ទេ​អី​បាន​វេច​ទៅ​ម្លឹងៗ

  9. មើល​ដំបូង​ស្មាន​តែ​ស្រុក​កើត​សង្គ្រាម តាប៉ិ​ហ្នឹង​រត់!! ហាហា

    អស្ចារ្យ​ហ្មង! តែ​ឃ្លាន​សាច់​គោ​ដល់​ហើយ 😉

  10. បាច់សើចអីរ៉េ…. គេដឹងម៉ោចឹងម៉ោពីគេដឹងស្ថានការណ៍ និយាយពីផ្អកនោះសុំទោសអត់ដាក់ម៉ោហង មិនបានគិតថាដាក់ម៉ោផងនឹង ស៊យវិនហ្អា…. 😆 មានតែត្រីផាត់ និងសាច់បាក់យ៉ុងហ្នឹងឯងចាំខ្ញុំចែកចាយខ្លះ​ទៅ…។
    សុភា យកតាមទៅកុំចាំបាច់ទៅគិតពីការសើចចំអករបស់គេឯងនោះ ម៉ាយើងវិចខ្ចប់របស់ទិញលុយខ្លួនឯងសោះ​ហ្នឹងហី ។ ក្បឿនអើយ ម៉ោឃ្លានអីនៅហ្នឹង គ្មានអីឲ្យទេវ៉ី

  11. ហាហា នេះបើបានដាក់ចង្រ្កានឡូវ នឹង ឆ្នាំងបាយស្រុកយើង ថែមអុស​ធ្យូង ទៅជាមួយ មិនដឹងជាឡូយប៉ុណ្នាទេ
    តែកុំថា នេះជាប្រដាប់ឈ្នះដ៍អស្ចារ្យមួយហើយ។

  12. អាណាគេឲ្យដាក់ម៉ោបង?? ហ្នឹងខ្ញុំឆ្លាតចឹង ព្រោះធ្លាប់មានបទពិសោធន៍ច្រើន​មកហើយ ហេវយប់ប៉ាលប់​អីខិ្ចលចុះទៅទិញណាស់

Leave a Reply

Your email address will not be published. Required fields are marked *