មានគេថាខ្ញុំជាអ្នកពូកែសន្សំរឿង???

ចុមទៅជាចឹងទៅ??? អ្នកណាពូកែសន្សំរឿង?? ចឹងបានចេះតែឆ្ងល់ថា មាន Link អីនៅប្លក់ខ្ញុំបានជាចុចអានមិនឃើញសោះ។ កុំតែបានSearch មើល link ហ្នឹងក៍ឃើញដំណរវានៅ http://feed.e-khmer.net/storiesbyblogger.php?blogid=486 ទៅវិញបានខ្ញុំដឹង។ មិនដឹងជាម្ចាស់គេនឹកឃើញអាម៉េចបានជាលុបទៅវិញ មិនចាំខ្ញុំមកបកស្រាយសិន។ ខ្ញុំមិនដឹងរឿងអីសោះ តឹមតាបើកមើលអាំងតាណែតម៉ិញនេះ ក៍ឃើញថាមានគេថាខ្ញុំនឹង ជាអ្នកពូកែសន្សំរឿង?? “ជួបជាមួយអាអ្នកពូកែសន្សំរឿង​” ។ ខ្ញុំខំតបខំមេននៅប្លក់របស់ រចនាដែរ តែបន្ទាប់ពីសរសេរយ៉ាងវែង ហើយចុច Say it ស្រាប់តែបាត់ខំមេន។ ចឹងហើយក៍មក​ផុសធ្វើការបកស្រាយតិច កុំឲ្យគេថាខ្ញុំហ្នឹងអណ្ដើកក្នុងស្នូក។ មកពីមិនដឹងមែន ហើយម្យ៉ាងខ្ញុំមិនមានពេលឆែក​ប្លក់ច្រើនទេ។ ការបកស្រាយមានដូចខាងក្រោម៖

ប្រហែលជាមានការយល់ច្រលំអីហើយ….កាលង៉ៃខ្ញុំតបខមមែនហ្នឹងមិនបានឃើញខមមែនរបស់បុត្រទេ គឺឃើញតែខមមែនរបស់បូរាណនិយាយថា “អាវ” តែប៉ុណ្ណោះ ទើបបានជាខ្ញុំតបថា “មិនមែនអាវទេគឺ Brush…” បុត្រឯងសាកគិតទៅមើល​បើខ្ញុំតបខំមែនបុត្រឯងខ្ញុំគួរតែនិយាយថា “មិនមែនអាវអីគេទេ… ឬក៍ មិនមែនអាវឌីជេទេ ឬក៍ មិនមែនអាវយឺតទេ គឺជា Brush….” ម្យ៉ាងទៀតបើខ្ញុំចង់តបជាមួយបុត្រឯងនោះ Level របស់ខំមេនខ្ញុំគឺនឹងនៅក្រោមខំមេនរបស់បុត្រឯងហើយ ម៉េចក៍ Level របស់យើងទំាងពីរនៅក្រោមខំមេនរបស់ បូរាណដូចគ្នា??  ដូច្នេះខ្ញុំសនិ្នដ្ឋានថា៖ ខណៈដែលខ្ញុំកំពុងតបខំមេនរបស់បូរាណនោះ​ បុត្រឯងក៍កំពុងតែតបគាត់ដូចគ្នា ចឹងហើយបានជាខ្ញុំមិនឃើញខំមេន​បុត្រឯង ឃើញតែរបស់បូរាណ ដល់ហើយខ្ញុំចុច ដើម្បីផុសខំមេននោះទៅវាអាចខុសគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះទើបបាន​ ជាខំមេនខ្ញុំចេញក្រោយផស់បុត្រឯង ទើបធ្វើឲ្យមានការយល់ច្រលំ។ ក្រោយពីតបរួចខ្ញុំក៍បិទដោយមិនចាប់អារម្មណ៍​អំពីខំមេនបន្ដបន្ទាប់អីទេ ។ ដល់ង៉ៃ ៣/០៦/2009 ខ្ញុំទៅប្លក់ផស់បុត្រឯងត្រង់ “នាងធ្វើឲ្យខ្ញុំឈឺក្បាល…” ដោយខ្ញុំបានទាំងដាក់ខំមេនមួយនៅទីនោះ ដែលបុត្រក៍តបមកថាខ្ញុំធ្វើដូចអត់មានរឿងអី។ អាណាដឹង!!! បើអត់ដឹងរឿងអីមែនហ្នឹង??? បើដឹងស្មានតែខ្ញុំតបចឹងអី?? ខ្ញុំមាត់ឆៅមិន​ណយដែរគ្រាន់តែម៉ាជេរគ្នា អនឡាញ ខ្ញុំខ្លាចអីហ្នឹង?? មួយវិញទៀតខ្ញុំមានហេតុផលណាស់ មុននឹងប្រើពាក្យជាមួយអ្នកណាមួយក្នុងខំមេន។ បើអ្នកនោះខ្ញុំមិនស្គាល់ ឬមិនសូវជាតបទៅតបមកក្នុងពិភពប្លក់ទេ សំដីខ្ញុំជាមួយគេគឺធម្មតា មិនមាត់ឆៅចឹងឡើយ។ តែបើអ្នកនោះខ្ញុំស្គាល់ខ្ញុំ និយាយមាត់ឆៅតែចឹង ព្រោះខ្ញុំជឿថាអ្នកដែរខ្ញុំស្គាល់ច្បាស់ជាមិនប្រកាន់នាំកើតរឿងប្រកាច់​ ប្រកិនឡើយ។ មិនជឿសួរអ្នកទាំងនោះទៅដឹងហើយ។ សរុបមកជាការយល់ច្រលំ ខ្ញុំក៍មិនប្រកាន់ហ្នឹងសំដីបុត្រឯងដែរ ខ្ជិលនាំ​វែងឆ្ងាយ។ រឿងតាស៊ីក្លូ តភាគមិនទាន់ចប់ហង ក្រែងមានរឿងមួយទៀត​នាំកក្រើកប្លក់អីទេ។ ថាខ្ញុំណែនាំបុត្រ​​​​​​ឯងក៍ថាបាន លើកក្រោយខឹងអ្នកណាខឹងទៅ កុំមកជះលើគេលើ ឯងដោយមិន​គិតមុខគិតក្រោយចឹង អូឃេ?

ការបកស្រាយមានតែប៉ុណ្ណឹង អេវំ…


ខំមែនដែលខ្ញុំបានតប អានមើលរ៉ូវអ្នកណានិយាយឈ្លើយជាងអ្នកណាទេ


Link នៅប្លក់ខ្ញុំ ដែលក្រោយមកម្ចាស់ប្លក់គេលុបវិញបាត់ទៅ

19 thoughts on “មានគេថាខ្ញុំជាអ្នកពូកែសន្សំរឿង???

  1. Pingback: វាទៅជាឯងហ្នឹងពូកែសន្សំរឿង??? « Bandith Personal Diary

  2. បើខ្ញុំ​មិនគិតមុខ​ក្រោយ​ខ្ញុំ​មិន​បញ្ចប់ត្រឹមទេ! មើល​ការ​សរសេរ​ខ្លួន​ឯង​ទៅ មាន​តែ​មនុស្ស​ឆ្កួត​ទេ​ដែល​មិន​ខឹងនោះ!
    ថាខ្ញុំណែនាំ​បណ្ឌិត​ឯងក៍ថាបានដែរ ល្មម​រៀន​ប្រើ​ភាសា​ខ្មែរ​ឡើង​វិញទៅ អូខេ? សរសេរ​បែប​នេះ មិន​យូរ​មិន​ឆាប់​គង់​គេ​ជេរ​ម៉ែ​មិន​ខានទេ!

  3. បណ្ឌិតហ្អា បើអាចទៅរួច កុំយល់ច្រលំគ្នាទៀតអី។ បុត្រ គេប្រហែលជាច្រលំមែន តែកាលណឹង ប្រហែលជាបុត្រ រវល់ការងារពេក រឺក៏ហត់ពេក ក៏ឆេវឆាវមួយពេលទៅ។ កូនជ្រូក បានអានអត្ថបទ បុត្រ ហើយបានអង្វរ បុត្រ សុំលុបអត្ថបទនោះចេញ ព្រោះកូនជ្រូកអត់ចង់អោយមានរឿងនឹងគ្នា នឹងរឿងកំប៉ិកកំប៉ុក បែបនេះ។

    បុត្រ លុបហើយ បែរជា បណ្ឌិត សរសេរតបទៅវិញ។ ប្រហែលរឿងនេះ មិនចប់ទេ បើចិត្តក្តៅទាំងអស់គ្នាអីចឹង។ បុត្រ ក៏មិនចង់មានរឿងដែរ បានជាលុបអត្ថបទនោះចេញទៅ។

    សុំបណ្ឌិត កុំបន្តរឿងនេះទៀត បានទេ? កូនជ្រូក​សុំអង្វរទាំងពីរនាក់ហ្មង។ មិនចង់ឃើញពួកម៉ាកប្លុកឈ្លោះគ្នាទេ។

  4. អគ្គលីបុត្រ​​ខ្ញុំ​ឈ្លើយ​​តែ​អញ្ចឹង! តែ​ឈ្លើយ​ដាក់តែអ្នក​ឈ្លើយមុន​ទេ លើក​ក្រោយ​ចង់​ឈ្លើយ​មើល​មនុស្ស​សិន កុំ​ប៉ះ​ពាល់ដល់​ អគ្គលីបុត្រឲ្យ​សោះ!

  5. ខ្ញុំ​ទើប​តែ​ដឹង​ក្រោយ​ពីអាន ពីរ​បី​ដងទៀត!
    តែ​ដំបូង​ខ្ញុំ​មិន​នឹក​ស្មាន​ថា ពួក​ម៉ាក​គេ ជេរ​គ្នា​ជា​ការ​កំសាន្ត​ចឹងទេ!
    ហើយ​ឃ្លា​មួយ​នឹង​ ខ្ញុំ​ខឹង​ក៏​អស់ខុស​ផ្នែក​វេយ្យករណ៍អីដែរ!
    ខ្ញុំ​អត់​សូវ​ចេះ​ទ្រាំ​ដូចគេទេ តែ​ឃើ់ញ​ដាក់ប្រាវ! ព្រោះ​ធ្លាប់ពីលើក​មុន មាន​គេ​មក​ជេរ​ខ្ញុំ​ដល់​ផ្ទះ ក្រោយ​មក​គេ​កែ​ឈ្មោះ​ចុះ​ឡើងៗ ជេរខ្ញុំ​កាន់តែ​ខ្លាំងឡើងៗ IP ដដែលៗ។ ហើយ​ម្ចាស់គេ​ អត់ហ៊ាន​ចេញ​មុខ​មក​បក​ស្រាយ​ស្អីទេ ដូច​អណ្តើក​ក្នុង​ស្នូកចឹង​។ តែ​បណ្ឌិត​គ្រាន់បើ ចេញ​មក​បក​ស្រាយ។ សុំ​សរសើរ នឹង​បាន​ហៅ​ថា​កូន​ប្រុស!

  6. ខ្ញុំ​មិន​ចង់ឲ្យ​រឿង​នេះ​វែង​ឆ្ងាយទេ! ខ្ញុំ​ត្រូវ​សហការជាមួយ​កូនជ្រូក​ ពីរឿង​ផ្សេងទៀត!
    ចឹង​ ខ្ញុំ​សុំទោស​បើ​ បណ្ឌិត​ពិតជា​គ្មានចេតនា ថា​ឲ្យ​ខ្ញុំមែន!

  7. Oh, i just understand… misunderstanding can happen easily, especially when we communicate in long distance like this. there shouldn’t have been a problem with this one if we were talking face to face… anyway, cheer…! 😀

  8. អរគុណកូនជ្រូកដែលខំធ្វើជាអាជ្ញាកណ្ដាល ដូចខ្ញុំប្រាប់ចឹងការសរសេរនេះខ្ញុំមិនបានន័យថាចង់បន្តរឿងអីណា គឹចង់បកស្រាយតិច កុំឲ្យបុត្រគេបានចិត្តថាគេបានលប់អត្ថបទគេនោះព្រោះគេហ្នឹងជាមនុស្សល្អ ចេះយោគយល់​បានជាលប់ ចឹងខ្ញុំមិនត្រូវគេជេទាំងមិនដឹងអីសោះទៅហើយទេអី?? ចំណែកបុត្រវិញ ខ្ញុំដឹងហើយថាបុត្រជាមនុស្សឈ្លើយតែចឹង តែខ្ញុំក៍មិនបានឈ្លើយដាក់បុត្រឯងដែរ ហើយក៍មិនបានទៅប៉ះពាល់បុត្រឯងដែរសូមជ្រាប។ សូមមើលសំដីខ្លួនឯងផង ខ្ញុំអត់ទាន់បានហៅបុត្រឯងសុទ្ធ តែអាមឹង និយាយសុទ្ធតែអញ ហ្អែងនៅឡើយទេ។ តែណាស់ហើយបានជាបុត្រសុំទោសចឹងទៅហើយ ខ្ញុំក៍មិនទៅចង់បន្តអីដែរ ឲ្យវាចប់ត្រឹមហ្នឹងចុះ។

  9. អត់​បញ្ហា វាបានចប់ហើយ! ហើយ​ខ្ញុំ​ក៏មិនបាន​តាំង​ខ្លួន​ជាមនុស្ស​ល្អ​ត្រឺមត្រូវ​ស្អីដែរ! ល្អឬ​អាក្រក់​គ្មាន​បាន​ចំនេញ​អី​ដល់​ខ្ញុំទេ! បើ​ធ្វើ​ល្អ​ ដោយឲ្យ​គេដៀល ខ្ញុំសុខ​ចិត្ត​ធ្វើអាក្រក់​ឲ្យ​គេជេរវិញ!
    ពិភពលោក​គ្មាន​យុត្តិធម៌ទេ បើអ្នកឯង​មាន​គ្នា​ច្រើន​គឺ​ឈ្នះ មាន​គ្នាតិច​គឺចាញ់!
    ហើយ​ខ្ញុំ​ក៏រីករាយ​ដែល​ឃើញ បណ្ឌិត​ជាមនុស្ស​ល្អ មិនចេះ​ប្រកាន់ ហើយ​និយាយ​ពាក្យគួរសម! ខ្ញុំ​សង្ឃឹមអ្នករាល់​គ្នា រួម​ទាំង​ខ្ញុំ​អាច​យកគំរូតាម​បណ្ឌិត​បាន!

  10. អូហ៍… មិនហ៊ានទទួលទេៗ កុំយកគំរូតាមខ្ញុំអី មិត្តភក្តិនៅវើតប្រេសមានអ្នកគួរយកគំរូតាមច្រើនណាស់​មកយកតាមខ្ញុំធ្វើអី ខ្ញុំរអៀសខ្លួនណាស់។ ខ្ញុំក៍អត់បញ្ហាដែរ!! ម៉ស់ចាប់ដៃគ្នាមួយបុត្រ ង៉ៃក្រោយសន្យាគ្នា ហាមជេ​ តែផាបាន។

  11. អូខេ មិនជេរ​គ្នាពិត​ជាមិនស្គាល់គ្នាមែន! សមនឹង​សុភាសិត​ចិនភាគមែន!
    ចាប់ដៃគ្នាមួយ បើ​ប្រាប់​គ្នាមុន​ចឹង ទោះ​ផា​យ៉ាងម៉េច​ក៏លែង​ខឹង​ហើយ!
    ត្រេកអរ​ថ្ងៃនេះ មានមិត្តភក្តិថ្មី 🙂

  12. Pingback: មិនវ៉ៃគ្នា ពិតជាមិនស្គាល់គ្នាមែន! « UglyBut

  13. កូនជ្រូកនិយាយត្រង់ សប្បាយចិត្តណាស់ ពេលឃើញមិត្តត្រូវគ្នាវិញ។ ចាំពេលកូនជ្រូក ទៅខ្មែរ ហៅអ្នកទាំងពីរ ប៉ាវស្រាបៀរអង្គរម្នាក់ម៉ាកែវ ហាមលើសពីហ្នឹង បើលើស ចេញលុយខ្លួនឯងទៅវើយ។ តែអ្នកទាំងពីរនេះ ចិត្តទូលាយដូចគ្នា បានជាអត់អោនអោយគ្នាបាន តែចិត្តឆេវ​ឆាវវិញ ប្រហាក់ប្រហែលគ្នាហ្មង មិនសូវជាអន់ប៉ុន្មានដែរហ្នឹង។ ហាហាហាហា
    បណ្ឌិតអើយ ការអោយហើយទៅ ពេលខឹងពេលអី បានពីពន្ធទប់។
    បុត្រវិញ រកសង្សារណាចេះអត់តិច ទើបនៅទៅសុខ។ ហាមហ្មង រឿងពីពន្ធចិត្តក្តៅដូចគ្នា ព្រោះវាដូចជាយកសាំង ហើយនឹងភ្លើងដាក់ជិតគ្នា ច្បាស់ជាផ្ទុះរាល់ថ្ងៃ មិនខានទេ។

    និយាយលេង ដូចនិយាយមែន តែការពិត គឺបែបនេះមែន។ ស្រលាញ់មកមុន សិក្សាចារិកគ្នាក្រោយ តែពេលនៅជាមួយគ្នា ស្រលាញ់នៅក្រោយ ចារិកនៅមុខ។ បំណងល្អពី កូនជ្រូកកន្ធីងកន្ធាត់

  14. ត្រូវហើយអាគាត់នឹងដើរតែសន្សំរឿងមែននឹង ឃើញតែផាគេល្បូត ដាក់ខ្លះទៅ ពិនថាអាគាត់នឹងស្លូតចេះជួបពួកម៉ាក ផឹកស៊ី ចេះជួយលើកស្ទួយខ្មែរ ឃើញទៅជួបដល់ជប៉ុនអីណាទៀត ចាំម៉ោអាគាំងនាំមើល បាពិសេសម្តង ហេហេហ សុខសប្បាយទេ?

  15. អូភ្លេច ខេដិតនឹង តាមមើលគាត់មាន សង់សារ សាអាត នឹងមានទេពកោសល្យ គួអោយសសើរ។

  16. យើស…. ម៉ឡូឡាអីនៅហ្នឹង?? ទាត់របូតលីអូ ៨ពណ៌ហ្នឹងអាលូវហើយ ។ ម៉េចគេមានសង់សាស្អាតហ្នឹងច្រណែនអីបង??
    សុខទុកធម្មតាទេបងស៊ីកុក ចុះបងឯង និងបងស្រី​វិញ? កាលបានកូនប្រើហ្នឹងគេល្បងអើយ??​​ នែ… បើខ្ញុំបានទៅអាម៉ាហ៊ិក កុំភ្លេចនាំខ្ញុំទៅបាហងណា រកអាកន្លែងណាមានអ្នកក្ររាំណា!!! 😀

Leave a Reply

Your email address will not be published. Required fields are marked *