05/31/09

Video Clip របាំសហសម័យ “Look At Us Now”

ខាងក្រោមនេះជា Video Clip ដែលខ្ញុំបានថតកាលពីម្សិលម៉ិញនៅរោងសិល្បសុវណ្ណភូមិ ។ ដោយសារខ្ញុំអត់ការម៉េ វីតាអូថតនឹងគេ ចឹងហើយ អាឌីជីថលដៃផស់ខ្ញុំនឹង ថតមិនសូវជាច្បាស់ប៉ុន្មានទេ តែនៅគ្រាន់បើជាងអត់ យ៉ាងណាៗគ្រាន់ចែកជូនអូនៗ បងៗមួយចំនួន ដែលនៅជើងមេឃម្ខាងទៀត  Alone តាឯងនៅ “បរទេះ” ដែរ។ សំរាប់អ្នកនៅស្មែរយើងសោះនែក បើមិនទាន់បានទស្សនា នៅសល់មួយថ្ងៃនេះទេ (ថ្ងៃអាទិត្យ ៣១/០៥/២០០៩) លឿនឡើងរ៉ូវ។ សំបុត្រសំរាប់ជនជាតិខ្មែរ ២០០០រៀល និងបរទេស ៣តុលា។

សាច់រឿងមានជាឈុតៗ ដូចតទៅ៖

ឈុតទីមួយ – ការស្ថាបនាប្រាសាទ

[youtube:http://www.youtube.com/watch?v=aY7gcemizr4]

ឈុតទីពីរ – នាងអប្សរា

[youtube:http://www.youtube.com/watch?v=gXnt_aJtmdo]

[youtube:http://www.youtube.com/watch?v=NJwmiT81IzQ]

ឈុតទីបី – វប្បធម៌រលត់រលាយ

[youtube:http://www.youtube.com/watch?v=PTjyxHoTK9g]

ឈុតទីបួន – ក្ដីបារម្ភរបស់សិល្បករ

[youtube:http://www.youtube.com/watch?v=kaLahlDCvsw]

ឈុតទីប្រាំ – ហ្វឹកហាត់ និង ទុក្ខលំបាក
[youtube:http://www.youtube.com/watch?v=7QIQcBxwpkk]

[youtube:http://www.youtube.com/watch?v=XGV6hbT9Ynk]

ឈុតទី៦ – ក្ដីសង្ឈឹមថ្មី

[youtube:http://www.youtube.com/watch?v=XEgHpDLNXQ4]

[youtube:http://www.youtube.com/watch?v=NRw9I1vL8zE]

ឈុតទី៧ – រស់ឡើងវិញ

[youtube:http://www.youtube.com/watch?v=9zxMceMhiQ4]

[youtube:http://www.youtube.com/watch?v=Gsg8CRURV8g]

05/29/09

“សូមមើលមកយីងពេលនេះ” ចាំផ្តើមលេងហើយក្នុងសប្ដាហ៍នេះ

សូមចូលរួមទស្សនារបាំសហសម័យដែលនឹងសម្ដែងចាប់ពីថ្ងៃនេះហើយ នៅរោងរបាំសុវណ្ណភូមិ ម៉ោង ៧ល្ងាច សំរាប់ថ្ងៃសុក្រនេះទស្សនាដោយមិនគិតថ្លៃ ហើយង៉ៃ សៅ និង អាទិត្យ សបុត្រមួយ ៣ដុល្លា និង ២០០០រៀល សំរាប់សិស្ស និសិ្សត។ វាជាទំរង់របាំដែលមានលាយក្បាច់ បុរាណ និង សម័យ ហើយរបាំនេះអត្ថន័យគេនិយាយ ពីទុក្ខលំបាករបស់​សិល្បករ អ្នករបាំ អ្នកសំដែង… យើងឃើញពួកគេសម្ដែង រីករាយ និង ឡូយណាស់លើឆាក តែនៅពីក្រោយឆាកមិនដឹងជាគេមានទុក្ខលំបាកអីខ្លះទេ ជាពិសេស បពា្ហជីវភាព ការរើសអើងក្នុងសង្គម និងអ្វីជាច្រើនទៀត…. នឹងឆ្លុះបញ្ជាំងតាមទស្សនីយ៍ភាពនេះ។ សំរាប់ថ្ងៃសុក្រនេះ ទស្សនាឥតគិត​ថ្លៃ ហើយសៅរ៍ អាទិត្យសំបុត្រ ៣ដុល្លា និង ២០០០សំរាប់សិស្ស និសិ្សត៊។ សូមបងប្អូនភូមិប្លក់ក្ដី មកពីណាពីណីក្ដីអញ្ជើញចូលរួមទស្សនា ដើម្បីលើកស្ទួយស្នាដៃ​ថ្មីនេះផង… ។

ខ្ជិលបូរបាច់ច្រើនទៀតណាស់ សូមមើលព័ត៌មាន​ក្នុងក្រដាស​ដូចខាងក្រោមនេះចុះ ៖

Download photo here

05/14/09

សូមណែនាំ “ក្រុមសិល្បករបាំសហសម័យខ្មែរថ្មី”

សួស្ដី! សួស្ដី! ម៉ោហើយៗ…..នៅមិនទាន់ទៅវិញទេ…. New Cambodian Artists គឺជាក្រុមសិល្បកខ្មែរ ដែលមានគ្នាជាង ១០នាក់ ហើយកំពុងតែធ្វើការរួមគ្នាក្នុងការបង្កើតស្នាដៃ​សិល្បរបាំសហសម័យ។

ការសម្ដែងរបស់ក្រុមនេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ និង៣១ ឧសភា ខាងមុខនេះ នៅសមាគមសិល្បៈ​សុវណ្ណភូមិ។ សមាជិកក្រុមនេះមានដូចជា សុភាព ចំណាន ចិន្ដា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល ។​ លោកអ្នកអាចចូលទស្សនាទំព័រប្លក់ពួកគេ (នៅភូមិ WordPress នេះដែរទេ) តាមរយៈ http://newcambodianartists.wordpress.com

ខ្ញុំមិនសូវជាដឹងប៉ុន្មានទេអំពីរបាំនោះ តែគ្រាន់តែស្គាល់មកថា សិល្បៈរបាំសហម័យគឺជាការរាំបែបបច្ចឹមប្រទេស ដោយមានការ​ច្នៃក្បាច់ជាលក្ខណៈខ្មែរ។ របាំប្រភេទនេះមានការរាំពត់ពេនរស់រវើក ហើយទន់ភ្លន់ទៀតផង (ប្រហែលស្រដៀងរបាំបាឡេ)។

ចាត់ទុកជាការជូនដំណឹង និងអញ្ជើញ អូនៗ បងៗ ភូមិប្លក់នេះទៅទស្សនាគ្រប់គ្នា នោះលោកអ្នកនឹងអាចស្វែងយល់ឃើញ​ដោយខ្លួនថា​របាំនេះវាយ៉ាងម៉េច។


ក្រុមសិល្បករ ជួរខាងក្រោយៈ សុភាព ចំណាន ចិន្តា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល, ជួរមុខៈ សុវណ្ណារិទ្ធ អង្គុយៈ ដាវី (រូបភាព៖​New Cambodian Artist)


សកម្មភាពកំពុងសម (រូបភាព៖​New Cambodian Artist)


A scen from “Look at Us” (រូបភាព៖​New Cambodian Artist)

02/17/09

កម្មវិធីសម្ដែងសិល្បៈរបាំបូរាណ ស្នាដៃថ្មី របស់អ្នកគ្រូ សូភីលីន

នឹងមានពិធីសម្តែងសិល្បៈនៅវិទ្យាស្ថានសិល្បៈខ្មែរដែលមានទីតំាងនៅព្រែកហូរ។ ការសម្ដែងនេះគឺមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៩, ២០, ២១ ខែកុម្ភះ។ កម្មវិធីសម្ដែងសំរាប់រយៈពេល ៣ថ្ងៃនោះគឺ

– ១៩ កុម្ភះ៖ ម៉ោង ០៧ល្ងាចៈ របាំបុរាណស្នាដៃថ្មី របស់អ្នកគ្រូសូភីលីន “កន្សែងសូត្រ”

– ២០ កុម្ភះ៖ ម៉ោង ០៧ល្ងាច របាំបុរាណរឿង “ផាមីណាទេវី”

– ២១ កុម្ភះ៖ ម៉ោង ៩ព្រឹក របាំបុរាណផ្សេងៗ….

ការសម្ដែងនេះបើកជូនទស្សនាដោយឥតគិតថ្លៃសំរាប់លោក លោកស្រី អ្នកនាងកញ្ញាដែលចង់ចូលរួមគាំទ្រ​សិល្បៈរបាំបូរាណ​ខ្មែរ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងកញ្ញ ឈុំ ចាន់វាសនា, 016/012 422 062 ឬសំរាប់មិត្ដនៅប្លុក​នេះអាចទាក់ទងមកខ្ញុំតាមរយៈលេខ 016 641676 ។

សូមមើលផែនទីសំរាប់ទីតាំងរបស់វិទ្យសា្ថនសិល្បៈខ្មែរដូចខាងក្រោម

សូមបញ្ជាក់ថាការផ្សព្វផ្សាយនេះគឺដើម្បីជូនជាដំណឹងដល់មហាមិត្ត មិត្តៗ និងមហាជនទូទៅចូលរួមទស្សនាទស្សនីយភាព​ដ៍ស្រស់ស្អាតនេះ….ពីព្រោះមានមិត្ដខ្លះ(ក្បឿន គ្វី ក្រដ្ឋ) លឺត្អូញចង់មើលរបាំផាមីណាទេវីយូរហើយតែ មិនមានឱកាស ដូច្នេះរយៈ ៣ថ្ងៃនេះជា​ឱកាសល្អហើយ សូមចូលរួមកុំខាន។

Pamina Devi Slide Show:

[youtube:http://www.youtube.com/watch?v=BZo4QrydDIg]


តួផាមីណាទេវី ឆ្នាំ ២០០៥-២០០៦

ពុំធារ៉ា ចិន្តា(ស្រីម៉ុម), តួផាមីណាទេវី ឆ្នាំ ២០០៧


មុត ផារ៉ាន, តួផាមីណាទេវី ២០០៨-២០០៩

09/30/08

មហោស្រពល្ខោនអន្តរជាតិ – សត្វទទាញី និងទទាឈ្មោល

លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡា​ចាប់ពីថ្ងៃទី ៣​ ដល់ ថ្ងៃទី ៩ខែតុលា​ឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍​មួយចំនួនទៀត។​ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ)

សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួម​សំដែងក្នុងរឿងនេះសុទ្ធសឹងតែ​ជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះ​ម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំ​នោះ។


ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦


ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស

ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។

ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត  លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនា​ទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ


កាលវិភាគការសំដែង

– ថ្ងៃ សុក្រ ទី៣     ម៉ោង ១៥:០០         ការដង្ហែរក្បួន
ម៉ោង ១៨:៣០         រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ សៅរ៍ ទី៤      ម៉ោង ១៨:៣០         ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ អាទិត្យ ទី៥    ម៉ោង ១៨:៣០        ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)

– ថ្ងៃ ច័ន្ទ ទី៦         ម៉ោង ១៨:៣០        ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ”​ (ខ្មែរ)
ល្ខោនតុកតា (ភូមា)

– ថ្ងៃ អង្គារ៍​ ទី៧      ម៉ោង ១៨:៣០        ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)

– ថ្ងៃ ពុធ ទី៨         ម៉ោង ១៨:៣០        ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)

– ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០      ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)

10/23/07

” ផាមិណាទេវី ” កំពុងសំដែងនៅអាមេរិច – Pamina Devi, US Tour

ផាមិណាទេវី គឺជារបាំដែលជាស្នាដៃបង្កើតថ្មីដោយ អ្នកគ្រូ សូភីលីន ជីម សាភីរូ​ដែលបានបកស្រាយពីស្នាដែ ល្ខោន Opera របស់តន្រ្តីករព្យាណូដ៍ល្បីល្បាញមួយរូបឈ្មោះ ម៉ូហ្សាដ(Mozart)។ របាំនេះត្រូវបាន​បញ្ជូលនូវលក្ខណៈជាខ្មែរសុទ្ធសាធ ទាំងក្បាច់រាំ តួរអង្គ និង សាច់ភ្លេង។ កាលពី​ឆ្នាំ១៧៩១ ខណៈដែលលោកម៉ូហ្សាដបាននិពន្ធល្ខោន Opera ដែលមាន ចំណង ជើងថា “The Magic Flute” លោកពុំបានដឹងថានៅ២១៦ឆ្នាំទៅមុខទៀតស្នាដៃនេះ ត្រូវបាន ទេពអប្សរខ្មែរយកមកកែច្នៃ នឹងរេរាំជាមួយក្បាច់ដ៍ល្វត់ល្វន់ ជាលក្ខណៈខ្មែរឡើយ។ ប្រសិនបើ ពេលនេះលោកកំពុងអង្គុយ​តាមដានភាពល្វត់ល្វន់់ទាំងនេះនៅលើឆាកវិញនោះ​ លោកប្រាកដជាអត់ទ្រាំនឹងសរសើរពុំបាន​ឡើយ។

ផាមិណាទេវី ជាលក្ខណៈខ្មែរបានបកស្រាយអំពី រឿងរ៉ាវក្នុងសង្គមគ្រួសារដែលមានការបែកបាក់ ក៍ដួចជាប្រទេសខ្មែរទាំងមូល ​ដែលត្រូវបានញាំំញីដោយសង្រ្គាម ធ្វើឲ្យខ្មែរឲ្យក្លាយជាប្រទេស​មួយដ៍ទន់ខ្សោយផ្ទុយពីសម័យអាណាចក្រអង្គរ។ នៅក្នុងសាច់រឿងបានបកស្រាយ​ពីភាពមិនចុះសំរុងទាំងនោះ តាមរយៈកាយវិការ ដែលមើលទៅមានន័យជាងការបង្ហាញដោយ​សំដីទៅទៀត។ ព្រះអរុណធិបតី ដែលជាតួរអង្គឪពុកនៃនរគមួយ និងព្រះនាងសាយ័ន្តរាជនី ដែលជាតួអង្គម្តាយរបស់ផាមិណា នៃនរគរមួយផ្សេងទៀត មានជំលោះបែកបាក់គ្រួសារនឹងគ្នា។ ហើយវាក៍ក្លាយជាជំលោះរវាងនរគរមួយនិងនគរមួយ។ ដូច្នេះផលវិបាកគឺធ្លាក់ទៅលើកូន។ វាដូចគ្នាដែរទៅនឹងជំលោះនៅក្នុងគ្រួសារ ហើយរិតតែដូចគ្នា​ដែរទៅនឹងជំលោះនៃប្រទេស ដែលផលវិបាកគឺ កូនៗ និងប្រជាជន។

អ្នកគ្រូ សូភីលីន បានមានប្រសាសន៍ថា៖ “វាពុំមែនជាក្បាច់រាំដែល ចំលងពី The Magic Flute របស់​ម៉ូហ្សាដនោះទេ ប៉ុន្តែ ផាមិណាទេវី គឺជាអ្វីដែខ្ញុំចង់បកស្រាយអំពីអត្ថន័យដែល ម៉ូហ្សាដមាន” ។ “របាំនេះខ្ញុំបានផ្តោតសំខាន់ទៅលើភាពចម្រូងចម្រាស់ ការប៉ះទង្គិចគ្នានៃភេទទាំងពីរ( ប្រុសស្រី) “។​អ្នកគ្រូក៍ជាប្រជាជនម្នាក់ដែលធ្លាប់បានឆ្លង​កាត់សម័យ ប៉ុលពត ដូចជាប្រជាជនខ្មែររាប់លាន​អ្នកដែរដូច្នេះ តាមរយៈរបាំនេះគាត់មានប្រសាសន៍បន្ថែមទៀតថា៖ “តាមរយៈផាមិណាទេវី គឺជាឧកាសមួយសំរាប់ខ្ញុំដើម្បីបង្ហាញបទពិសោធន៍ដ៍ជូរចត់របស់ខ្ញុំដែលមាន ហើយនិងអ្វីដែល​យើងបានរៀនពីវា”។

កញ្ញា ពុំធារ៉ា ចិន្តា (ស្រីមុំ) ដែលដើរតួរជានាង​ផាមិណាទេវី បាននិយាយថា ទោះ ជានាងត្រូវបាន​ជំរុញឲ្យក្លាយជានាដការីដោយសារម្តាយនាងកាលពីវ័យកុមារក្តី ប៉ុន្តែនាងស្រលាញ់ការសំដែង​ណាស់។ “ខ្ញុំស្រលាញ់តួផាមិណានេះណាស់ព្រោះនាងជាតួរដែលមានការតស៊ូ និងជួបបញ្ហា​ជាច្រើន។ មានបញ្ហាជាច្រើនដែលផាមិណា។ បានប្រឈមមុខ ហើយក៍ខ្ញុំជឿថាមានប្រជាជន​ជាច្រើនទៀតដែរដែលជួបបញ្ហាដូចនាង”។

តួរសំដែង៖

ផាមិណាទេវី – ពុំធារ៉ា ចិន្តា (ស្រីមុំ)
ព្រះឆព្វណ្ហ – គង់ បូនិច
ព្រះសាយ័ន្តរាជនី – សំ សត្យា
ព្រះអរុណធិបតី – ជា សុជាតា
នរៈ – សៅ ភីរុណ
ថូនា – សុខ សុខន
គ្រុឌ – សុទ្ធ សុវណ្ណឌី
នរី – ឃុត សុថាវី
បក្សី – ឃុត សុថាវី, មុត ផារ៉ាន់, អ៊ុំ ស្រីវណ្ណ
សេនារបស់ព្រះនាង សាយ័ន្តរាជនី – ច័ន្ទ សុភាព, ពុំ ម៉ូលីតា, សំ រដ្ឋា, ស៊ិន សុធារី
សេនារបស់ព្រះអរុណធិបតី – លឹម ច័ន្ទបូរ៉ាមី, ឡុង ច័ន្ទធារី, នង សុផាន់ម៉ៃ, នួន កាហ្សា, រិន ស្រីល័ក្ខ, សៅ សុម៉ាលី, សុទ្ធ សុវណ្ណឌី

អ្នកច្រៀង ជឹម ច័ន្ទតូភាស, ឆន នីបូរ៉ាន់, មាស សំបូរ, ស៊ឹម ច័ន្ទម៉ូលី

អ្នកកាន់ឧបករណ៍ភ្លេង ឈុំ គង់, នីល វណ្ណនឿន, នុល កុល, រស់ សុគន្ធ, សក្កិ សុធា, សម វណ្ណា

ផ្នែកសំលៀកបំពាក់ ផេង យុំ

 


អ្នកគ្រូ សូភូលីន (អាវពណ៌ស)

 


ស្រីមុំ ក្នុងតួរជាផាមិណាទេវី (អាវពណ៌ស)


ផាមិណាទេវី


ផាមិណាទេវី និងព្រះនាង សាយ័ន្តរាជនី


ឆាកប្រយុទ្ធជាមួយគ្រុឌ

 

សូមបញ្ជាក់ថា សប្តាហ៍នេះ​(23/10/2007) ជាសប្តាហ៍ចុងក្រោយសំរាប់ការសំដែងរបស់ រឿងផាមិណាទេវីនៅសហរដ្ឋអាមេរិច។ បច្ចុប្បន្នក្រុមសំដែងកំពុងតែ នៅរដ្ឋ Maryland និង សំដែងនៅ Clarice Smith Performance Art Center។

 

ព័ត៌មានបន្ថែមសូមមើល៖

The Magic Flute of Mozart
Daily Tar Heel
Khmer Art Academy

Clarice Smith Center