05/31/09

Video Clip របាំសហសម័យ “Look At Us Now”

ខាងក្រោមនេះជា Video Clip ដែលខ្ញុំបានថតកាលពីម្សិលម៉ិញនៅរោងសិល្បសុវណ្ណភូមិ ។ ដោយសារខ្ញុំអត់ការម៉េ វីតាអូថតនឹងគេ ចឹងហើយ អាឌីជីថលដៃផស់ខ្ញុំនឹង ថតមិនសូវជាច្បាស់ប៉ុន្មានទេ តែនៅគ្រាន់បើជាងអត់ យ៉ាងណាៗគ្រាន់ចែកជូនអូនៗ បងៗមួយចំនួន ដែលនៅជើងមេឃម្ខាងទៀត  Alone តាឯងនៅ “បរទេះ” ដែរ។ សំរាប់អ្នកនៅស្មែរយើងសោះនែក បើមិនទាន់បានទស្សនា នៅសល់មួយថ្ងៃនេះទេ (ថ្ងៃអាទិត្យ ៣១/០៥/២០០៩) លឿនឡើងរ៉ូវ។ សំបុត្រសំរាប់ជនជាតិខ្មែរ ២០០០រៀល និងបរទេស ៣តុលា។

សាច់រឿងមានជាឈុតៗ ដូចតទៅ៖

ឈុតទីមួយ – ការស្ថាបនាប្រាសាទ

[youtube:http://www.youtube.com/watch?v=aY7gcemizr4]

ឈុតទីពីរ – នាងអប្សរា

[youtube:http://www.youtube.com/watch?v=gXnt_aJtmdo]

[youtube:http://www.youtube.com/watch?v=NJwmiT81IzQ]

ឈុតទីបី – វប្បធម៌រលត់រលាយ

[youtube:http://www.youtube.com/watch?v=PTjyxHoTK9g]

ឈុតទីបួន – ក្ដីបារម្ភរបស់សិល្បករ

[youtube:http://www.youtube.com/watch?v=kaLahlDCvsw]

ឈុតទីប្រាំ – ហ្វឹកហាត់ និង ទុក្ខលំបាក
[youtube:http://www.youtube.com/watch?v=7QIQcBxwpkk]

[youtube:http://www.youtube.com/watch?v=XGV6hbT9Ynk]

ឈុតទី៦ – ក្ដីសង្ឈឹមថ្មី

[youtube:http://www.youtube.com/watch?v=XEgHpDLNXQ4]

[youtube:http://www.youtube.com/watch?v=NRw9I1vL8zE]

ឈុតទី៧ – រស់ឡើងវិញ

[youtube:http://www.youtube.com/watch?v=9zxMceMhiQ4]

[youtube:http://www.youtube.com/watch?v=Gsg8CRURV8g]

05/29/09

“សូមមើលមកយីងពេលនេះ” ចាំផ្តើមលេងហើយក្នុងសប្ដាហ៍នេះ

សូមចូលរួមទស្សនារបាំសហសម័យដែលនឹងសម្ដែងចាប់ពីថ្ងៃនេះហើយ នៅរោងរបាំសុវណ្ណភូមិ ម៉ោង ៧ល្ងាច សំរាប់ថ្ងៃសុក្រនេះទស្សនាដោយមិនគិតថ្លៃ ហើយង៉ៃ សៅ និង អាទិត្យ សបុត្រមួយ ៣ដុល្លា និង ២០០០រៀល សំរាប់សិស្ស និសិ្សត។ វាជាទំរង់របាំដែលមានលាយក្បាច់ បុរាណ និង សម័យ ហើយរបាំនេះអត្ថន័យគេនិយាយ ពីទុក្ខលំបាករបស់​សិល្បករ អ្នករបាំ អ្នកសំដែង… យើងឃើញពួកគេសម្ដែង រីករាយ និង ឡូយណាស់លើឆាក តែនៅពីក្រោយឆាកមិនដឹងជាគេមានទុក្ខលំបាកអីខ្លះទេ ជាពិសេស បពា្ហជីវភាព ការរើសអើងក្នុងសង្គម និងអ្វីជាច្រើនទៀត…. នឹងឆ្លុះបញ្ជាំងតាមទស្សនីយ៍ភាពនេះ។ សំរាប់ថ្ងៃសុក្រនេះ ទស្សនាឥតគិត​ថ្លៃ ហើយសៅរ៍ អាទិត្យសំបុត្រ ៣ដុល្លា និង ២០០០សំរាប់សិស្ស និសិ្សត៊។ សូមបងប្អូនភូមិប្លក់ក្ដី មកពីណាពីណីក្ដីអញ្ជើញចូលរួមទស្សនា ដើម្បីលើកស្ទួយស្នាដៃ​ថ្មីនេះផង… ។

ខ្ជិលបូរបាច់ច្រើនទៀតណាស់ សូមមើលព័ត៌មាន​ក្នុងក្រដាស​ដូចខាងក្រោមនេះចុះ ៖

Download photo here

05/14/09

សូមណែនាំ “ក្រុមសិល្បករបាំសហសម័យខ្មែរថ្មី”

សួស្ដី! សួស្ដី! ម៉ោហើយៗ…..នៅមិនទាន់ទៅវិញទេ…. New Cambodian Artists គឺជាក្រុមសិល្បកខ្មែរ ដែលមានគ្នាជាង ១០នាក់ ហើយកំពុងតែធ្វើការរួមគ្នាក្នុងការបង្កើតស្នាដៃ​សិល្បរបាំសហសម័យ។

ការសម្ដែងរបស់ក្រុមនេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ និង៣១ ឧសភា ខាងមុខនេះ នៅសមាគមសិល្បៈ​សុវណ្ណភូមិ។ សមាជិកក្រុមនេះមានដូចជា សុភាព ចំណាន ចិន្ដា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល ។​ លោកអ្នកអាចចូលទស្សនាទំព័រប្លក់ពួកគេ (នៅភូមិ WordPress នេះដែរទេ) តាមរយៈ http://newcambodianartists.wordpress.com

ខ្ញុំមិនសូវជាដឹងប៉ុន្មានទេអំពីរបាំនោះ តែគ្រាន់តែស្គាល់មកថា សិល្បៈរបាំសហម័យគឺជាការរាំបែបបច្ចឹមប្រទេស ដោយមានការ​ច្នៃក្បាច់ជាលក្ខណៈខ្មែរ។ របាំប្រភេទនេះមានការរាំពត់ពេនរស់រវើក ហើយទន់ភ្លន់ទៀតផង (ប្រហែលស្រដៀងរបាំបាឡេ)។

ចាត់ទុកជាការជូនដំណឹង និងអញ្ជើញ អូនៗ បងៗ ភូមិប្លក់នេះទៅទស្សនាគ្រប់គ្នា នោះលោកអ្នកនឹងអាចស្វែងយល់ឃើញ​ដោយខ្លួនថា​របាំនេះវាយ៉ាងម៉េច។


ក្រុមសិល្បករ ជួរខាងក្រោយៈ សុភាព ចំណាន ចិន្តា(ស្រីម៉ុម) ច័ន្ទ សុវណ្ណ ផស្ដា បងប៊ែល, ជួរមុខៈ សុវណ្ណារិទ្ធ អង្គុយៈ ដាវី (រូបភាព៖​New Cambodian Artist)


សកម្មភាពកំពុងសម (រូបភាព៖​New Cambodian Artist)


A scen from “Look at Us” (រូបភាព៖​New Cambodian Artist)

02/17/09

កម្មវិធីសម្ដែងសិល្បៈរបាំបូរាណ ស្នាដៃថ្មី របស់អ្នកគ្រូ សូភីលីន

នឹងមានពិធីសម្តែងសិល្បៈនៅវិទ្យាស្ថានសិល្បៈខ្មែរដែលមានទីតំាងនៅព្រែកហូរ។ ការសម្ដែងនេះគឺមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៩, ២០, ២១ ខែកុម្ភះ។ កម្មវិធីសម្ដែងសំរាប់រយៈពេល ៣ថ្ងៃនោះគឺ

– ១៩ កុម្ភះ៖ ម៉ោង ០៧ល្ងាចៈ របាំបុរាណស្នាដៃថ្មី របស់អ្នកគ្រូសូភីលីន “កន្សែងសូត្រ”

– ២០ កុម្ភះ៖ ម៉ោង ០៧ល្ងាច របាំបុរាណរឿង “ផាមីណាទេវី”

– ២១ កុម្ភះ៖ ម៉ោង ៩ព្រឹក របាំបុរាណផ្សេងៗ….

ការសម្ដែងនេះបើកជូនទស្សនាដោយឥតគិតថ្លៃសំរាប់លោក លោកស្រី អ្នកនាងកញ្ញាដែលចង់ចូលរួមគាំទ្រ​សិល្បៈរបាំបូរាណ​ខ្មែរ។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងកញ្ញ ឈុំ ចាន់វាសនា, 016/012 422 062 ឬសំរាប់មិត្ដនៅប្លុក​នេះអាចទាក់ទងមកខ្ញុំតាមរយៈលេខ 016 641676 ។

សូមមើលផែនទីសំរាប់ទីតាំងរបស់វិទ្យសា្ថនសិល្បៈខ្មែរដូចខាងក្រោម

សូមបញ្ជាក់ថាការផ្សព្វផ្សាយនេះគឺដើម្បីជូនជាដំណឹងដល់មហាមិត្ត មិត្តៗ និងមហាជនទូទៅចូលរួមទស្សនាទស្សនីយភាព​ដ៍ស្រស់ស្អាតនេះ….ពីព្រោះមានមិត្ដខ្លះ(ក្បឿន គ្វី ក្រដ្ឋ) លឺត្អូញចង់មើលរបាំផាមីណាទេវីយូរហើយតែ មិនមានឱកាស ដូច្នេះរយៈ ៣ថ្ងៃនេះជា​ឱកាសល្អហើយ សូមចូលរួមកុំខាន។

Pamina Devi Slide Show:

[youtube:http://www.youtube.com/watch?v=BZo4QrydDIg]


តួផាមីណាទេវី ឆ្នាំ ២០០៥-២០០៦

ពុំធារ៉ា ចិន្តា(ស្រីម៉ុម), តួផាមីណាទេវី ឆ្នាំ ២០០៧


មុត ផារ៉ាន, តួផាមីណាទេវី ២០០៨-២០០៩

09/30/08

មហោស្រពល្ខោនអន្តរជាតិ – សត្វទទាញី និងទទាឈ្មោល

លោកអ្នកត្រូវបានអញ្ចើញចូលរួមទស្សនាមហោស្រពល្ខោនអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅរោងមហោស្រពចេនឡា​ចាប់ពីថ្ងៃទី ៣​ ដល់ ថ្ងៃទី ៩ខែតុលា​ឆ្នាំ២០០៨ ខាងមុខនេះ។ ក្រុមសិល្បៈដែលមកសំដែងជូនទស្សនាក្នុងឧកាសនោះមាន ក្រុមសិល្បៈសរុបទាំងអស់ មាន១២ប្រទេសដូចជា ប្រទេសកម្ពុជា បារំាងនិង ប្រទេសអាស៊ីអាគ្នេយ៍​មួយចំនួនទៀត។​ ចំនួនសិល្បករ សិល្បការនី ទាំងអស់មាន ជាង៣០០នាក់។មហោស្របនេះផ្តួចផ្តើមបង្កើតដោយ មជ្ឍមណ្ឌល វប្បធម៌បារាំង (អាលើយ៉ងហ្រ្វង់សេ)

សំរាប់ក្រុមសិល្បករ សិល្បការនីរបស់ ខ្មែរយើងមានរៀបចំបង្ហាញសា្នដៃល្ខោនថ្មី ដែលមានចំណងជើងថា “សត្វទទាញី និងសត្វទទាឈ្មោល” ជាល្ខោនបុរាណខ្មែរ ដោយយកតាមលំនាំរឿងព្រេង “សព្វសិដ្ឋ”។ សិល្បករ សិល្បការនី ដែលចូលរួម​សំដែងក្នុងរឿងនេះសុទ្ធសឹងតែ​ជាសិល្បករ សិល្បការនីធ្លាប់មានបទពិសោធន៍សំដែងកន្លងមក និងជានិសិ្សតសកលវិទ្យាល័យ វិចិត្រសិល្បៈ តួយ៉ាងដូចជា កញ្ញា ពុំធារ៉ា ចិន្តា (ធ្លាប់ដើរតួរជានាង ធីតា) ដែលធ្លាប់សំដែងឲ្យមហោស្រព ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលវប្បធម៌បារាំងនេះ​ម្តងកាលពីឆ្នាំ ២០០៦ ក្នុងរឿង “ជនផ្តាច់និស្ស័យ” ដោយរឿងនេះ ក៍ធ្លាប់បានយកទៅសំដែងនៅប្រទេសបារាំងផងដែរនាឆ្នាំ​នោះ។


ពុំធារ៉ា ចិន្តា ជាតួរនាង ធីតា, រឿង ជនផ្តាច់និស្ស័យ ២០០៦


ឈុតមួយក្នុងរឿង ជនផ្តាច់និស្ស័យ, ទាហានខ្មែរក្រហមធ្វើទារុណកម្មអ្នកទោស

ក្រៅពីការសំដែងល្ខោនបុរាណស្នាដៃថ្មីនេះ ក័មានសិល្បករ សិល្បការនី ខ្មែរដែលនឹងចូលរួមសំដែង ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនស្រមោលតូច ល្ខោនភ្លេងការ និងល្ខោនមហោរី ជាដើម។

ដូច្នេះដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ សិល្បការីខ្មែរយើង ក៍ដូចជាសិល្បសូមសិល្បករសិល្បការនីប្រទេសជាមិត្ត  លោក លោកស្រី អ្នកនាងកញ្ញ មេត្តាចូលរួមទស្សនា​ទស្សនីយភាព ឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី៣-៩ ខែ តុលា ឆ្នាំ២០០៨ នៅវេលាម៉ោង ១៨ និង ៣០នាទីល្ងាច ឲ្យបានច្រើនកុះករ។

ខិតប័ណ្ណផ្សព្វផ្សាយ


កាលវិភាគការសំដែង

– ថ្ងៃ សុក្រ ទី៣     ម៉ោង ១៥:០០         ការដង្ហែរក្បួន
ម៉ោង ១៨:៣០         រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ សៅរ៍ ទី៤      ម៉ោង ១៨:៣០         ល្ខោនពោលស្រីរឿង “ជ័យទត្ត” (ខ្មែរ)
រឿង “សត្វទទាញី និងទទាឈ្មោល” (ខ្មែរ-បារាំង)

– ថ្ងៃ អាទិត្យ ទី៥    ម៉ោង ១៨:៣០        ល្ខោនគ្រាប់ “អ្នកនេសាទត្រីចម្លែក” (ខ្មែរ)
រឿង “មហាជន្លកចូរឯងកុំចុះចាញ់ឲ្យសោះ” (ថៃ)

– ថ្ងៃ ច័ន្ទ ទី៦         ម៉ោង ១៨:៣០        ល្ខោនមហោរី “វិប្បដិសារីរបស់ បុរសព្រានព្រៃ”​ (ខ្មែរ)
ល្ខោនតុកតា (ភូមា)

– ថ្ងៃ អង្គារ៍​ ទី៧      ម៉ោង ១៨:៣០        ល្ខោនស្បែកពណ៌ “ការកូរសមុទ្រទឹកដោះ” (ខ្មែរ)
អាយ៉ៃ “ស្រីកញ្ជើធ្លុះ” (ខ្មែរ)

– ថ្ងៃ ពុធ ទី៨         ម៉ោង ១៨:៣០        ល្ខោននិយាយ “ប្រវត្តិព្រះគង្គា” (ខ្មែរ)
បានីយដ្ឋានឡាវ (ឡាវ)

– ថ្ងៃ ព្រហស្បតិ៍ ទី៩ ម៉ោង ១៨:៣០      ល្ខោនស្រមោលតូច “ឳពុកក្មេងរើសកូនប្រសា” (ខ្មែរ)
ល្ខោនភ្លេងការ “បុកល័ក្ខ” (ខ្មែរ)