ខ្ញុំក្លាយជាប៉ាៗ គេហើយ :-)

នេះជាដំណឹងល្អសំរាប់ខ្ញុំ អាចនិយាយថាវាលឿនពេកសំរាប់ខ្ញុំ ព្រោះបើគិតមកទល់ពេលនេះ​ពួកយើងរៀបការបាន ៧ខែល្មម។ កាលពីអាទិត្យមុននោះ សង្ស័យថាមាន ចឹងបានជាពួកយើង​ប្រើឧបករណ៍តេស្ត៍ទឹកនោម។ លទ្ធផលឃើញថាមានមែន មិនអស់ចិត្តក៍សាកល្បងម្តងទៀត លទ្ធផលគឺដដែល។ ខ្ញុំធ្លាប់បានសួរគេឯងអំពីឧបករណ៍នេះ គេថា “អាឧបករណ៍មួយនេះ វាមិនដែលកុហកយើងទេ តាវាថាមាន គឺមានហើយ” អូឃេ ចឹងចាំកាល ពួកយើងក៍ទៅជួបពេទ្យ ពីព្រឹកម៉ិញនេះដើម្បីឲ្យកាន់តែច្បាស់តាម្រ៉ង ដូចជានៅក្នុងស្ពត ទូរទស្សន៍គេថា​ “បាត់ភ្លាម…. ឲ្យប្រញ៉ាប់ទៅមណ្ឌលសុខភាព” ។ ខ្ញុំចូលទៅក្នុងបន្ទប់ពិនិត្យជាមួយប្រពន្ធខ្ញុំដែរ ព្រោះអន្ទះសារចង់ដឹងពេក។  អ្នកគ្រូពេទ្យ(មីងខ្ញុំ) ក៍សួរនាំពីអាការៈ ហើយគាត់ក៍​ឲ្យប្រពន្ធខ្ញុំឡើងលើគ្រែឆ្លុះអេកូតែម្តងចុះ ព្រោះបានធ្វើតេស្ត៍ទឹកនោមខ្លួន​ឯងហើយ មិនបាច់ធ្វើម្តងទៀតទេ ពិនិត្យអេកូគឺរិតតែច្បាស់តែម្តង។ ហេហេហេ…. លទ្ធផលគ្មានខុសគ្នា​អីទេគឺ “ខ្ញុំក្លាយជាប៉ាៗ គេហើយ” ។ អានេះបានរិតតែច្បាស់តែម្តង។ ក្នុងចិត្តភ័យអរៗជាខ្លាំង។ ខ្ញុំបានឃើញរូបកូនរបស់ខ្ញុំដែលទើបនឹងករកើតដំបូងនៅអាតិទ្យទី៨។ គេមានទំហំតូច ប្រហែល 35មីលីម៉ែតប៉ុណ្ណោះ។ អ្នកគ្រូពេទ្យ បានប្រើអេកូ (ប្រហែលជាអុលត្រាសោនហើ​យមើលទៅ) ស្តាប់ដល់បេះដូងរបស់គេទៀតផង។ លឺសូរ “ឌឹបៗៗ” ពិតជារំភើបមែនពេលបាន​លឺសំលេងបេះដូងរបស់ទារកតូចនោះ។ និយាយរួមខ្ញុំទទួលអារម្មណ៍ជាឳពុកគេបណ្តើរៗ ហើយ។ ហើយខ្ញុំក៍តែងតែចាំសំដី ប៉ាម៉ាក់ខ្ញុំធ្លាប់និយាយថា “នៅពេលដែលកូនឯង ធ្វើជាឳពុក​ម្តាយគេប្រាកដជាដឹងពីអារម្មណ៍នោះច្បាស់តែម្តង” ។ ក្លាយជាឱពុកម្តាយគេមិនមែនជា​ការស្រួលទេ មានរឿងជាច្រើនត្រូវប្រឈមមុខទៀត……


បន្ទះប្លាស្ទិកប្រើដើម្បីតេស្ត៍ មានឆ្នូតពីរចឹងបានន័យថា លទ្ធផលវិជ្ជមាន 😀

រូបភាពអេកូ ដុំពកតូចមួយនោះជាទារកដែលកំពុងករកើត គេមានអាយុ ៨អាទិត្យ និង ៥ ថ្ងៃហើយ
Estimated Date of birth: 16/09/2010

9 thoughts on “ខ្ញុំក្លាយជាប៉ាៗ គេហើយ :-)

  1. អបអរ​ផង​ណា៎​បង! ^^ ស្ដាប់​ទៅ​រំភើប​ដល់​ហើយ! 😀

  2. មុនឯងទាល់តែបាន? ជូនពរ ជួយថែ ភរិយាផង ជាពិសេសអាគ្រឿង ជូរៗ នឹងក្រដាស់ជូតមាត់ ត្រូវមានជានិច្ច ។ ថ្នាំបញ្ជុះកំដៅ ជំនួសការងារខ្លះ ជាពិសេសការងារដែលមានខ្លិនខ្លាំង ព្រោះបង្កអោយចាញ់លឿនណាស់។
    ត្រូវចេះយល់ចិត្តផង ព្រោះពេលចាញ់មួម៉ៅខ្លាំងណាស់៕
    អោយពេទ្យពិនិត្យរាល់អាទិត្យ នឹងថ្នាំជាតិដែក ។ល។ ចង់បានពត៌មានបន្ថែម ទាក់ទង google ទៅ ខ្ញុំរៀនត្រៀម មុនអោយហើយ ហេហេ

  3. ចុម​យក្ស!! ហ្នឹង​ហ្នឹង… និយាយ​អាចឹង ភ្លាត់​ស្នៀត ឬ​ចង់​បាន​មែន​ទែន ។ តាម​មើល​កំពូល​អ្នក​ពិភពគុន​ដូច​បង​ក្ឌិត​ប្រហែល​មិន​មែន​ភ្លាត់​ស្នៀត​ទេ ហេហេ ចូល​រួម​រីករាយ​ផង​ហ្នា៎ បង​ក្ឌិត​ចែម៉ុម!!

  4. មែនហើយរចនា​ពិតជារំភើបមែនណា…. សំខាន់គឺ “Mission Completed” ហាហាហាហា :-p
    គ្មានអ្នកណាប្រឹងអីម៉េសទេ ចាំវេនក្រភាក់ឯងចាំធ្វើចឹងទៅ ខ្ញុំល្មម ធម្មតា​ៗ​ទេ​រ៉េ​ផស់គេស្របច្បាប់ការមានចាស់ទំដឹងលឺពេញភូមិ ថីចុះ? ថ្មើរម៉ានក៍បានចឹងហើយ។ អេនីវ៉េ សេងឃ្ឈូ
    បងគី បងឯងនៅយ៉ិនសិនពាន់ឆ្នាំហ្នឹងទៅខ្ញុំទៅមុនមួយជំហានហើយ ខ្ញុំសង្ស័យតែបងឯងគ្មានកើតទេ​មើលទៅបានជាយូរឆ្នាំហើយមិនឃើញមានដំណឹងអីសោះ ទៅពេទ្យឲ្យគេពិនិត្យខ្លះទៅល្បង អាណិតបងស្រី​មែនតើ ហាហាហាហ…. ឬក៍មកពីបងឯងស្វិតពេក?? ចំពោះដំបូន្មាននោះខ្ញុំដឹងខ្លះៗដែរ​ហើយ អរគុណចាំអនុវត្តន៍តាម។
    អរគុណវុធី ម៉េចកាលបានចង់ផលិតដូចខ្ញុំដែរ???
    ក្រដ្ឋ ខ្ញុំដឹងច្បាស់ថា​នឹងមានថ្ងៃណាមួយព្រោះមិនមានការការពារអីទេ ធម្មតាៗ Let it be… ពួកយើងគិតថា​ចាំបានមួយគ្រាន់ពរហើយចាំចេញយុទ្ធនាការផ្អាកការផលិត ហេហេហេហ តែមិនបិទ​ឧស្សាហកម្មនឹងចោលទេ គ្រាន់តែរោងចក្រធ្វើការជាប្រក្រតី តែគ្មានសមិទ្ធផល 😀 ចំពោះថាលឿនពេក​នោះគឺមកពី៧ខែ ធ្មេចបើកៗលឿនពេកហ្នឹង តឹមការង៉ៃនោះសោះ មិនមែនកំពូលពិភពគុណអីទេ ដំរីជើងបួនគង់មានភ្លាត់ទេ ចុះទំរាំខ្ញុំជើងតែបីចាញ់ដំរីមួយនោះ វាអាចដែរ!!!! កិកិកិ

  5. ជួយ​អបអរ​ផង​បង​បណ្ឌិត! បែក​គ្នា​តែ​មួយ​ឆ្នាំ​សោះ ស្រាប់​តែ​ក្លាយ​ជា​លោកប៉ា​បាត់​ទៅ​ហើយ! 😀

Leave a Reply

Your email address will not be published. Required fields are marked *