03/24/08

បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន…

នៅសល់ពេល៦ថ្ងៃទៀត គឺថ្ងៃទី ៣០ ខែមិនាខាងមុខនេះ ខ្ញុំនឹងត្រូវចាកចេញ ចេញឆ្ងាយ ឃ្លាតពី គ្រួសារ មិត្តភិក្ត និងជាពិសេសពីហាន់នី​ ជាទីស្រលាញ់របស់ខ្ញុំ ដើម្បីទៅចូលរួមវគ្គិសិក្សា នៅទីក្រុង តូក្យូ ប្រទេស ជប៉ុនហើយ!!!។

វគ្គសិក្សាដែលខ្ញុំនឹងទៅចូលរួមនេះ គឺ ” Recent Trads and Technology of Broadband Services and Mobile Services in Japan” ស្ថិតនៅក្រោមការឧបត្ថម្ភ របស់សមាគមន៍ ទូរគមនាគមន៍​នៃ​ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក (APT) និង JTEC​ដោយផ្តោតសំខាន់ទៅលើសេវាកម្មទូរគមនាគមន៍​ និងសេវាកម្ម​អ៊ីនធឺណេតនៃបណ្តាប្រទេសដែលជាសមាជិក។ គោលបំណងនៃវគ្គនេះគឺ ដើម្បីឲ្យប្រទេសជា​សមាជិក​បានជួបជុំគ្នា និងសិក្សាពីគ្នាទៅវិញទៅមកលើសេវាកម្មនៃប្រទេស​រៀងៗខ្លួន ជាពិសេស​នឹងបានស្វែងយល់ពីភាពរីកចំរើនរបស់សេវាកម្មនៃប្រទេសជប៉ុនថែម ទៀតផង។

 goodbye.jpg

APT

គឺជាសមាគមន៍ មួយដែលមានតួនាទីជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ ការប្រឹក្សា ការស្រាវជ្រាវ និងសកម្មភាពផ្សេងទាំងឡាយណាដែលទាក់ទងទៅនឹងសេវាកម្មទូរគមនាគមន៍​ សំរាប់ប្រទេសដែលនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។​ ប្រទេសកម្ពុជាយើងបានចូលជាសមាជិក​របស់ APT នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០០៧។ ក្នុងនាមជាសមាជិករបស់ APT កម្ពុជាត្រូវ​រាយការណ៍នូវរាល់សកម្មភាពរីកចំរើនរបស់សេវាកម្មទូរគមនាគមន៍របស់ខ្លួន និងចូលរួមកិច្ចប្រជុំ​នានាសំដៅធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ដើម្បីភាពរីកចំរើនទាំងអស់គ្នា លើសេវាកម្ម​ទូរគមនាគមន៍នេះ ជាពិសេសការគ្រប់គ្រង និងប្រើប្រាស់ សេវាចុះឈ្មោះអាសយដ្ឋាន
វិបសាយ .KH (.KH Top Level Domain Name) ។

JTEC

Japan Telecommunications Engineering and Consulting Service គឺជាអង្គការមួយរបស់ជប៉ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ និងអភិវឌ្ឈន៍លើសេវា ទូរគមនាគមន៍ និង Broadband Internet ។ អង្គការនេះបានធ្វើសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលជប៉ុន ជាពិសេសជាមួយ ក្រសួងទូរគមនាគមន៍ និងក្រសួងពាណិជកម្ម។

អំពីប្រទេសជប៉ុន

ប្រទេសជប៉ុន ដែលមានឈ្មោះជាផ្លូវការតាមភាសាជាតិខ្លួនថា Nippon (にっぽん) ឬ Nihon (にほん) ជាប្រទេសដែលជាកំរងកោះរាប់ពាន់កោះ (ច្រើនជាង ៣០០០កោះ) នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក មានផ្ទៃដី ៣៧៧,៨៧៣ គីឡូម៉ែតក្រឡា ជាប្រទេសដែលសំបូរភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់បំផុត​ក្នុងមួយឆ្នាំៗ។ និយាយពីចំនួនប្រជាជន​វិញ ប្រទេសនេះជាប់លំដាប់ ទី១០ ក្នុងចំណោមប្រទេសដែលមាន​ប្រជាជនច្រើនជាងគេ រហូតដល់ ១២៨លាននាក់។

ប្រទេសជប៉ុនបានរីកចំរើនឥតគណនាលើគ្រប់វិស័យចាប់តាំងក្រោយសង្គ្រាមលោកលើកទី២ រួច​មក ជាពិសេសវិស័យបច្ចេកវិទ្យា។ ព័ត៌មានលំអិតមាននៅលើវិបសាយ
Wikipedia អំពីប្រទេសជប៉ុន

សេចក្តីរាយការណ៍សូមបញ្ចប់ត្រឹមនេះ…ព័ត៌មានបន្ថែមខ្ញុំនឹងផ្សព្វផ្សាយទៀតពេលមានសកម្មភាព ​នៅទៅនោះ។ អូហ៍…ប៊ិះតែភ្លេចទៅចាំទៅផា និងតាមរករឿងអ្នកខ្លះដែលនៅជប៉ុននោះ ហេហេហេ….ផាឲ្យស្ពឹកម៉ងចាំមើល 😀 ។

02/15/08

ហេងវិញហ្អា ស្មានតែសំបុត្រការ!!

ម៉ោដល់ Office អង្គុយមិនទាន់ក្តៅគូថផង ស្រាប់តែក្រលេកមើលលើតុឃើញមានសំបុត្រអញ្ជើញ មួយខំតែបុកពោះស្មានតែសំបុត្រគេហៅការ ហេហេហេ…ហេងវិញសំបុត្រអញ្ជើញរបស់ស្ថានទូត​ឥណ្ឌាសោះ។ និយាយមិនឲ្យភ័យអាម៉េចបើខែនេះសេដ្ឋកិច្ចដុនដាបមែនទែនហើយហ្នឹង គ្រាន់តែ​ពួកម៉ាកកាលរៀនវិទ្យាល័យជាមួយគ្នា ដឹងវាឆ្កួតអីវាមួយៗ ណាត់គ្នាការខែពីរនេះដល់ទៅ ៤នាក់ 🙁 ហើយនៅសំបុត្រការបងប្អូនលោកប្រធានខ្ញុំនោះមួយទៀត ហ៊ីម នេះបានគេហៅថា ក្រហើយ ប្រពន្ធឆ្លងទន្លេ ងាកម៉ោកូននេះវិញឈឺទៀត។

សំបុត្រដែលខាងស្ថានទូតគេអញ្ជើញនោះ គឺគេប្រារព្ធពិធីជួបជុំគ្នាសំរាប់អ្នកដែលជាអតីតសិស្ស​ដែលបានទៅសិក្សានៅប្រទេសឥណ្ឌាក្រោមការឧបត្ថម្ភ របស់ Indian Technical & Economic Cooperation (ITEC) ។ ហេសហេសហេ….ស៊ីទៀតហើយខ្ញុំ ម្យ៉ាងបានជួបជុំអ្នកដែលធ្លាប់ជួប​នៅឥណ្ឌាកាលម៉ានខែមុនផង… 🙂 ។

02/14/08

ស្នេហាមួយដែលមានអាយុ២ឆ្នាំគត់ នៅថ្ងៃទី១៤កុម្ភះ…

មិនមានអ្វីនិយាយច្រើនទេសំរាប់ការប្រកាសថ្ងៃនេះ គឺគ្រាន់តែជូនពរសំរាប់អ្នកដែលមានគូរ​ទាំងឡាយ (ជាពិសេសខ្ញុំ 🙂 ហេហេហេ…) សូមឲ្យពួកគេចេះស្រលាញ់គ្នា ចេះយល់ចិត្តគ្នា រស់នៅ​មានសេចក្តីសុខជាមួយក្តីសេ្នហ៍ដែលគេមាន ល្អូកល្អឹនជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាលុះអវសាន្ត ហើយសំរាប់អ្នកដែលមិនទាន់មានគូរសូមឲ្យបានជួបគូរឆាប់ៗ បើជួបក្នុងថ្ងៃនេះតែម្តងក៍ជាការប្រសើរ។បើមានចាប់ចិត្តលើអ្នកណាម្នាក់ហើយឆាប់សារភាពក្នុង ថ្ងៃហ្នឹងតែម្តងទៅក៍ល្អដែរកុំទុកយូរ ព្រោះថាកាលខ្ញុំក៍រើសយកថ្ងៃហ្នឹងដែរ 🙂 ។

បើគិតមកដល់ថ្ងៃនេះវាស្នេហាខ្ញុំមានអាយុ២ឆ្នាំ​ត្រឹម​តែម្តង។ ខ្ញុំតែងមិនភ្លេចរូបខាងក្រោមនេះទេ​ព្រោះបន្ទាប់ពីថតរូបនេះរួចទៅដល់ផ្ទះវិញ ហាន់នីខ្ញុំគេ​ផ្ញើ​សារមកថាគេព្រមស្រលាញ់ខ្ញុំ។ កាលនោះតាមគេអើយតាម…ដល់ង៉ៃ១៤ ហ្នឹងក៍ទិញ​កុលាប​ពណ៌ផ្កាឈូក មួយ​បាច់ចំនួន ២០ទង រួចសារភាពតែម្តងចាំកាល តែនាងអត់ហ៊ានឆ្លើយ​ភាពទេ អឹមអៀន នៅហ្នឹង សួរអាម៉េចក៍ស្រេច​តែមិនឆ្លើយ ទាល់តែ៥ថ្ងៃក្រោយមកបានហ៊ាន​ឆ្លើយ…:-) ។ ចាំថ្ងៃណាមានពេលចាំខ្ញុំនិទានរឿង​នោះលំអិតបន្តិចឲ្យស្តាប់ទុកជាបទពិសោធន៍សំរាប់អ្នកទាំងអស់​គ្នា អាលូវមើលរូបម៉ាបុស្តិ៍នេះ ហើយស្តាប់បទចម្រៀងរបស់ Martina McBrideដែលមានចំណង​ជើងថា “​My Valentine”

 

“…You all I need my love, My Valentine…”


ផ្កានេះហើយដែលនាងបានទុករហូតដល់សព្វថ្ងៃទោះជាវាប្តូរពណ៌ក៍ដោយតែស្នេហាយើងពុំបាន​ប្តូរពណ៌ដូចផ្កានេះឡើយ…

[audio:http://www.bandith.info/music/myvalentine.mp3]

Dowload this song here : www.bandith.info/music/myvalentine.mp3

Artise: Martina McBride
Title: My Valentine

If there were no words
No way to speak
I would still hear you

If there were no tears
No way to feel inside
I’d still feel for you

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
You’re all i need
My love, my valentine

All of my life
I have been waiting for
All you give to me
You’ve opened my eyes
And showed me how to love unselfishly

I’ve dreamed of this a thousand times before
In my dreams i couldnt love you more
I will give you my heart
Until the end of time
You’re all i need
My love, my valentine

La da da
Da da da da

And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
Cuz all i need
Is you, my valentine

You’re all i need
My love, my valentine

02/11/08

ម៉ាក់ប៉ាចូលទៅចែចូវកូនក្រមុំគេ

កាលពីថ្ងៃអាទិត្យទី១០ នេះប៉ាម៉ាកខ្ញុំរួមទាំងមីងមា បានលើកគ្នីគ្នាចូលទៅចែចូវកូនស្រីគេឲ្យខ្ញុំ ហេហហេហេ….អ្នកទាំងអស់គ្នាកុំច្រលំថាគេណាអី គឺគ្មានអ្នក​ណាក្រៅពីហាន់នីរបស់ខ្ញុំហ្នឹងទេ។ ខ្ញុំចូលចិត្តតែហៅថា “កូនតាកូតទ្រ” ហាហាហា… 🙂 ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញប៉ាប៉ារបស់ហាន់នីខ្ញុំ​ហើយក៍មិនដឹង គឺជាអ៊ុំម្នាក់ដែលចំណាំតែកូតទ្រនៅបុស្ត៍ ស៊ីធីអិន និង បុស្តិ៍បាយ័ន (កម្មវិធីតន្ត្រីស្រុកស្រែ) នោះអី។ ចាក់ឌីសឲ្យម៉ាក់គាត់ចូលចែចូវកូនគេទំរាំគាត់យល់ព្រម​តាំងពីម៉ាខែមុនម៉ោម៉េសនុះ។ កម្មវិធីមិនជាធំដុំអីទេគ្រាន់តែមានផ្លែឈើពីរបីមុខពេលចាស់ៗ​និយាយចរចារគ្នា និងធ្វើបាញ់ហយ ញ៉ាំបន្តិចបន្តួច មានអាកាចសាហាវ ប៉ុន្មានកេសតែប៉ុណ្ណឹង។ អ្នកខ្លះគេថាពេលម៉ែឳនាំទៅមើលកូនគេហ្នឹងរឹងៗខ្លួន​ តែសំរាប់ខ្ញុំធម្មតា ម៉ាមិនមែនជាអ្នកក្រៅដែលមិនស្គាល់គ្នាអីណា ខ្ញុំក៍ឧស្សាហ៍ចេញចូលផ្ទះគាត់ញឹកសឹងអីដែរហ្នឹង គ្រាន់តែលើកនេះមានការនិយាយគ្នារវាងចាស់ៗឲ្យស្គាល់ចិត្តថ្លើមគ្នា នឹងអាល់រៀបចំទុកដាក់កូនចៅរបស់គាត់ ហើយមានការដឹងឮជាផ្លូវការប៉ុណ្ណឹងហ្នឹងឯង។
ជិតមានប្រពន្ធហើយខ្ញុំ តែនៅតែអាឡិកអាឡក់អាដែលហ្នឹង ធ្វើប្តីគេស្អែកខានស្អែកហើយ នៅតាអាដែល 🙂 ។
នេះគ្រាន់តែជាជំហ៊ានដំបូងក្នុងការចែចូវ សុំផ្លូវអ្នកមេបាខាងស្រី ទេ ហើយពួកគាត់ក៍យល់ព្រមគ្នាអស់ហើយដែរ សំរាប់ដំណឹងល្អផ្សេងទៀតនឹងមានជា​បន្បន្ទាប់តទៅទៀត…..។


ផ្លែឈើមានទាំងអស់ ៦កន្ត្រក​ និងចេក៤គូរ


អនាគតប៉ាប៉ា ក្មេកខ្ញុំ 🙂


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅខាងស្រីជាតំណាំង


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅចាស់ខាងស្រីជាតំណាំង


ចាស់និយាយគ្នាហើយ ចាំកាលបានមិនដល់កម្មវិធីផឹក?? ខ្ញុំផឹកណាស់ដែរហ្នឹង កុំតែម៉ាក់ប្រាប់ថាក្រែងម៉ោឲ្យចាស់មើលហ្អី?? ម៉េចមិនរៀបឬកពារតិចទៅ ទំរាំគាត់ប្រាប់ហ្នឹងខ្ញុំរៀងស្រវឹងតិចទៅហើយ 🙂

សំរាប់កម្មវិធីពេលល្ងាចនោះ គឺការមិត្តភកិ្ត ។​ ហ៊ីម….ទីផ្សាសេដ្ឋកិច្ចខ្ញុំកំពុងធ្លាក់ចុះគួរឲ្យកត់សំគាល់ផង ពេលល្ងាចគេហៅការទៀត។ មិនទៅវាមិនកើត ណាស់ហើយចាត់ទុកថាដើរសន្សំលុយសិនទៅ ចាំដល់វេនខ្លួនឯងវិញបានគេស្រួលម៉ោដែរ។ ខែនេះ ប្រហែលជា ៣រោង ចាំមើលសិន ដឹងពួកអស់​នោះវាភ្លេចហៅឬអត់ ភ្លេចទៅលោកៗៗៗ….. 🙁


ជិតដល់វេនយើងហើយអូនកុំភ័យ គ្រាន់តែអាលូវទៅគេសិនចុះ 🙂


ថតជុំគ្នាម៉ាបុស្តិ៍ទុកជាភស្តុតាង ចាំខ្ញុំណែនាំឲ្យ ពីឆ្វេងមកស្តាំអ្នកអង្គុយហ្នឹង គឺ ខ្ញុំ, ហានន់របស់ខ្ញុំ, អាស្រស់, អាផា និងប្តីរបស់គេ ថាច់ អ្នកឈរខាងក្រោយពីឆ្វេងទៅស្តាំ អាពេញ, អាថាច និងស្រីឌិន (ដាញ់ ម៉ូនីកា)


ម៉ាបុស្តិ៍ទៀត….មិនបាច់នែនាំទៀតទេ ព្រោះណែនាំពីខាងលើហើយ

 

12/4/07

របៀបដោនឡូតឯកសារតាម Rapidshare

មានអូនៗខ្លះ(កុសល, ការដ្ឋ…) អត់ចេះដោនឡូតតាមអាវិបសាយRapidshare នៅឡើយ ដូច្នេះ​ក្រោយពីអង្គុយពិចារណាយ៉ាងយូរ ថ្ងៃនេះខ្ញុំក៍បានសំរេចសរសេរអំពីរបៀប ដោនឡូតតាម​វិបសាយនោះដើម្បីពួកគាត់ធ្វើតាម។ សង្ឈឹមថាបន្ទាប់ពីគាត់បានអានហើយនឹងអាច​ធ្វើតាមបានចុះ 🙂 ហើយចំពោះអ្នកដែលចេះហើយបើបានអាន​ ហើយឃើញថាមានអីខុសឆ្គងនោះសូមមេត្តា ជួយកែប្រែផងចុះបាទ….អរគុណ។
លោកអ្នកអាចចូលទៅអានអត្ថបទនោះតាមតំណភ្ជាប់មួយនេះ៖

http://www.phunbandith.com/blog/?p=151

11/26/07

Bandith Personal Diary [BETA 1.0]

សេចក្តីប្រកាសដំណឹងថ្មី៖

ដោយហេតុថាខ្ញុំចង់ឲ្យប្លក់របស់ខ្ញុំវាកាលីប(Professional)បន្តិចឥលូវនេះប្លក់ “Bandith Persoanl Diary” នៅ WordPress របស់ខ្ញុំ​នេះបានផ្លាស់ប្តូរទៅអាសយដ្ឋានថ្មីហើយគឺ http://www.phunbandith.com ។ ការផ្លាស់ប្តូរថ្មីនេះនាំមកនូវរូបរាងDesign ថ្មីៗ ជា​ច្រើន ព្រមជាមួយលក្ខណៈពិសេសដ៍ទៃផ្សេងទៀតផង អាស្រ័យដូចបានជំរាបជូននេះ សូមមិត្តៗ កុំភ្លេចចូលទៅលេងផ្ទះថ្មីរបស់ខ្ញុំផង​ណា។ បើមិត្តមានអ្វីចង់ផ្តល់ជាយោបល់ ឬយើងចង់ចែករំលែកបទពិសោធន៍គ្នា អំពីការធ្វើប្លក់ដោយប្រើ ដូមេន ខ្លួនឯងដូចខ្ញុំ មិត្តៗ អាចសួរខ្ញុំក៍បាន។ ខ្ញុំ​រីក​រាយ​ហ្នឹង​ជួយជានិច្ច។ អូឃេ…ជួបគ្នានៅអាសយដ្ឋានថ្មី ប៉ាយ ប៉ាយ WordPress……

លក្ខណៈពិសេសរបស់ប្លក់ថ្មីផស់ខ្ញុំ

១. មានទំរង់ និងរូបរាងថ្មីខុសពីប្លក់ចាស់
២. បើសិនជាលោកអ្នក បានចុះឈ្មោះជាសមាជិក របស់វិបសាយ Gravatar ដែលជាប្រភេទវិបសាយផ្តល់ការបង្ហាញរូប Avatar របស់​អ្នកប្រើប្រាស់នៅពេលដាក់ ខមមេន ក្នុងប្លក់នានា នោះរូបភាពរបស់លោកអ្នកក៍នឹងបង្ហាញជាស្វ័យប្រវិត្តក្នុងប្លក់ថ្មីរបស់ខ្ញុំដែរ។ ព្រោះ​ប្លក់ថ្មីនោះខ្ញុំបានដំឡើង Plugin សំរាប់ប្រើដើម្បីបង្ហាញរូបទាំងនោះដែរ។ (ចំពោះរបៀបធ្វើខ្ញុំនឹងដាក់ជូននៅពេលក្រោយ…)។
៣.មានការកត់ពត៌មានអំពី IP Address របស់អ្នកផ្តល់ខមមេន និងពត៌មានរបស់ការបើកប្លក់នេះជាប្រចាំ
៤.នៅផ្នែកខាងស្តាំរបស់មឺនុយ មានកន្លែងស្វែងរកអត្ថបទចម្រៀងពីវិបសាយ httP://www.lyricwiki.org
៥.រូប Banner ខាងលើរបស់ប្លក់នឹងផ្លាស់ប្តូរនៅរៀងរាល់ ១០ វិនាទីម្តង (គំរោងនឹងដាក់នៅពេលឆាប់ៗ…)

11/22/07

What the crazy questions to ask me?

Look at theses lines below. I got it when chatted with a boy by yahoo messenger. It is not the first time that I were asked by these questions. I hate someone ask me for sex(If they are girls hahaah…K.O 🙂 ). They used to ask me like “Are you boy love boy?” , “Do you love me?” F*ck!!! what da hell going on with those guys???

luckyboy_kk (20/11/2007 05:43pm): hi
Bandith Phun (20/11/2007 05:17:02pm): hi
luckyboy_kk (20/11/2007 05:17:44pm): h a u
luckyboy_kk (20/11/2007 05:17:48pm): asl?
Bandith Phun (20/11/2007 05:17:52pm): yes fine
Bandith Phun (20/11/2007 05:17:53pm): nu?
Bandith Phun (20/11/2007 05:17:57pm): u?
luckyboy_kk (20/11/2007 05:18:25 pm):21m
Bandith Phun (20/11/2007 05:20:08pm): ur name?
luckyboy_kk (20/11/2007 05:20:34pm): vanit
luckyboy_kk (20/11/2007 05:20:36pm): u
luckyboy_kk (20/11/2007 05:20:43pm): ?
Bandith Phun (20/11/2007 05:23:56pm): Bandith
Bandith Phun (20/11/2007 05:24:03pm): how come u know my id?
luckyboy_kk (20/11/2007 05:24:45pm): i used to play with u
Bandith Phun (20/11/2007 05:25:25pm): oh i see
Bandith Phun (20/11/2007 05:25:33pm): student?
luckyboy_kk (20/11/2007 05:25:36pm): ok
luckyboy_kk (20/11/2007 05:26:16pm): are u love b?
Bandith Phun (20/11/2007 05:27:56pm): love b?
Bandith Phun (20/11/2007 05:27:58pm): what mean?
luckyboy_kk (20/11/2007 05:28:21pm): boy love boy!
luckyboy_kk (20/11/2007 05:28:30pm): understand?
Bandith Phun (20/11/2007 05:28:50pm): oh…sorry u ask the wrong person
Bandith Phun (20/11/2007 05:28:57pm): m not that kind of boy
Bandith Phun (20/11/2007 05:29:08pm): so u r boy love boy?
luckyboy_kk (20/11/2007 05:29:45pm): yes
Bandith Phun (20/11/2007 05:30:11pm): hhhm….y?
luckyboy_kk (20/11/2007 05:30:14pm): i love u for along time
Bandith Phun (20/11/2007 05:30:20pm): love me???
luckyboy_kk (20/11/2007 05:30:27pm): i want to see u again!
Bandith Phun (20/11/2007 05:30:27pm): hahahah….u kidding?
Bandith Phun (20/11/2007 05:30:35pm): how come?
luckyboy_kk (20/11/2007 05:30:54pm): so can you love me?
Bandith Phun (20/11/2007 05:31:18pm): what a kidding!! i cannot
Bandith Phun (20/11/2007 05:31:30pm): i feel vomit when u said love me like this
luckyboy_kk (20/11/2007 05:31:34pm): ok
Bandith Phun (20/11/2007 05:31:53pm): how come that a boy love a boy?
luckyboy_kk (20/11/2007 05:31:58pm): it’s ok
luckyboy_kk (20/11/2007 05:32:05pm): i don know
Bandith Phun (20/11/2007 05:32:14pm): huh….i think u have to go to doctor and have an X-ray your brain
Bandith Phun (20/11/2007 05:33:41pm): so have anyone love you then?

—Since then, I never see he talks to me again. Thanks god!!!

11/2/07

I Wanna go home – Michel Bubblé

hik hik hik….តាមពិតទៅបណ្ឌិតក៍ចង់ទៅផ្ទះដែរ មិនមែនតែ Michael Bubblé ទេ។ Enjoy the song from Michale Bubblé, titled “I wanna Go Home” – Live version .

[youtube http://www.youtube.com/watch?v=zsiXBrGncs8]

I Wanna Go Home
by: Michael  Bubblé

Another summer day. Has come and gone away In Paris and Rome
But I wanna go home. Mmmmmmmm

Maybe surrounded by. A million people I. Still feel all alone
I just wanna go home. Oh, I miss you, you know

And I’ve been keeping all the letters that I wrote to you
Each one a line or two. “I’m fine baby, how are you?”
Well I would send them but I know that it’s just not enough. My words were cold and flat
And you deserve more than that

Another aeroplane. Another sunny place
I’m lucky I know. But I wanna go home
Mmmm, I’ve got to go home. Let me go home
I’m just too far from where you are. I wanna come home

And I feel just like I’m living someone else’s life. It’s like I just stepped outside
When everything was going right. And I know just why you could not
Come along with me. ‘Cause this was not your dream
But you always believed in me

Another winter day has come. And gone away. In even Paris and Rome
And I wanna go home. Let me go home

And I’m surrounded by. A million people I Still feel all alone.
Oh, let me go home. Oh, I miss you, you know

Let me go home. I’ve had my run. Baby, I’m done
I gotta go home. Let me go home. It will all be all right
I’ll be home tonight. I’m coming back home

10/18/07

Tour Around New Delhi

hehehehe……Been here for 2 weeks, I had a nice trip around New Delhi. We started from Lotus temple, RAJGHAT PLACE, Ghandi Museum, Craft Museum, Railway Museum and the last one is Indian Gate. The places are so beautiful and I found a lot of interested things. Some I’ve never ever seen before.

– Lotus Temple/Bahá’í House of Workship: was completed in 1986. This construction is dedicated to the unity of all religions over the world such as Hindu, Buddhism, Christian, Muslim,…

– RAJGHAT: Sacred place where they buried Ghandi’s body and his son/daughter who died by the gunman. Ghandi is called “The Father of Nation” by his people.

– Ghandi Museum: displays a lot of his everyday equipments such as photos, teeth, shoes, bloody clothes while he was shot by a gunman…

– Craft Museum: displays all of Indian everyday equipments such as kitchen equipments, portrait…

– Railway Museum: You will see a lot of railway related equipments of India. India is the 2nd large country of the world who have the longest and biggest railway system.

– Indian Gate: This big gate is built to dedicate to all more-than-9000-Indian solders who died in World War I. All of their names and ranks are posted on that gate.

P.S: Sor sae in roman jik neng oy neak klas nov dol USA hery ot mean unicode mer teat. Kapik jeang neak nov India teat ha…hahahah…bleeeee….. :-p

ហេហេហេ….ម៉ោទីនេះបាន២អាទិត្យសាលាក៍បាននាំដើរទៅមើលទេសភាពជុំវិញ ញ៉ូដេលីដែរ។ យើងចាំផ្តើមពី វិហាផ្កាឈូក, RAJGHAT PLACE, សារមន្ទីរហ្គាន់ឌី, Craft Museum, Railway Museum ហើយចុងក្រោយគេគឺ Indian Gate ។ កន្លែងនិមួយៗសុទ្ធតែស្អាតៗ នឹងគួរឲ្យចាប់អារម្មណ៍ណាស់ មានរបស់ប្លែកៗ គ្រឿងប្រើប្រាស់ និងវត្ថុចាស់ៗផ្សេងទៀតដែលខ្ញុំពុំ​ធ្លាប់ឃើញកន្លងមក។

– វិហារផ្កាឈូក Bahá’í House of Workship ៖ សាងសង់ចប់រួចរាល់នៅឆ្នាំ១៩៨៦ ជាវិហារដែល​សង់សំរាប់ឧទន្ទិសដល់ការរួបរួមសាសនាទាំងអស់លើសកលលោក មានដូចជា ហិណ្ឌូ, ព្រះពុទ្ធ, គ្រឹស្ទាន,ឥស្លាម,…វិហារប្រភេទនេះឃើញមានសាងសង់ច្រើនដែរនៅតាមប្រទេសនានា ដូចជានៅ វិលមេត អ៊ីលីលនូស សហរដ្ឋអាមេរិច, កាប៉ាឡា ប្រទេសអ៊ូហ្គាន់ដា, សីដនី អូស្ត្រាលី, ហ្រ្វីកហ្វើត អាលឺ្លម៉ង។
សំរាប់អាមួយដែលខ្ញុំបានទៅនេះគឹនៅ ញ៉ូដែលី។

– RAJGHAT ៖ ជាទីសក្ការៈសំរាប់រំលឹកដល់វិរបុរសរបស់ឥណ្ឌាគឺលោក មហាត្មៈ ហ្គាន់ឌី។ ប្រជាជនឥណ្ឌាបានផ្តល់នាមដល់គាត់ជា “បិតាជាតិឥណ្ឌា”។ ទីនេះហើយជាកន្លែង ដែលគេបូជាសព លោក មហាត្មៈ និងកូនៗ របស់គាត់ដែលបានស្លាប់ដោយគេធ្វើឃាត។

– សារមន្ទីហ្គាន់ឌី៖ ជាកន្លែងដែលដាក់តាំងរបស់របរចាស់របស់លោកមហាត្មៈ មានដូចជា រូបថត,គ្រឿងប្រើប្រាស់នានា, សំលៀកបំពាក់ដែលមានប្រឡាក់ឈាមពេលគេធ្វើឃាតគាត់,…

– Craft Museum៖ ជាសារមន្ទីដាក់តាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនឥណ្ឌា ចំលាក់ គំនូរ ចានឆ្នាំង…

-Railway Museum៖ សារមន្ទីនេះតាំងសុទ្ធតែគ្រឿងចក្រ និងរបស់របរទាក់ទងនឹងរថភ្លើង។ ខ្ញុំបានឃើញមានក្បាល និងទូររថភ្លើងចាស់ៗ ប្រពន្ធ័ផ្លូវរថភ្លើងរបស់ឥណ្ឌា ជាច្រើន។ ឥណ្ឌាជាប់លំដាប់ថ្នាក់លេខពីរក្នុងពិភពលោកជាប្រទេសដែលមានប្រព័ន្ធផ្លូវដែកដ៍វែង និងធំជាង​គេ។

– Indian Gate៖ ជាច្រកទ្វាដ៍ធំដែលគេធ្វើឡើងដើម្បីរំលឹកដល់កងទ័ពឥណ្ឌាដែលបានស្លាប់នៅក្នុង​ សង្រ្គាមលោកលើកទីមួយជាង ៩០០០នាក់។ នៅលើ ក្លោងទ្វាមានចាឈ្មោះទាហានទាងអស់នោះ ព្រមជាមួយឋាន្តរសក្តិ របស់ពួគេម្នាក់ៗ។


infront of Lotus temple


at RAJGHAT sacred place


inside Ghandi Museum


echhhh…echhhh….at Railway Museum


with bong Panha at Railway Museum


Infront of Railyway  Museum, I’m afraid to touch that snake..brrrr….just nearby and say cheee..to the camera


my group of classmates at Craft Museum


Infront of Indian Gate