11/27/07

រំញ្ជួយដីនៅញ៉ូដេលី រង្វាស់ ៤.៣រិចទ័រ

អស្ចារ្យគេរញ្ជួយដីផ្អើលម៉ាភូមិ ខ្ញុំនេះអត់ដឹងអីម៉ាតិច។ ភ្ញាក់ឡើងពេលទៅសាលាតើបាន​មិត្តភក្តិវាសួរថា មានដឹងរំញ្ជួយដីអត់ពីយប់?? ស្អែកដឹងហើយបើដេកដូចគល់ឈើចឹង ហីម្យ៉ាងង៉ៃ​ហ្នុងដាច់យប់ហង ជាប់ផឹកនៅបន្ទប់ពួកម៉ាកចឹងទៅដេកនៅហ្នុងម៉ងទៅ។ ពួកអ្នកនៅសណ្ឋាគារខ្ញុំ​ គេងហ្នឹងគេនាំគ្នាផ្អើលចេញក្រៅបន្ទប់ព្រោះខ្លាចបាក់ម៉ោ ចំណែកខ្ញុំវិញដេកនៅបន្ទប់ពួកម៉ាកធើ​មិនដឹង។ ហ្អេ….បើបានទៅដេកនៅបន្ទប់ខ្លួនឯងក៍ម្យ៉ាងដែរបានភ្លក់រសជាតិរញ្ជួយដីនៅ​ ស្រុកឥណ្ឌាម្តង មិនដែលស្គាល់សោះម៉ាជីវិតនេះ ស្តាយដល់ហើយ…. 🙁
អានបន្ថែមនៅទីនេះ ៖ Earthquake in New Delhi on 26-nov

11/22/07

What the crazy questions to ask me?

Look at theses lines below. I got it when chatted with a boy by yahoo messenger. It is not the first time that I were asked by these questions. I hate someone ask me for sex(If they are girls hahaah…K.O 🙂 ). They used to ask me like “Are you boy love boy?” , “Do you love me?” F*ck!!! what da hell going on with those guys???

luckyboy_kk (20/11/2007 05:43pm): hi
Bandith Phun (20/11/2007 05:17:02pm): hi
luckyboy_kk (20/11/2007 05:17:44pm): h a u
luckyboy_kk (20/11/2007 05:17:48pm): asl?
Bandith Phun (20/11/2007 05:17:52pm): yes fine
Bandith Phun (20/11/2007 05:17:53pm): nu?
Bandith Phun (20/11/2007 05:17:57pm): u?
luckyboy_kk (20/11/2007 05:18:25 pm):21m
Bandith Phun (20/11/2007 05:20:08pm): ur name?
luckyboy_kk (20/11/2007 05:20:34pm): vanit
luckyboy_kk (20/11/2007 05:20:36pm): u
luckyboy_kk (20/11/2007 05:20:43pm): ?
Bandith Phun (20/11/2007 05:23:56pm): Bandith
Bandith Phun (20/11/2007 05:24:03pm): how come u know my id?
luckyboy_kk (20/11/2007 05:24:45pm): i used to play with u
Bandith Phun (20/11/2007 05:25:25pm): oh i see
Bandith Phun (20/11/2007 05:25:33pm): student?
luckyboy_kk (20/11/2007 05:25:36pm): ok
luckyboy_kk (20/11/2007 05:26:16pm): are u love b?
Bandith Phun (20/11/2007 05:27:56pm): love b?
Bandith Phun (20/11/2007 05:27:58pm): what mean?
luckyboy_kk (20/11/2007 05:28:21pm): boy love boy!
luckyboy_kk (20/11/2007 05:28:30pm): understand?
Bandith Phun (20/11/2007 05:28:50pm): oh…sorry u ask the wrong person
Bandith Phun (20/11/2007 05:28:57pm): m not that kind of boy
Bandith Phun (20/11/2007 05:29:08pm): so u r boy love boy?
luckyboy_kk (20/11/2007 05:29:45pm): yes
Bandith Phun (20/11/2007 05:30:11pm): hhhm….y?
luckyboy_kk (20/11/2007 05:30:14pm): i love u for along time
Bandith Phun (20/11/2007 05:30:20pm): love me???
luckyboy_kk (20/11/2007 05:30:27pm): i want to see u again!
Bandith Phun (20/11/2007 05:30:27pm): hahahah….u kidding?
Bandith Phun (20/11/2007 05:30:35pm): how come?
luckyboy_kk (20/11/2007 05:30:54pm): so can you love me?
Bandith Phun (20/11/2007 05:31:18pm): what a kidding!! i cannot
Bandith Phun (20/11/2007 05:31:30pm): i feel vomit when u said love me like this
luckyboy_kk (20/11/2007 05:31:34pm): ok
Bandith Phun (20/11/2007 05:31:53pm): how come that a boy love a boy?
luckyboy_kk (20/11/2007 05:31:58pm): it’s ok
luckyboy_kk (20/11/2007 05:32:05pm): i don know
Bandith Phun (20/11/2007 05:32:14pm): huh….i think u have to go to doctor and have an X-ray your brain
Bandith Phun (20/11/2007 05:33:41pm): so have anyone love you then?

—Since then, I never see he talks to me again. Thanks god!!!

11/14/07

សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends

រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថា​ទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។


បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ,​ និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា


ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?


អូនស្រីក្រមុំជ័រសុំថតក្បែរមួយ… 🙂

 

ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយ​ស្រាប់តែបានឃើញ​ហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើ​​ហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវ​ផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ… 🙂 ។​សូមតាមដានរូបភាពជាបន្ត….


តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង


ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា 🙂

អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។

[youtube http://www.youtube.com/watch?v=PsQ5tze8iTo]

នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ

 

11/11/07

ផឹកស៊ី – អបអរបុណ្យឯករាជ្យជាតិ – បុណ្យ Diwali

កាលពីថ្ងៃ៩វិច្ឆិកា​ គឺជាថ្ងៃបុណ្យរំលឹកខួបឯករាជ្យជាតិខ្មែរពីអាណានិគមបារាំងគំរប់៥៤ឆ្នាំ។ សំរាប់នៅឥណ្ឌាឯហ្នេះវិញក្នុងថ្ងៃតែមួយនេះដែរក៍មានបុណ្យធំមួយ គឺបុណ្យ Diwali ដែលជាបុណ្យ​ប្រពៃណីដ៍ធំ​របស់ឥណ្ឌា។

បុណ្យឯករាជ្យខ្មែរពីអាណានិគមបារាំង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ វិច្ឆិកា​ដើម្បីរំលឹកដល់ស្នាដៃដ៍ថ្លៃថ្លារបស់ព្រះមហាវិរៈក្សត្រព្រះបាទនរោត្តម សីហនុ ក្នុងកាល​ដែលព្រះអង្គតស៊ូដើម្បីទាមទា​មកវិញនូវឯករាជ្យភាពសំរាប់់ជាតិខ្មៃរទាំងមូល ដែលស្ថិតនៅក្រោម​អាណានិគមរបស់បារាំងអស់រយៈ​ពេល ៩០ឆ្នាំមកហើយនោះ។ ខ្មែរគ្រប់រូបចាំមិនភ្លេចឡើយនូវ​ការតស៊ូរបស់ព្រះអង្គ ហើយជាពិសេសការ​លះបង់របស់អ្នកតស៊ូខ្មែរដ៍ទែទៀតដែលបានចូលរួមជាមួយព្រះអង្គដើម្បីឯករាជ្យជាតិ និងពលិកម្ម​របស់កងទ័ពខ្មែរទាំងអស់ដើម្បីឯករាជ្យភាពនេះ។

បុណ្យDiwali ត្រូវបានគេស្គាល់ថាជា “Festival of Light” ដូច្នេះហើយបាននៅ​ថ្ងៃបុណ្យគេបាញ់កាំជ្រួច ដុតផាវ យ៉ាងសប្បាយ។ នៅនៅថ្ងៃនោះដែរតាមផ្ទះមានរៀបចំលំអរដោយ​ភ្លើងស្រស់ស្អាត និងប្រជាជនឥណ្ឌាម្នាក់ៗ ស្លៀកពាក់ស្អាតបាត និងមានរៀបចំអំណោយជូន​គ្នាទៅវិញទៅមកផងដែរ។ បុណ្យនេះមានប្រវិតតាមរឿងព្រេងទេវកថារបស់ឥណ្ឌា រាមាយ៉ាណា (Ramayana ជារឿងដែរស្រដៀងគ្នាទៅនឹងរឿងរាមកេរ្ត៍របស់ខ្មែរ)​ ដែលធ្វើឡើងដើម្បីអបអរដំណើរ​យាងត្រលប់របស់ព្រះរាមា (Rama) នៃនគរអាយុធ្យា- Ayodhya (សូមកុំច្រឡំជាមួយ​អតីតនគរខ្មែរ អាយុធ្យា ដែលសព្វថ្ងៃជារបស់សៀម) បន្ទាប់ពីគង់នៅក្នុងព្រៃអស់រយៈពេល ១៤ឆ្នាំ។ ក្រោយៗមកបុណ្យនេះមិនត្រឹមតែធ្វើដើម្បីរំលឹកដល់ព្រះ រាមានោះទេ នៅមានការរំលឹកដល់​ព្រឹតិ្តការណ៍សំខាន់ៗទៀតតាមរឿងព្រង និងប្រវិត្តរបស់ឥណ្ឌា។ លោកអ្នកអាចមើលបន្ថែមនៅក្នុង​តំណរភ្ជាប់នេះ http://en.wikipedia.org/wiki/Diwali​ ។

សំរាប់បងប្អូនខ្មែរនៅឥណ្ឌាប៉ុន្មានគ្រាប់យើងឯនេះវិញក៍មិនភ្លេចជួបជុំគ្នាដើម្បីអបអរបុណ្យឯករាជ្យ​នេះដែរ។​ ខ្ញុំនិងមិត្តភក្រឯទៀតបានទៅជុំគ្នានៅវត្តរបស់ខ្មែរយើងនៅញ៉ូដេលី ជាមួយពូមីង ដែលធ្វើការនៅស្ថានទូត និងបងប្អូននិសិ្សតខ្មែរដែលមករៀននៅញ៉ូដេលីនេះ។
សូមអរគុណយ៉ាងខ្លាំងដល់មីងៗ និងប្អូនៗស្រីៗដែលបានធ្វើនំបញ្ចុកសំឡខ្មែរ និងសំឡការី​យ៉ាងឆ្ងាញ់ ដល់ពួកខ្ញុំ។ ចាំកាលបានមិនញ៉ាំ?? ខ្ញុំឯហ្នេះកាយញាត់ៗតែម្តងដូចជ្រូក រាប់ត្រួសៗ អស់ ៣ចានធំ។ សំរាប់ពេលយប់ ពួកយើងមានអុចកាំជ្រួច និងដុតផាវយ៉ាងចាស់ដៃ។ ផាវនៅឥណ្ឌា​មិនមែនតូចៗដូចផាវស្រុកយើងទេបងប្អូន។ ផាវឥណ្ឌាធំៗ ហើយមូលៗប៉ុណកដៃឯណោះ ដុតម្តងៗ លាន់ស្នូរដូចគេគប់គ្រាប់បែក។

នៅមិនទាន់អស់ទេកម្មវិធីអបអរបុណ្យ ដល់យប់ឡើងបន្ទាប់ពីចាស់ៗបែកផ្លូវទៅផ្ទះអស់ទៅ ពួកក្មេងៗបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដើម្បីស៊ីផឹកជាបន្ត ហេហេហេហេ….លេងម៉ាចាស់​ដៃតែម្តង​។
ជាចុងក្រោយ ខ្ញុំសន្លប់ធំតែម្តងដើយសារអាកាចសាហាវយើង មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានល្មើស​ច្បាប់អ្នកផឹកដែលចាក់បាញ់ឆែវទៀតផង។
សេចក្តីរាយការណ៍ពីញ៉ូដេលីចប់តែប៉ុណ្ណេះ សូមតាមដានកំសាន្តជាមួយរូបភាពខាងក្រោម៖


វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ)


មើលនំបញ្ជុកចុះ ច្រើនណាស់នែក៎


ចាំកាលបានខ្ញុំមិនកាយញាត់តែម្តងទៅ…. 🙂


គ្នាច្រើនអន្សមពិតជាខ្លោចមែន…សាច់មាន់បងប្អូនធ្យូង


ចាត់ការទៅកនយើង


កាន់កាំជ្រួច និងផាវរៀងខ្លួនទុកបាញ់អបអរ


បងប្អូនមើល កាំជ្រួចគ្រប់ដៃតែម្តង អាម៉ូតម៉េចក៍មានដែរ 🙂


ក្នុងរូបហ្នឹងគេហៅថាផាវឥណ្ឌាធំៗប៉ុនកដៃឯណោះ ដុតម្តងៗលាន់ស្នូរដូចគ្រាប់បែក បើលេងនៅស្រុកយើងវិញគេបា្រកដជាថាសង្រ្គាមកើតម្តងទៀតជាមិនខាន

 

សំរាប់រូបខាងក្រោមនេះវិញជាកម្មវិធីផឹកស៊ីបន្តមុននៅពេលយប់ ។ កាលពីល្ងាចអត់ហ៊ានផឹកស៊ី​ទេព្រោះមានចាស់ៗ ហើយម្យ៉ាងនៅក្នុងវត្តផង។ អូឃេសូមទស្សនាជាបន្ត៖

 


ថតទុកមួយសិនមុននឹងស្រវឹងជាក្រុម

 


អន្ទិត Spadora អីណេះវិញមុននឹងផឹកគាត់គោរពភ្លេងជាតិជាមុន

 


បើល្បងសុធាវិញ គាត់ស្រលាញ់ដបស្រាជាងស្រលាញ់សង្សាគាត់នៅអំពេញឯហ្នោះទៅទៀត

 

សិលា គាត់អោបដបស្រាដូចអោបប្រពន្ធអញ្ចឹង

 


និយាយពីល្បងម្នាក់នេះឈ្មោះ ហ៊ាញ គាត់មុននឹងផឹកគាត់គោរពស្រាណាស់ព្រោះវាថ្លៃ សុទ្ធតែលើកទូលឯណោះ


ប្អូននិត គាត់លើកដៃពីហ្នឹងបានន័យថា ប្រឹងផឹកឲ្យដាច់ពីរដបយប់ហ្នឹង


ប្អូន Monday វិញគាត់ស្រលាញ់ដបស្រាណាស់ព្រោះលឺថាអាម៉ាដបហ្នឹងខំឡើងទៅទិញដល់ថៃឯណោះ


ចំណែកប្អូន រិទ្ធវិញស្តាយស្រាណាស់មួយដំណក់ក៍មិនឲ្យខ្ចាយដែរសុខចិត្តលិទដប


បងសំរេចគាត់ចាហាវជាងគេអោបទាំងបីទាំងបួនដបហ្នឹង មុខគាត់ឡើងគូល័រអស់ហើយ

 


ខ្ញុំវិញស្លូតជាងគេ ភ្នែកបើកលែងចង់រួចហើយ តែមិនមែនបានន័យថាស្រវឹងទេ គឺកំពុងបិទភ្នែកមមៃនឹកមកហាន់នីរបស់ខ្ញុំ ហេហេហេហេ 🙂

 


លើកដាច់សាច់ស្អាត….


ដាច់ៗៗៗៗ….លីអ លីអ….


សុធា និងសិលា៖ “ចេះដាច់អីតែឯង ខ្ញុំពីអ្នកក៍មិនណយដែរ”

 


អន្ទិត Spadora ប្រហែលគាត់ស្រវឹងមែនទែនហើយ គាត់សំពះដបស្រាថា “ខ្ញុំខ្លាចហើយលោក..”​ ហាហាហាហា


ហ៊ាញ៖ “ខ្ញុំអ្នកខ្លាំងម៉ាដបហ្នឹងខ្ញុំអ្នកកំទេចមើលនែក៎ ហេហេហេ…អូហ៍សុំទោសច្រលំលើកដបទឹកសុទ្ធ ម៉ោពីខ្ញុំស្រវឹងធ្លាក់ភ្នែកពេក”


ខ្ញុំក៍ខ្លាំងដែរ ស្រាក្រហមមួយដបហ្នឹងខ្ញុំអ្នកកំទេចតែឯង 🙂

 


អ្នកទាំងអស់គ្នាទាយទៅមើលក្នុងចានចង្គឹះហ្នឹងស្អីគេ?? គឺអំបិល..ពេលហ្នឹងអស់សាច់ក្លែមហើយ ចឹងគឺដល់ពេលផឹកស្រាក្លែមអំបិល ជាមួយក្រូចឆ្មា បិទគូថ 🙁

 

 

 

 

 

11/6/07

កាម៉ាប់??

ហាហាហាហាហា….ថតរូបខ្លួនឯងហើយយកមកមើល ម៉ែ!!!! ខ្ញុំកាម៉ាប់ដល់ថ្នាក់ហ្នឹង? នៅទីនេះស្រួល​ម្យ៉ាងដែរ។ រឿង៣យ៉ាងដែលខ្ញុំធ្វើជាប្រចាំគឺ ទៅសាលា​ ស៊ី និងដេក។ ជិះឡាន Bus ទៅសាលាឆ្លៀតដេកបាន ១ម៉ោង ត្រលប់មកវិញ ឆ្លៀតបាន ១ម៉ោងទៀត បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច ដេកដល់ម៉ោង ៧ ហើយងើបម៉ោបាយពេលល្ងាច រួចឡើងទៅដេក​វិញ។ ហេហេហេហេ….បើមិនឡើងគីឡូហៅថាចំឡែក។ ខ្ញុំចេះតែខំៗទៅហ្នឹងណាកុំឲ្យដល់ពេល​ត្រលប់ទៅស្រុកវិញគេថា ទៅឥណ្ឌាស៊ីអត់ស៊ីឃ្លាន វេទនានោះ 🙂

សូមបញ្ជាក់៖ ពុកមាត់អត់កោរទេទុកទាល់តែដល់ង៉ៃទៅស្រុកវិញ…..

10/29/07

ឡូយហ្អេស???

អផ្សុកពេកមិនដឹងផុសស្អីង៉ៃហ្នឹង ទើបតែងើបពីដេក ក៍នឹកឃើញចុះម៉ោកន្លែងអ៊ីនធឺណេត ដាក់រូបនេះអួតអ្នកទាំងអស់គ្នាទៅ។ និយាយពីពុកមាត់វិញអត់កោសោះឡើយ ទុកឲ្យស្រម៉ូមចឹង។ រាល់ង៉ៃដើតាមផ្លូវ ឬនៅស្ថានីយ៍មេត្រូគេច្រលំឥណ្ឌាគ្រប់តែគ្នា។ ពួកគេច្រើននិយាយជាមួយខ្ញុំជាភាសាហិណ្ឌូម៉ាប្រ៉ាវសិន ដល់ហើយខ្ញុំក៍តបវិញថា
” Sorry…English please!! I’m not Indian” ហេហេហេហេ…. 🙂 ម្យ៉ាងដែរដល់ចឹងទៅទិញឥវ៉ាន់អីគេមិនសូវកោខ្ញុំប៉ុន្មានទេ។ ជួនកាលពេលទិញសំបុត្រចូល​ទស្សនា​ប្រាសាទ ខ្ញុំបន្លំអត់និយាយអីទេ ហុចតែលុយសំបុត្រតំលៃសំរាប់ជនជាតិឥណ្ឌាទៅចប់ស្រេច…​មិនឲ្យបន្លំចឹងម៉េច បើសំបុត្រធម្មតាសំរាប់ជនជាតិឥណ្ឌា តែ១០រូពីទេ តែសំរាប់ជនបរទេស ពី៥០ទៅ១០០ ខុសគ្នា ១០ដងលោក….ចាំកាលបានមិនបន្លំទៅទាន់មានឪកាស 🙂


រូបនេះថតនៅហាងលក់រូបចំលាក់មួយកន្លែង នៅក្បែរ Palika Bazar


ខ្ញុំអត់ចោលទេអាស្ទីលលើកដៃពីរហ្នឹង រូបមួយណាក៍ដូចមួយណាដែរ 🙂


រូបចំលាក់នេះប្រហែលជារូបចំលាក់ព្រះគោហើយមើលទៅ

10/26/07

25/October, It was my birthday!!!

It’s not too late to post about my birthday today?? yeah…why not. Actually, it wasn’t only my birthday, yesterday, but it was also Amina’s birthday. It was so amazing . So we started to celebrate this same birthday, 25/October…. heheheh.. 🙂
You know what!! a whole day I waited for a call. Can you guess who I waited for? Of course, I wait for my honey’s call from the U.S to say me a little “HAPPY BIRTHDAY HONEY“. One hour passed, two hours passed and another 10 hours passed but I still didn’t recieved even a call….hmm… 🙁 . My phone ringed at 5:30pm. I jumped out with the hope of her call from my bed to received it but it was not. Luckily, even though it was not my honey’s call but it was a call from my mum, my younger brothers…they wished me “HAPPY BIRTHDAY BONG…” 🙂
Finally, it was 7:57pm. Yahoooo….I’ve got a call again and I was sure that my honey’s call. Sure it was. heheheh….. 🙂 We talk a lot… the sweetest word from her is “HAPPY BIRTHDAY BONG SOMLANH”.
Bingo!!! this post is finish now. Enjoy your stay with these photos below.

ប្រហែលជាមិនទាន់ហួសពេលទេមែនទេ សំរាប់ការផស់នេះ។ តាមពិតទៅង៉ៃម្សិលម៉ិញហ្នឹង មិនមែនត្រឹមតែជា បើសដេ ផស់ខ្ញុំតែម្នាក់ទេ ជាង៉ៃ បើសដេ របស់ អាមីណា ដែលមកពីប្រទេស សេណេហ្គាល់។ នាងមិនមែនជាមិត្តរួមថ្នាក់ខ្ញុំទេ តែស្គាល់ៗគ្នា ព្រោះនៅសណ្ឋាគា ញ៉ាំបាយ ជុំគ្នាអីហ្នឹង…..ចឹងហើយបានធ្វើរួមគ្នាតែម្តងទៅ។
ម៉ាង៉ៃពេញខ្ញុំខំចាំទូរស័ព្ទសំខាន។ អាចទាយបានទេថាមកពីណា?? ច្បាស់ណាស់ គឺទូរស័ព្ទពី ហាន់នីរបស់ខ្ញុំ Call ពីអាមេរិចម៉ោជូនពរខ្ញុំ តែចាំបាត់ៗ ១ម៉ាង ២ម៉ោង….១០ម៉ោង នៅតែអត់អាដែល។ ម៉ោងប្រហែល ៥:៣០ ទូរស័ព្ទរោទិ៍ ខ្ញុំលោតចុះពីលើគ្រែ ដោយសង្ឈឹមថា ជាទូរស័ព្ទរបស់ ហាន់នីតែមិនមែនសោះ។ ទោះមិនមែនជាទូរស័ព្ទរបស់ហាន់នី តែហេងដែរជាទូរស័ព្ទរបស់ម៉ាក់ និងប្អូនខ្ញុំ។ គេ Call មកជូនពរង៉ៃកំណើត “ជូនពរថ្ងៃកំណើតបង” ហេហេហេហេ…. 🙂 ។

ចុងក្រោយបំផុតម៉ោង ៧:៥៧ នាទីយប់ទូរស័ព្ទរោទិ៍ម្តងទៀត ហេហេហេហេ…ច្បាស់ណាស់​ម្តងនេះជារបស់ហាន់នីខ្ញុំហើយ។ ថាមែន មែន…ពួកយើងនិយាយសំណេះសំណាល គ្នាយ៉ាងយូរ ហើយពាក្យដ៍ផ្អែមល្ហែមដែលខ្ញុំទន្ទឹងរងចាំម៉ាថ្ងៃពេញនោះគឺ ” សួស្តីថ្ងៃបុណ្យកំណើត បងសម្លាញ់” ។ ចប់ដោយសង្ខេប, ព័ត៌មានរាយពី ញូដេលី, ឥណ្ឌា សូមកំសាន្តជាមួយរូបភាពខាងក្រោម….


hehehe……ប្រញាប់ដុតទៀនទៅ Let’s candle the light 🙂


នំខួបដ៍តូចតែមានន័យ… A small but meanfull birthday cake.


ឆាប់កាត់នំទៅ…..Hurry up!! cut it.


ចាំកាលបានមិនរាំ?? Why not a dance, come on!!!


អូហូ…ក្បាច់អស្ចារ្យ wow….what’s a dance!!


ឡូយផស់គេពីរនាក់ហ្នឹងហ្អា….Cool then!!


ស្រីស្អាតសុំម៉ាបុស្តិ៍….Look at this, nice aren’t they?


រាប់ពីឆ្វេងម៉ោស្តាំ(ពីម្នាក់ស្លៀកខោខូវប៊យពណ៌ខៀវ) បីនាក់ហ្នឹងពួកម៉ាកបង្កើតជាមួយគ្នា, Malik(From Palestine), Bandith, Sothea


ក្បាច់ដែលមិនអាចចោលបាន…ក្បែរខ្ញុំហ្នឹងគឺ សុធា, ពួកម៉ាកខ្មែរតែស្គាល់គ្នានៅទីនេះ គេមកពី NiDA


ចុងក្រោយលេងហ្គីតាម៉ាបទពីរ សំរាកឲ្យធូរសរសៃបន្តិច 🙂

 

10/18/07

Tour Around New Delhi

hehehehe……Been here for 2 weeks, I had a nice trip around New Delhi. We started from Lotus temple, RAJGHAT PLACE, Ghandi Museum, Craft Museum, Railway Museum and the last one is Indian Gate. The places are so beautiful and I found a lot of interested things. Some I’ve never ever seen before.

– Lotus Temple/Bahá’í House of Workship: was completed in 1986. This construction is dedicated to the unity of all religions over the world such as Hindu, Buddhism, Christian, Muslim,…

– RAJGHAT: Sacred place where they buried Ghandi’s body and his son/daughter who died by the gunman. Ghandi is called “The Father of Nation” by his people.

– Ghandi Museum: displays a lot of his everyday equipments such as photos, teeth, shoes, bloody clothes while he was shot by a gunman…

– Craft Museum: displays all of Indian everyday equipments such as kitchen equipments, portrait…

– Railway Museum: You will see a lot of railway related equipments of India. India is the 2nd large country of the world who have the longest and biggest railway system.

– Indian Gate: This big gate is built to dedicate to all more-than-9000-Indian solders who died in World War I. All of their names and ranks are posted on that gate.

P.S: Sor sae in roman jik neng oy neak klas nov dol USA hery ot mean unicode mer teat. Kapik jeang neak nov India teat ha…hahahah…bleeeee….. :-p

ហេហេហេ….ម៉ោទីនេះបាន២អាទិត្យសាលាក៍បាននាំដើរទៅមើលទេសភាពជុំវិញ ញ៉ូដេលីដែរ។ យើងចាំផ្តើមពី វិហាផ្កាឈូក, RAJGHAT PLACE, សារមន្ទីរហ្គាន់ឌី, Craft Museum, Railway Museum ហើយចុងក្រោយគេគឺ Indian Gate ។ កន្លែងនិមួយៗសុទ្ធតែស្អាតៗ នឹងគួរឲ្យចាប់អារម្មណ៍ណាស់ មានរបស់ប្លែកៗ គ្រឿងប្រើប្រាស់ និងវត្ថុចាស់ៗផ្សេងទៀតដែលខ្ញុំពុំ​ធ្លាប់ឃើញកន្លងមក។

– វិហារផ្កាឈូក Bahá’í House of Workship ៖ សាងសង់ចប់រួចរាល់នៅឆ្នាំ១៩៨៦ ជាវិហារដែល​សង់សំរាប់ឧទន្ទិសដល់ការរួបរួមសាសនាទាំងអស់លើសកលលោក មានដូចជា ហិណ្ឌូ, ព្រះពុទ្ធ, គ្រឹស្ទាន,ឥស្លាម,…វិហារប្រភេទនេះឃើញមានសាងសង់ច្រើនដែរនៅតាមប្រទេសនានា ដូចជានៅ វិលមេត អ៊ីលីលនូស សហរដ្ឋអាមេរិច, កាប៉ាឡា ប្រទេសអ៊ូហ្គាន់ដា, សីដនី អូស្ត្រាលី, ហ្រ្វីកហ្វើត អាលឺ្លម៉ង។
សំរាប់អាមួយដែលខ្ញុំបានទៅនេះគឹនៅ ញ៉ូដែលី។

– RAJGHAT ៖ ជាទីសក្ការៈសំរាប់រំលឹកដល់វិរបុរសរបស់ឥណ្ឌាគឺលោក មហាត្មៈ ហ្គាន់ឌី។ ប្រជាជនឥណ្ឌាបានផ្តល់នាមដល់គាត់ជា “បិតាជាតិឥណ្ឌា”។ ទីនេះហើយជាកន្លែង ដែលគេបូជាសព លោក មហាត្មៈ និងកូនៗ របស់គាត់ដែលបានស្លាប់ដោយគេធ្វើឃាត។

– សារមន្ទីហ្គាន់ឌី៖ ជាកន្លែងដែលដាក់តាំងរបស់របរចាស់របស់លោកមហាត្មៈ មានដូចជា រូបថត,គ្រឿងប្រើប្រាស់នានា, សំលៀកបំពាក់ដែលមានប្រឡាក់ឈាមពេលគេធ្វើឃាតគាត់,…

– Craft Museum៖ ជាសារមន្ទីដាក់តាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនឥណ្ឌា ចំលាក់ គំនូរ ចានឆ្នាំង…

-Railway Museum៖ សារមន្ទីនេះតាំងសុទ្ធតែគ្រឿងចក្រ និងរបស់របរទាក់ទងនឹងរថភ្លើង។ ខ្ញុំបានឃើញមានក្បាល និងទូររថភ្លើងចាស់ៗ ប្រពន្ធ័ផ្លូវរថភ្លើងរបស់ឥណ្ឌា ជាច្រើន។ ឥណ្ឌាជាប់លំដាប់ថ្នាក់លេខពីរក្នុងពិភពលោកជាប្រទេសដែលមានប្រព័ន្ធផ្លូវដែកដ៍វែង និងធំជាង​គេ។

– Indian Gate៖ ជាច្រកទ្វាដ៍ធំដែលគេធ្វើឡើងដើម្បីរំលឹកដល់កងទ័ពឥណ្ឌាដែលបានស្លាប់នៅក្នុង​ សង្រ្គាមលោកលើកទីមួយជាង ៩០០០នាក់។ នៅលើ ក្លោងទ្វាមានចាឈ្មោះទាហានទាងអស់នោះ ព្រមជាមួយឋាន្តរសក្តិ របស់ពួគេម្នាក់ៗ។


infront of Lotus temple


at RAJGHAT sacred place


inside Ghandi Museum


echhhh…echhhh….at Railway Museum


with bong Panha at Railway Museum


Infront of Railyway  Museum, I’m afraid to touch that snake..brrrr….just nearby and say cheee..to the camera


my group of classmates at Craft Museum


Infront of Indian Gate

 

 

10/15/07

រាប់បាត្រនៅវត្តខ្មែរ ញ៉ូដេលី

ហេងដែរ អ្នកណាថាម៉ាភ្ជុំនេះខ្ញុំអត់បានទៅវត្តអីមួយហ្នឹងគេសោះ?? កាលង៉ៃភ្ជុំធំខ្ញុំបានមរាប់បាត្រ​នៅវត្តខ្មែរយើងនៅ ញ៉ូដេលី ដែលមានឈ្មោះថា ” វត្តខ្មែរញូដែល្ហីកុរុរដ្ឋខេមរារាម” បានកសាងនៅឆ្នាំ ១៩៩៤ (សូមមើលរូបខាងក្រោមដើម្បីដឹងអំពីឈ្មោះអ្នកកសាង)។ ទីធ្លាវត្តមិនជាធំអីប៉ុន្មានទេ តែបើនិយាយនោះទីនេះប៉ុណ្ណឹង ធំហើយ។ វិហារតូចល្មម ហើយមានចេតីយ៍លោកតាសង្រ្គាជ​វត្តមួយដែរ (ខ្ញុំមិនចាំឈ្មោះរបស់គាត់ទេ)។ ទៅដល់នោះខ្ញុំបានជួបខ្មែរយើងប៉ុន្មានគ្រាប់ដែរ ពូមីងខ្លះជាអ្នកធ្វើការនៅស្ថានទូតខ្មែរនៅ ញ៉ូដេលីនេះ ព្រមជាមួយបងប្អូន និសិ្សតដែលមករៀននៅឥណ្ឌានេះដែរ។ ខ្ញុំបានរាប់បាត្រ បង្កុ្សល ហើយជាពិសេសនោះបានញ៉ាំ ម្ហូបខ្មែរ (ការី) នំអន្សម…នឹករបស់របស់អស់នេះយូរដល់ហើយ។


ផ្ទាំងឈ្មោះវត្ត និងនាមអ្នកចូលរួមកសាង


រាប់បាត្រជុំគ្នា


ទិដ្ឋភាពមើលពីមុខវិហារ


បងប្អូន ខ្មែរដែលបានចូលរួមរាប់បាត្រថ្ងៃនោះ


បានថតជាមួយអ៊ំម្នាក់ដែលធ្វើការនៅស្ថាទូតខ្មែ, ថាទៅមើលគាត់ និងខ្ញុំដូចឥណ្ឌាដែរអត់? គេនាំគ្នាថាខ្ញុំនិងគាត់ជាឪពុកកូននឹងគ្នា… 🙂

 

10/15/07

Malika’s birthday

It was Thursday, 04-oct, Malika’s birthday. She’s my classmate from People’s Democratic Republic of Algeria. We, classmate shared 50Rs. each to buy her some gift. To make her surprise, we did not tell her in advanced. It was not the big party. We brought coca-cola, chocolate, cookie…to drink and eat together. Luckily, my friend, Julio, who is from Dominican, brought a classical guitar. So me and him rocked that party like crazy…heheheh 🙂

កាលពីថ្ងៃទី ០៤ ខែ តុលានេះ មិត្តរួមថ្នាក់ទាំងអស់គ្នាបានចូលលុយគ្នាម្នាក់ ៥០រូពី ទិញកាដូសំរាប់ខួបកំណើតរបស់ ម៉ាលីកា។ នាងជាមិត្តរួមថ្នាក់របស់យើង ដែលមកពី​ប្រទេស អាល់ហ្សេរី (Algeria) ។ តាមពិតទៅនាងមិនដឹងខ្លួនទេ ពួកយើងចង់ធ្វើ​ឲ្យមានការភ្ញាក់ផ្អើលតែប៉ុណ្ណោះ។ មិនជាធ្វើពិធីអ្វីធំដុំទេ គ្រាន់តែចូលលុយគ្នាទិញ កូកាមកផឹក ស្ករសូកូឡា នំនែកបន្តិចបន្តួចដើម្បីញ៉ាំជុំគ្នា។ មើលទៅក្នុងរូបនេះ​ទៅមើលខ្ញុំជាតារាក្នុងពីធីនេះណា។ បានហ្គីតារបស់ពួកម៉ាកដែលមកពី ដូមីនីកា (Dominican Republic) វាយកមកតាម។ ដូច្នេះហើយខ្ញុំជានិងវាក្រឡុកធ្វើឲ្យពិធីកាន់ តែអាឡេអាឡូ…………ហាហាហា……។


Malika


Sure…it is me 🙂

with Amar, a guy from Mongolia


We all, classmates 🙂


See me? the red T-Shirt, an Indian-face-alike guy?


Come on!! Sing along with me…


ok, it’s Julio’s turn…sing with him


Bravo!!, Julio, mi amigo….