ថ្ងៃចូលឆ្នាំថ្មីនេះ បានទៅណាខ្លះកនយើង??

កុំសួរខ្ញុំសំនួរហ្នឹង ថាទៅដើរលេងដូចជាមិនទំនង តែបើថាទៅធ្វើការបានត្រូវ។ ក្រុមហ៊ុនខ្ញុំបានរៀបចំ “ខនសឺត” ទេសចរ ដោយសហការគ្នាជាមួយក្រសួងទេសចរ និង Sponsor មួយចំនួនទៀត។ ខនសឺតហ្នឹងហ៊ឺកហ៊ាក់ផស់គេដែរហ្នឹងណា មានសុទ្ធតែតារាល្បី ពីហង្សមាស លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ នីសា តារាពី អឹមប្រូដាកសិន លោក ណាំ បុណ្ណារដ្ឋ លោក គុនកូឡា… និងតារាផ្សេងៗទៀតដែលខ្ញុំមិនចាំឈ្មោះ ជាពិសេសនោះ ពូឃ្លាំង…​ ។

បើនិយាយទៅមិនជាសប្បាយអីទេសំរាប់ខ្ញុំព្រោះម៉ែអើយ ឈរឆែក និងលក់សំបុត្រឡើងខ្មៅមុខអស់ហើយ ក្ដៅក៍ក្ដៅ យ៉ាប់មែនទែន។ ខនសឺតគេធ្វើនៅថ្ងៃទី ១៥ តែពួកយើងត្រូវទៅមុន ៣ថ្ងៃដើម្បីរៀបចំជាមុន។ នេះសំណាំងហើយដែលខ្ញុំ​មិននៅក្រុមរៀបចំឆាក កុំអីខ្ញុំត្រូវបានលីដែក លីឥវ៉ាន់ យ៉ាប់ជាងហ្នឹងទៀត។ ហេហហេ…. តែមិនជាបានជួយពេញដៃពេញ​ជើងទេតាហត់ខ្ញុំរត់មកអង្គុយធ្វើមិនដឹង 😆 ។ ដើម្បីជាសក្ខីភាពកុំឲ្យគេមិនជឿយើង ឬក៍មានជនមួយចំនួនផាយើងថាយក​រូបភាពពីឆ្នាំចាស់មកផុស ឬកែ Photoshop អី ចឹងខាងក្រោមកនេះជារូបភាពខ្លះៗ ៖


ឆាកកំពុងត្រូវបានរៀបចំ


ឆាកដែលបានរៀបចំរួច មើលនៅពេលយប់


ក្រុមការងារពិភាក្សាគ្នាសំរាប់កម្មវិធីដែលនឹងត្រូវធ្វើ


ការរាំបង្ហាញជូននូវក្បាច់រាំប្រជាប្រីយ៍របស់ប្អូនៗមកពីអង្គការកុមារកំព្រា


មានលេងល្បែងកំសាន្ដផ្សេងៗ


ល្បែងវាយក្អមដែលពេញនិយមបំផុត


ល្បែងទាញព្រ័ត្ត


ដណ្ដើមស្លឹកឈើនេះក៍ពេញនិយមដែរ

កុំអីថ្ងៃចូលឆ្នាំថ្មីរបស់ខ្ញុំក្លាយជាឥតន័យបាត់ កុំតែបានហាន់នីគេឡើងមកលេង ក្រុងព្រះសីហនុនេះទាំងគ្រួសារ​បានជាខ្ញុំមានពេលបោកគ្រាប់បែកមកជួបនាង ហើយពេលចប់ខនសឺត អ្នកណារើឆាក រើអី ក៍រើទៅ ឌិត បោកគ្រាប់បែកមួយក្ឌុងទៀតមកងួតទឹកធ្វើវាហី ​ហេស ហេស ហេស… 😆


បីនាក់បងប្អូនគេនេះក៍ឆ្លៀតបានមកមើលខនសឺនឹងគេដែរ


តេន តេន តេន… ដល់វគ្គខ្ញុំត្រូវចេញមុខខ្លះៗហើយបាទ


ស្រីមុំ ហាន់នីផស់ខ្ញុំ


សមគ្នាអស់ទាស់ហាពីរនាក់នេះ ហ្អា… 😆


ដូរស្ទីលថតមួយយកឡូយ 😀


ជាមួយ អារ័ត្ន(រូបខាងឆ្វេង) និងអារូ – ពីរនាក់ហ្នឹងជាអនាគតប្អូនថ្លៃខ្ញុំ

14 thoughts on “ថ្ងៃចូលឆ្នាំថ្មីនេះ បានទៅណាខ្លះកនយើង??

  1. រូប​ខ្លះ​អត់​សូវ​ហ៊ាន​មើល​ទេ ហាហាហា…
    សម​ហើយ​អាណាគត់​បង​ប្អូន​ថ្លៃ​គេ យក​កម្ពស់​មោ​ប្រមាណ​ៗ​គ្នា !ឡ!

  2. ក្បឿន នេះមិនបើកភ្នែកមើលទេអីចាំបាច់សួរ
    ក្រភាក់ ម៉េចរូបហ្នឹងវាយ៉ាប់ពេក ហីក៍សិចស៊ីដូចក្បឿនថា?? រឿងកំពស់នោះខ្ញុំមិនជាបញ្ហា ខ្លាចតែអ្នកម៉ាម៉ែត្រ​ហាសិបមិនទាំងគ្រប់ហងទេ មិនដឹងជាត្រូវរើសបងប្អូនថ្លៃកំពស់ណាទើបសម ហាហាហាហ…. 😆
    Ksal, yeah ah pouk mak fun nas ta… but too tired and burned.

  3. យ៉ាហ៊ីលោក! មានអ្នកមកកើតទុក្ខមិនសុខចិត្តស្អីនៅហ្នឹង!!! k-ច័ន្ទ?

  4. មើលទៅដូចសប្បាយដល់កហើយ… អនិច្ចាតែឯងដេកនៅផ្ទះឡើងបួន ប្រាំថ្ងៃ ។

  5. ឡូយមែន​បាន​ទៅ​ដើរ​លេង​ផង ធ្វើ​ការ​ផង! ហើយជួបជុំ​ញាតិ​មិត្ត​ផៅសណ្តានទៀត! ហេហេហេ

  6. អឺ! វា​មុខ​ខ្មៅ​ដោយ​សារ​សមុទ្រ​សោះ​ហ្នឹង មក​ថា​កាមេរ៉ាឯង​យ៉ាប់! ចំមែន​វ៉ី!

  7. មិបដឹងជាស្អុយរ៉េ អួតល្បូតចាំបបួល ហាននីខ្ញុំដើរថត នៅដីស៊ី អួតវិញមើលហេហេ និយាយអីចឹង តែមានគូរឡូយម៉ង យ៉ាប់តែអ្នកអត់ មិនដឹងកាលណា មានស្រីស្អាត ថតហ្វ្រី ចង់ស្ទីល អោបក៍បាន ថើបក៍បាន ដូចបណ្ឌិត នឹងខ្ញុំចឹង បានឡូយ មែនហេបណ្ឌិត?
    (ដូរthemeចេញទៅដូចជាតូចណាស់)

  8. ចង់​ដឹង​ហា​សិប​គ្រប់​មិន​គ្រប់​ចាំ​ឈរ​ថត​មើល​ទៅ និយាយ​ដូច​អត់​បាន​វាស់​ខ្លួន​ឯង ហាហា..

  9. នែ​កុំលេងហៅដាច់សាច់ណា តិចហៅវិញទ្បូវ ក្ឌិត! អុញ ភ្លាត់មាត់បាត់​ 😆

  10. ដូចភាក់ឯងចាំបាច់ទាល់តែវាស់ទេ គ្រាន់តែស្មានក៍ដឹងដែរ បើវាស់ទៅខ្លាចម្ចាស់ខ្លួនដឹងច្បាស់អន់ចិត្ត 😆
    ហៅដាច់សាច់មិនបានហ្អី k-ច័ន្ទ??

  11. អីយា! សម្បាយម្យ៉ាងដែរស្រុកយើងពេលចូលឆ្នាំ មិនបានទៅបានតែដើរមើលតាមប្លក ហាសហា៎៕

Leave a Reply

Your email address will not be published. Required fields are marked *