សួស្តីឆ្នាំថ្មី (ពីកំពង់ចាម)

បងប្អូនយើងបានទៅ Count Down អីណាខ្លះមើលទៅង៉ៃ ៣១ ធ្នូ ហ្នឹង? អ្នកខ្លះទៅកំពង់សោម អ្នកខ្លះសៀមរាប ហើយអ្នកខ្លះក៍ដេកផ្ទះ មិនថាចឹង? ខ្ញុំអីណេះវិញ មិនបានន័យថាមកខោនដោន នៅកំពង់ចាមអីទេ តែម៉ោនេះគឺម៉ោការបង(បងស្អីវា!! អាហ្នឹងពួកម៉ាកផង បងជីដូនមួយផង)។ បាន!! ជូនពរតិចទៅចុះ សូមឲ្យអ្នកទាំងអស់គ្នារកស៊ីមានបាន កើតទុកៗ (បានន័យថាទ្រព្យកើតមកហើយ គិតតែពីទុក) ជោគជ័យគ្រប់ភារកិច្ច និងបំណងប្រាថ្នាសំរេចគ្រប់បែបយ៉ាង…..


ខ្ញុំចូលចិត្តញ៉ាំតែសត្វល្អិតចឹង


ពួកម៉ាកខ្ញុំអាក្ជេជ នៅតែវាមួយទេដែលមិនទាន់ការ កំលោះចែស តែហ្ស៊ីនមិនធានា


ថ្ងៃលិចពីលើស្ពានគីហ្ស៊ូណា ស្អែកថ្ងៃរះថ្មី គឺឆ្នាំ២០១០ហើយ


មិត្តភក្តិស្លាប់រស់តាបួនអ្នកហ្នឹង ក្រុមនេះមានឈ្មោះថា “អាក្របី” ការអស់ហើយ នៅតែអាមួយអាវពណ៌ខៀវ ចំណែកអាមួយអាវសហ្នឹងការព្រឹកស្អែកនេះហើយ


ជួយមើលទៅអ្នកអត់គូរដេកអោបពង ឲ្យគូថឲ្យក្រវៀនៗ ចំណែកអ្នកមានគូរវិញដេកហែកគ្មានជំពាក់អាណាម៉ារៀល

7 thoughts on “សួស្តីឆ្នាំថ្មី (ពីកំពង់ចាម)

  1. Pingback: ខោនដោនឆ្នាំថ្មី?-មកកំពុងចាមក្រុង « Bandith Personal Diary

  2. ស្លាប់​ហើយ ក្ឌិត​អឺយ!!
    ដេក​ជំទែង​សម្បើម​ម៉េះ វ៉ើយ!
    ដេក​អូតែល​នឹង​មិន​ខ្លាច​ទេ អែស!
    ឯង​ស្គាល់​ហើយ ទៅ​ធើ​ការ​កំពង់ចាម​ម៉ាដង​ៗ មិន​ហ៊ាន​ដេក​ទេ អូតែល​នឹង​នោះ!
    ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ប៉ាពន់​ហង! ហេហេ…

  3. Yeah Happy new year too Vuthy.
    @ក្រភាក់ៈ មិនមែនខ្ញុំអ្នកដេកអីណា អូតែលណា?? នេះនៅផ្ទះសំណាក់គ្រូបង្រៀនតើ ថីនៅហ្នុង? ប៉ាពន់ខ្ញុំសុខសប្បាយដែរ អរគុណជំនួសផង យ៉ាងម៉េចដែរនៅ ស្រុកសៀមនោះ??

  4. hahaha អារូបទីពីថ្ងៃលិចគួរនិយាយ នេះរូបអាក្តិត(តាមគំរូហៅគេខាងលើ)វានេះទើបតែ ចូលរោងហើយថ្មីៗដែលទេ។ ឯរូបអោបអាប្អូនខាងក្រោមវិញ អីក៍ដូចម្លេះ ហុចអោយកាភើៗៗ ហាហា នេះបើជាលេឌីវិញ ច្បាស់ជាមាន ដើមត្នោតមួយដុះយ៉ាងសន្លឹម កណ្តាលអ័ក្សអដោនេ របស់ម្នាក់ដេក ហែកគ្មានជំពាក់នណាម៉ារៀល។

  5. ភ្លេចជូនពរឆ្នាំថ្មី សូមអោយសេរីមង្គលកើតមានដល់ លោកប្អូនបណ្ឌិត នឹង ភរិយា ឆាប់មានកូនពូនជាចៅ នឹងមានសុភមង្គលជាដ៍រាប នឹងស្រលាញ់គ្នាដល់ចាស់កោងគ្នា ។

  6. ស្អីគេបង បងឯងចង់មកដោតដើមត្នោតផស់ខ្លួនអីនៅហ្នឹង??
    អរគុណណាស់បងស៊ីកុកដែលបានជូនពរ បងក៍ដូចគ្នា សូមឲ្យស្រលាញ់គ្នាចាក់ទឹកមិន​លេច រកស៊ីមានបាន កូនមួយហ្វូងដូចក្រុមកីឡាករបាល់ទាត់…. 😀

Leave a Reply

Your email address will not be published. Required fields are marked *