ឥវ៉ាន់លើសគីឡូ :-(

បន្តិចទៀតនេះមានទៅផ្ទះហើយខ្ញុំ សូមជំរាបថាអាឡូវហ្នឹងកំពុងផុសពីព្រលានយន្តហោះ សុវណ្ណភូមិ។ ទើបតែ Transit ពីព្រលាន Fukuoka ម៉ាម៉ោងមុននេះ។ នឹកផ្ទះដល់ហើយ… 🙁

និយាយពីឥវ៉ាន់វិញ ដាក់ម៉ាវ៉ាលីធំឡើងគីឡូដល់ទៅ ២៩គីឡូ ។ ដំបូងគិតថាមិនអីតែទៅដល់ព្រលានយន្ដហោះ Fukuoka គេប្រាប់ថា លើស ៤គីឡូហើយ គេឲ្យតែ២៥គីឡូទេ ចឹងបង់ ១២០ដុល្លាម៉ោបានឲ្យទៅ។ ម៉ែអាថ្លែនហើយ… ១២០ ដុល្លា?? និយាយលេងទេអី? ចាំតាភ្លើបង់តើឌិតស្មោះ…ហេហេហេ… សុខចិត្តសុំគេដកឥវ៉ាន់ដាក់ស្បោងធំប៉ុណ្ណាប៉ុណ្ណី យោងឡើងចង់វៀចខ្លួន។

នៅមួយទៀត មានអ្នកខ្លះនោះឆ្លៀតផ្ញើឥវ៉ាន់តាមខ្ញុំទៅបងប្អូននៅអំពេញទៀត ។ កាលពីម្សិលនោះ ឃើញខាង Post Officier គេយកឡាំងធំគួរសមដែរមកទំលាក់ឲ្យនៅអូតែល។ ក្រោយពីហែកខ្វោក បើកមើលខ្វាក់ មានរបស់បញ្ញើរ ពីរ មួយទៅបងគេ មយយទៀតគេសរសេរ ដាក់ថា “គ្រួសារឌិត” គ្រាន់តែស្ទាបក៍ដឹងថាស្រា”សាគេ” ដែរ។ អីគេស្រាដបតូចមួយចង់ផ្ញើឲ្យផឹកម៉ា​គ្រួសារ​ម៉ងអីហ្នុង??  អានេះចូលលក្ខណៈសូកប៉ាន់ឲ្យស្រាផឹក ជួយកាន់ឥវ៉ាន់ឲ្យហើយតើនៀក អ្នកណាផឹកអ្នកណាលេបទេកម៉ា​ទៅអាចែ???


មើល៍ រ៉ូវ ម៉ាកេសហ្នឹង ចូលជាង ៣គីឡូ….


ហេសហេស… ម៉ាដបខាងស្តាំនោះ “គ្រួសារឌិត” ដល់ក 😆


មួយស្បោងហ្នឹងយួរវៀចខ្លួន…. 😆

7 thoughts on “ឥវ៉ាន់លើសគីឡូ :-(

  1. Pingback: អ្នកខ្លះ… « Bandith Personal Diary

  2. មោ​វិញ​ហើយ​អី?
    ធ្ងន់​ព្រោះ​តែ​ចាន​ឆ្នាំង​លោក​ឯង​ហ្នឹង កុំ​រអ៊ូ សង្ស័យ​ស្ពាយ​ត្រី​ងៀត​មោ​ទះ​វិញ​ដឹង? 😛

  3. រអ៊ូហងអត់បាន យ៉ី…. ចាំតាផ្ញើទៅវិញតើ ។ និយាយចឹងវ៉ាសាប៊ីហ្នឹងខ្ញុំចូលចិត្តដល់ហើយ មានអីបោកឲ្យអ្នកផ្ទះ​ឲ្យដាក់ម៉ាម៉ាត់ៗម្នាក់ មួយៗខំចាប់ដាក់ចូលមាត់រៀងច្រើនគួរសមស្មានតាឆ្ញាញ់ដូចខ្ញុំថាមែន ហាហាហាហ​…. ចេញទឹកភ្នែកគ្រប់គ្នា ហាហាហាហ 😆
    ក្រភាក់ ឆ្នាំហ្នឹងមានអីធ្ងន់ ធ្ងន់ជាងគេនោះគឺស្រាអីណោះទេ បូកសារុប ៦ដប…. ផឹកលិចថ្លើម 😆

  4. ហាហា ដល់ក! អណិតពួកគាត់ដែរ តែស្ដាប់ទៅមានអី សប្បាយម៉្យាដែរ​ 😀
    និយាយចឹង ខលម៉ាកង៉ៃមុន គាត់ថាបានរបស់ហើយ គាត់ឌិតឯង​ដាក់រូបឲ្យមើល និងប្រាប់គាត់ពីជប៉ុន។ អរគុណណាស់ឌិត!!! ពេលទំនេរឈៀងចូលលេងពួកគាត់ផង ជាពិសេសពេលខ្ជិលធ្វើម្ហូប ព្រោះថាម្ហូបគាត់ឆ្ងាញ់ណាស់ 😉

  5. ខ្ញុំ​ឯណេះ​រៀង​ហើយ អា​វ៉ាសាប៊ី​សាប៊ែ​ស្អី​គេ​ហ្នឹង មិន​លេង​ចូល​ទេ ដាក់​បាន​ម្ដង​ចេញ​ក៏​មិន​ចេញ ចូល​ក៏​មិន​ចូល ទើ​ក្នុង​បំពង់​ក​ហ្នឹង​ឯង​ខ្មាស់​គេ​សឹង​ស្លាប់ 🙁

  6. របស់គេញ៉ាំបានតើ ឯងណេះមិនចូលចិត្តចឹងទៅវិញ នៅស្រុកចាប៉ុននោះគេចូលចិត្តសឹងគ្រប់គ្នា

Leave a Reply

Your email address will not be published. Required fields are marked *