04/18/09

ថ្ងៃចូលឆ្នាំថ្មីនេះ បានទៅណាខ្លះកនយើង??

កុំសួរខ្ញុំសំនួរហ្នឹង ថាទៅដើរលេងដូចជាមិនទំនង តែបើថាទៅធ្វើការបានត្រូវ។ ក្រុមហ៊ុនខ្ញុំបានរៀបចំ “ខនសឺត” ទេសចរ ដោយសហការគ្នាជាមួយក្រសួងទេសចរ និង Sponsor មួយចំនួនទៀត។ ខនសឺតហ្នឹងហ៊ឺកហ៊ាក់ផស់គេដែរហ្នឹងណា មានសុទ្ធតែតារាល្បី ពីហង្សមាស លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ នីសា តារាពី អឹមប្រូដាកសិន លោក ណាំ បុណ្ណារដ្ឋ លោក គុនកូឡា… និងតារាផ្សេងៗទៀតដែលខ្ញុំមិនចាំឈ្មោះ ជាពិសេសនោះ ពូឃ្លាំង…​ ។

បើនិយាយទៅមិនជាសប្បាយអីទេសំរាប់ខ្ញុំព្រោះម៉ែអើយ ឈរឆែក និងលក់សំបុត្រឡើងខ្មៅមុខអស់ហើយ ក្ដៅក៍ក្ដៅ យ៉ាប់មែនទែន។ ខនសឺតគេធ្វើនៅថ្ងៃទី ១៥ តែពួកយើងត្រូវទៅមុន ៣ថ្ងៃដើម្បីរៀបចំជាមុន។ នេះសំណាំងហើយដែលខ្ញុំ​មិននៅក្រុមរៀបចំឆាក កុំអីខ្ញុំត្រូវបានលីដែក លីឥវ៉ាន់ យ៉ាប់ជាងហ្នឹងទៀត។ ហេហហេ…. តែមិនជាបានជួយពេញដៃពេញ​ជើងទេតាហត់ខ្ញុំរត់មកអង្គុយធ្វើមិនដឹង 😆 ។ ដើម្បីជាសក្ខីភាពកុំឲ្យគេមិនជឿយើង ឬក៍មានជនមួយចំនួនផាយើងថាយក​រូបភាពពីឆ្នាំចាស់មកផុស ឬកែ Photoshop អី ចឹងខាងក្រោមកនេះជារូបភាពខ្លះៗ ៖


ឆាកកំពុងត្រូវបានរៀបចំ


ឆាកដែលបានរៀបចំរួច មើលនៅពេលយប់


ក្រុមការងារពិភាក្សាគ្នាសំរាប់កម្មវិធីដែលនឹងត្រូវធ្វើ


ការរាំបង្ហាញជូននូវក្បាច់រាំប្រជាប្រីយ៍របស់ប្អូនៗមកពីអង្គការកុមារកំព្រា


មានលេងល្បែងកំសាន្ដផ្សេងៗ


ល្បែងវាយក្អមដែលពេញនិយមបំផុត


ល្បែងទាញព្រ័ត្ត


ដណ្ដើមស្លឹកឈើនេះក៍ពេញនិយមដែរ

កុំអីថ្ងៃចូលឆ្នាំថ្មីរបស់ខ្ញុំក្លាយជាឥតន័យបាត់ កុំតែបានហាន់នីគេឡើងមកលេង ក្រុងព្រះសីហនុនេះទាំងគ្រួសារ​បានជាខ្ញុំមានពេលបោកគ្រាប់បែកមកជួបនាង ហើយពេលចប់ខនសឺត អ្នកណារើឆាក រើអី ក៍រើទៅ ឌិត បោកគ្រាប់បែកមួយក្ឌុងទៀតមកងួតទឹកធ្វើវាហី ​ហេស ហេស ហេស… 😆


បីនាក់បងប្អូនគេនេះក៍ឆ្លៀតបានមកមើលខនសឺនឹងគេដែរ


តេន តេន តេន… ដល់វគ្គខ្ញុំត្រូវចេញមុខខ្លះៗហើយបាទ


ស្រីមុំ ហាន់នីផស់ខ្ញុំ


សមគ្នាអស់ទាស់ហាពីរនាក់នេះ ហ្អា… 😆


ដូរស្ទីលថតមួយយកឡូយ 😀


ជាមួយ អារ័ត្ន(រូបខាងឆ្វេង) និងអារូ – ពីរនាក់ហ្នឹងជាអនាគតប្អូនថ្លៃខ្ញុំ

04/13/09

សួស្ដីឆ្នាំថ្មី!!! ចង្រៃឆ្នាំចាស់សូមឲ្យស្រលះអស់ទៅ

គិតថាមកជូនពរឆ្នាំថ្មីដល់ញាតិមិន ភូមិប្លក់យើង “សូមឲ្យទទួលជោគជ័យគ្រប់ភារកិច្ច រកស៊ីមានបាន មានសុភមង្គលបរិបូរណ៍​ពេញមួយឆ្នាំតែម្ដង ជាពិសេសចង្រៃឧបទ្របឆ្នាំចាស់ទាំងប៉ុន្មានសូមជ្រះស្រលះអស់ទៅ” សាធុ!! សាធុ!!

ថាមែន មែន!! និយាយអត់ទាន់ផុតផង ចង្រៃកតឹមមកដល់ព្រឹកម៉ិញហ្នឹងឯង។ ក្រោកឡើងពីស្រវឹងពីយប់ មិនទាន់ស្រួលផង មិនដឹងជាស៊យស្អីវា ឡើងជណ្ដើរមិនប្រយ័ត្នជាន់ខុសមួយកាំសោះ បះជើងផ្ងាក្រោយ គ្រេច កជើង អត់អំពើរ!!! នេះបានចំជាយ៉ាប់។ អាលូវហើមធំគួរសមដែរ ធើអាម៉េចទៅលោក ង៉ៃចូលឆ្នាំស្អែកហ្នឹងហើយ អស់សប្បាយបណ្ដោយ ឆ្នាំចាស់ចឹង!! 🙁