02/14/11

៥ឆ្នាំមុន!!

ដូចពាក្យគេថា “Time flies” ពេលវាលាដើរទៅមុខលឿនដូចព្យុះ ដើរហើយគ្មានងាកក្រោយអ្វីបន្តិចសោះឡើយ។ មកទល់ថ្ងៃនេះ ១៤ ខែកុម្ភះ ឆ្នាំ ២០១១​រយៈពេល ៥ឆ្នាំហើយដែលយើងស្រលាញ់គ្នា។ នឹកដល់កាលថ្ងៃនោះ ១៤ កុម្ភះ ឆ្នាំ ២០០៦ ខ្ញុំបានសុំស្នេហ៍ប្រពន្ធទាំងអៀនៗ ។ បើនិយាយពីរឿងសុំ​សេ្នហ៍គេ អាឌិត ខ្ញុំកាលណោះជាលើកទីមួយហើយ។ តែសូមជំរាបមិនមែនសុំង៉ៃទី ១៤ បានចំលើយថា Yes ង៉ៃហ្នឹងទេណា។ នាងមិនមែនចិត្តងាយ​ឯណា។ ទាល់តែ៥ថ្ងៃក្រោយមកទើបខ្ញុំបានទទួលចំលើយថា អូឃេ។ និយាយដល់រឿងប្តីប្រពន្ធសុភាសិតចិននិយាយថា “សាងបុណ្យជាមួយគ្នា ១០ជាតិបានធ្វើជាមិត្តភក្តិ  ១០០ជាតិបានធ្វើជាបងប្អូន ១០០០ជាតិបានធ្វើជាប្តីប្រពន្ធ”  រីឯងកំណាព្យចិនវិញ “ទឹកហូក្រោមស្ពាន ដកដាវកាត់ទឹក ទឹកនៅតែហូរ …..(កំណាព្យចិនចឹងឯងគ្មានកន្លែងជួនទេ)” ។ ពេលវាលាទៅលឿនមែន វត្ថុគង់ប្រែប្រួល ចុះមនុស្ស?? ណាស់ហើយកុំឲ្យវែងឆ្ងាយ ថ្ងៃនេះមកគឹគ្រាន់តែចង់បង្ហាញរូបភាព ខ្លះដែលបញ្ជាក់ថាវត្ថុគង់ប្រែប្រួល តែមនុស្សប្រហែលជាមិនខុសគ្នាដែរទេមើលទៅ។

07/4/10

ពីណាគេនេះ???

ជាងមួយអាទិត្យហើយដែលគាត់ចេញមកមើលពិភពលោកនេះ មើលចុះគួរឲ្យស្រលាញ់មែនទែន


ដូចពីណាគេថាទៅមើល?


មើលគេគេងណ៎ ស្រួលណាស់មើលទៅ

06/20/09

ថ្ងៃដែលខ្ញុំចាំមកជាយូរ…

ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរ​ស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់​នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជា​ពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។

ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា”  យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថា​សំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។

ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ 🙁 ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា​”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន 😀 ) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែ​ត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។


សមគ្នាទេបងប្អូន??


Style ពណ៌ក្រហមទាំងគូរ


Style ឱបពីក្រោយ 😀


ឈរយកឡូយ

06/2/09

ខ្ញុំឃើញគេរៀបការ…

កាលពីខែមុននេះ (ខែ៥) ស៊ីការដូចព្យុះ កាន់តែពិបាកចិត្តនោះ គឺត្រូទៅទាំងគូរចោលមិនបាន។ ម៉ែ… ច្រើនរោងដែរហ្នឹង​គ្រាន់តែសរុបជាថវិការ ម៉ាសន្លឹកជាងដឹង!!! (អ្នកខ្លះថាតិចសំរាប់គេ តែខ្ញុំអីនេះមួយចំរៀកៗពិបាករកណាស់លោក)។ “ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ តែមិនដឹងង៉ៃណា!!! ដល់វេនខ្ញុំទេ” ហេហេហេហេ…. តែមិនថ្វី តទឹកឲ្យទៅមុនសិនចុះ។​ចាំមើលតែដល់វេនខ្ញុំវិញណា ខ្ញុំប្រកាសឲ្យក្ដែងៗតាមប្លុកហ្នឹងតាម៉ង ។ ដល់ង៉ៃហ្នឹងពួកភូមិវើតប្រេសណាខ្លះទេណ៎ មានសំណាងបានទទួលសំបុត្រពីខ្ញុំ ហេហេហេហ…. នែវ៉ើយអ្នកដឹងខ្លួន ធំក្លិនខ្លួនឯង បើមិនចង់ម៉ោ បិទទូរស័ព្ទជាមុនឲ្យហើយ​រ៉ូវ 😀


ទៅមុនសិនចុះអាវ៉ា….


មិនបានការក៍ហីទៅ ថតជុំគ្នាវិញមិនឡូយ???


ក្រុមហ្នឹង ក្រុមនគរស្រីល្វោ


នែក…រាំម៉ាបែកញើសជោគតាចឹងឯង


គ្រាន់តាមើលបានហើយ មិនបាច់ស្រក់ទឹកមាត់រ៉េអូនៗ ម្នាក់ពាក់អាវទឹកក្រូចនោះប្រពន្ធគេហើយ ហីអាវស៊ីជម្ពូនោះក៍នឹងជាប្រពន្ធគេដែរឆាប់ៗនេះ 😀


អឺទៅ…ផឹកតាពីរនាក់ឯងហ្នឹងទៅ 🙁


ច្រណែនៗៗៗៗៗ…. ទៅមិនទៀតសិនរ៉ូវ ហើស!!!! :-p

04/18/09

ថ្ងៃចូលឆ្នាំថ្មីនេះ បានទៅណាខ្លះកនយើង??

កុំសួរខ្ញុំសំនួរហ្នឹង ថាទៅដើរលេងដូចជាមិនទំនង តែបើថាទៅធ្វើការបានត្រូវ។ ក្រុមហ៊ុនខ្ញុំបានរៀបចំ “ខនសឺត” ទេសចរ ដោយសហការគ្នាជាមួយក្រសួងទេសចរ និង Sponsor មួយចំនួនទៀត។ ខនសឺតហ្នឹងហ៊ឺកហ៊ាក់ផស់គេដែរហ្នឹងណា មានសុទ្ធតែតារាល្បី ពីហង្សមាស លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ នីសា តារាពី អឹមប្រូដាកសិន លោក ណាំ បុណ្ណារដ្ឋ លោក គុនកូឡា… និងតារាផ្សេងៗទៀតដែលខ្ញុំមិនចាំឈ្មោះ ជាពិសេសនោះ ពូឃ្លាំង…​ ។

បើនិយាយទៅមិនជាសប្បាយអីទេសំរាប់ខ្ញុំព្រោះម៉ែអើយ ឈរឆែក និងលក់សំបុត្រឡើងខ្មៅមុខអស់ហើយ ក្ដៅក៍ក្ដៅ យ៉ាប់មែនទែន។ ខនសឺតគេធ្វើនៅថ្ងៃទី ១៥ តែពួកយើងត្រូវទៅមុន ៣ថ្ងៃដើម្បីរៀបចំជាមុន។ នេះសំណាំងហើយដែលខ្ញុំ​មិននៅក្រុមរៀបចំឆាក កុំអីខ្ញុំត្រូវបានលីដែក លីឥវ៉ាន់ យ៉ាប់ជាងហ្នឹងទៀត។ ហេហហេ…. តែមិនជាបានជួយពេញដៃពេញ​ជើងទេតាហត់ខ្ញុំរត់មកអង្គុយធ្វើមិនដឹង 😆 ។ ដើម្បីជាសក្ខីភាពកុំឲ្យគេមិនជឿយើង ឬក៍មានជនមួយចំនួនផាយើងថាយក​រូបភាពពីឆ្នាំចាស់មកផុស ឬកែ Photoshop អី ចឹងខាងក្រោមកនេះជារូបភាពខ្លះៗ ៖


ឆាកកំពុងត្រូវបានរៀបចំ


ឆាកដែលបានរៀបចំរួច មើលនៅពេលយប់


ក្រុមការងារពិភាក្សាគ្នាសំរាប់កម្មវិធីដែលនឹងត្រូវធ្វើ


ការរាំបង្ហាញជូននូវក្បាច់រាំប្រជាប្រីយ៍របស់ប្អូនៗមកពីអង្គការកុមារកំព្រា


មានលេងល្បែងកំសាន្ដផ្សេងៗ


ល្បែងវាយក្អមដែលពេញនិយមបំផុត


ល្បែងទាញព្រ័ត្ត


ដណ្ដើមស្លឹកឈើនេះក៍ពេញនិយមដែរ

កុំអីថ្ងៃចូលឆ្នាំថ្មីរបស់ខ្ញុំក្លាយជាឥតន័យបាត់ កុំតែបានហាន់នីគេឡើងមកលេង ក្រុងព្រះសីហនុនេះទាំងគ្រួសារ​បានជាខ្ញុំមានពេលបោកគ្រាប់បែកមកជួបនាង ហើយពេលចប់ខនសឺត អ្នកណារើឆាក រើអី ក៍រើទៅ ឌិត បោកគ្រាប់បែកមួយក្ឌុងទៀតមកងួតទឹកធ្វើវាហី ​ហេស ហេស ហេស… 😆


បីនាក់បងប្អូនគេនេះក៍ឆ្លៀតបានមកមើលខនសឺនឹងគេដែរ


តេន តេន តេន… ដល់វគ្គខ្ញុំត្រូវចេញមុខខ្លះៗហើយបាទ


ស្រីមុំ ហាន់នីផស់ខ្ញុំ


សមគ្នាអស់ទាស់ហាពីរនាក់នេះ ហ្អា… 😆


ដូរស្ទីលថតមួយយកឡូយ 😀


ជាមួយ អារ័ត្ន(រូបខាងឆ្វេង) និងអារូ – ពីរនាក់ហ្នឹងជាអនាគតប្អូនថ្លៃខ្ញុំ

07/29/07

រូបភាពថ្ងៃពិព័ណ៌ផ្ទះព្រះភូមិ

រូបភាពខាងក្រោមនេះសុទ្ធតែជារូបភាពដែលបានថតកាលពីថ្ងៃទៅចូលរួមក្នុងពិធីតាំងពិព័ណ៌ផ្ទះព្រះ​ភូមិ។ គួរឲ្យសោកស្តាយដែរដែលគេមិនអនុញ្ញាតិឲ្យប្រើកាម៉េរាក្នុងពេលដែលគេកំពុងសំដែង ចឹងខ្ញុំមានតែរូបមួយចំនួនដែលថតក្រោយឆាកបន្ទាប់ពីគេបានសំដែងរួចប៉ុណ្ណោះដើម្បីអួតបងប្អូនទាំង​អស់គ្នា។ សូមអញ្ជើញទស្សនាដូចខាងក្រោម៖

ច្រកចូលមានតាំងរូបខ្ទមដែលគេតំណាំងឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ

 

ការតាំងបង្ហាញខ្លះនៅលើដើមឈើដោយគេធ្វើរូបមនុស្សដីតំណាំងឲ្យព្រលឹងដែលថែរក្សានានា

 

មានការអុជទៀតបំភ្លឺមើលទៅស្រស់ស្អាតនាពេលយប់

 


ហេហេហេ….លួចថតបានពីរប៉ុស្តិ៍ដែរពេលកំពុងសម្តែង​(តួនាយរោង)

 

តួនាយរោង កំពុងបង្ហាញក្បាច់

 

សិល្បករចេញមកអបអរសាទរបន្ទាប់ពីសម្តែងចប់

 


ទាយទៅមើលកញ្ញាអប្សរាដែលនៅជួរមុខហើយកណ្តាលគេនោះជាអ្នកណា??

 


ថតជាមួយអប្សរាកំពូលស្នេហ៍របស់ខ្ញុ…..:))


ស្អាតទេជួយថាទៅមើលបងប្អូន ហេហេហេ…ខ្ញុំថាស្អាតអត់ខ្ចោះតែម្តង :))


(ជួរខាងមុខ) អាហ្សា, (ជួរខាងក្រោយ) អាភាព, បងវី, ស្រីមុំ(Ma honey), …ប៉ុន្មានអ្នកទៀតអត់ចាំឈ្មោះ


បងវី និង អាភាព


បងវី និង ស្រីមុំ (អត់កន្លែងថតចឹងទៅ ស្ទីលហ្នឹងគេហៅថា អប្សរាជិះម៉ូតូ)


កំពុងបញ្ចេញក្បាច់បង្ហាញដល់ កាម៉េរ៉ាមេន