ថ្ងៃដែលខ្ញុំចាំមកជាយូរ…

ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរ​ស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់​នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជា​ពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។

ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា”  យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថា​សំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។

ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ 🙁 ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា​”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន 😀 ) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែ​ត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។


សមគ្នាទេបងប្អូន??


Style ពណ៌ក្រហមទាំងគូរ


Style ឱបពីក្រោយ 😀


ឈរយកឡូយ

17 thoughts on “ថ្ងៃដែលខ្ញុំចាំមកជាយូរ…

  1. គ្រាន់​តែ​ចេញ​ចំណង​ជើង​ហ្នឹង ដឹង​ដល់​អា​សាច់រឿង​ខាង​ក្នុង​២​ឆ្នាំ​មុន​ឯ​ណុះ! (ហេង​ហើយ​ខ្ញុំ) ហាហា… 😛

  2. អបអរពីជើងមេឃផង។ បានប្រពន្ធស្អាតអស់ស្ទះយ៉ាងនេះ ដាច់ចិត្តដេកអូហ្វីសទៀតហ្អ? ចាំតែមើលទៅ សង្ស័យតែការហើយហ្នឹង អ្នកចង់នៅឆ្ងាយជាពីពន្ធវិញទេ ព្រោះតែលោកបណ្ឌិតចេះតែពីកេះនាងហ្នឹងណា។ ហាហាហា

  3. រីក​រាយ​ផង​បង​បណ្ឌិត ដែល​មិន​មាន​ឧបសគ្គសំរាប់​បង​ទាំង​ពីរ 😉

  4. រំភើប​ដល់​ហើយ!! សូម​អបអរ​ម្ដង​ទៀត​!! បង​ក្ឌិត…

  5. ក្រភ័ក្តៈ យ៉ាប់ម៉ងមនុស្សចាស់ច្រណែនក្មេង
    កូនជ្រូកៈ អរគុណហើយណា!!!​ ម៉េចខ្លួនឯងវិញកាល? មើលរកមើលជ្រូកកញ្ជាស់ ហើយធាត់ អត់ចុងអង្គរធ្វើជាគូរទៅ កុំយូពេកក្រែងទៅជាជ្រូកកន្ធាត់ហើយព្រៅទៀត ហេហេហេហេហ 😆
    អរគុណដែរណា Myhouse ឧបសគ្គអស់មានហើយ អាលូវឧបសគ្គចម្បងគឺអត់លុយចាយ ហេហេហេហ 🙁

  6. I like the first and third shot. The bride is beautiful.

    Congrats & all the best wishes in the world for you & your loved one.

  7. អេ… ណ៎ មានអ្នករំភើបជំនួសខ្ញុំទៀតណស់? ម៉េចមិនរកមួយដែរតូវ ក្រដ្ឋ?
    អរគុណៗ ច័ន្ទ វណ្ណ និង Soursdey…..
    ចំពោះង៉ៃការនឹងប្រាប់នៅពេលក្រោយ តែមិនយូរទេ គឺអាទិត្យក្រោយនេះឯង 😀

  8. ហេហេ លឺថាជិតដល់ថ្ងៃចូលរោងហើយមែនទេបង។ ជូនពរគូស្វាមីភរិយាថ្មីរស់នៅមានសុភមង្គលយូរអង្វែង!

    អបអរសាទរផងបង!

  9. ខានមកលេង ផ្ទះបងយូរហើយ មកលេងម្តងនេះចំពេលល្អតែម្តង។
    និយាយដោយស្មោះទៅចុះ… ភរិយាបងពិតជាស្អាតមែន។ ខ្ញុំសូមសរសើរ។
    ពេលណារួចរាល់កិច្ចការហើយ បងផុសរូបថតចែក គ្រួសារ WordPress យើងមើលផង។ កិកិកិ

  10. អើយ មកក្រោយគេ ជូនពរក្រោយគេ ។ ជូនពរដល់គូរស្វាមីភរិយាថ្មីថ្មោង អោយស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ លើសពីហ្នុងទៀត ចង់បានអី ប្រាថ្នាយកខ្លួនឯងទៅ ព្រោះរឿងកូនចៅអត់ហ៊ានជូនពរអីទេ ខ្លាចម្ចាស់គេអត់ចង់​បាន ហាហាហហាហាហា

  11. ស្អាតអស់ទាស់ម៉ាគូនេះ congratulation ! សូមសួរមួយបានទេតើកូនក្រមុំមានបងប្អុនភ្លោះទេ?

Leave a Reply

Your email address will not be published. Required fields are marked *