07/1/09

ចាក់សោរផ្ទះចោលចូលរោងការ កិកិកិ….

មិនមានពេលបរិយាយច្រើនទេគ្រាន់តែសុំជំរាបបងប្អូនទាំងអស់សុំចាក់ផ្ទះចោលទៅសម្ងំយកសេចក្ដីសុខហើយ។
ជាប់ភារកិច្ចត្រូវចូលរោងការង៉ៃនេះឯង។ ល្ងាចនេះចូលរោង សូត្រមន្ត ស្អែកបានង៉ៃការតែម្ដង។ ថ្មើនេះទៅហើយកូនកម្លោះ​ឆ្លៀតមកសរសេរប្លក់ទៀត……. បាយ បាយ បាយទាំងអស់គ្នា។

ម៉ស់អញ្ជើញបងប្អូនការតាមប្កក់ម្ដងមើល


កុំភ្លេចចូលរួមណា ចូលរួមតាមប្លក់ចងដៃតាមប្លក់ក៍បាន

06/20/09

ថ្ងៃដែលខ្ញុំចាំមកជាយូរ…

ជាងបីឆ្នាំហើយដែរខ្ញុំរងចាំសំរាប់ពេលវេលានេះមកដល់ ឥឡូវវាបានមកដល់មែន។ និយាយឲ្យត្រង់ទៅចុះ យើងទាំងពីរនាក់គិតថាស្នេហាពួកយើង នឹងអាចជួបឧបសគ្គច្រើនជាងនេះ តែផ្ទុយពីនេះ Happy Ending ដែលមានគូរ​ស្នេហ៍ច្រើនសន្ធឹកប្រាថ្នាចង់បានបែរជាមិនបានវិញនោះ បានកើតមានចំពោះពួកយើង។ “ប្រហែលជាម៉ាក់ប៉ាអូនជំទាស់​នឹងពួកយើងទេដឹង ព្រោះពួកគាត់មានគំនិតចាស់បូរាណបន្ដិច គាត់គិតថាទុកដាក់កូនចៅគឺពួកគាត់ជាអ្នកសំរេច” “ប្រហែលជា​ពួកគាត់បំបែកយើងទេដឹង….” “ប្រហែលជាយើងអាចស្រលាញ់គ្នាបានត្រឹមតែសង្សាទេដឹង???!!!” ពាក្យប៉ុន្មានឃ្លានេះ ខ្ញុំធ្លាប់ស្ដាប់ពីមាត់របស់នាង ដែលកំពុងតែបារម្ភ ប៉ុន្តែទីបំផុតវាមានតែក្នុងរឿងនិទានតែប៉ុណ្ណោះសំរាប់ពួកយើង។

ខ្ញុំនៅចាំបានថាមានពេលមួយនោះ… “បើវាស្រលាញ់កូនឯងពិតមែន វានឹងនាំចាស់ទុំមកចូលតាមផ្លូវទៅតាមច្បាប់ហើយ បើមិនចឹងទេអញលើកឲ្យអ្នកនៅបារាំងហើយណា”  យ៉ាហ៊ី…..គំរាម?? ហេហេហេហស…. កុំជោ ចាំកាលបានខ្ញុំមិនដុកប៉ាម៉ាក់ខ្ញុំឲ្យចូលទៅ?? ប្រាវ…កុំរុញស៊ីក្លូចូលឡាន។ មានអីសំរេចផស់ខ្ញុំមែន។ តែថាទៅចាត់ទុកថា​សំណាំងសំរាប់ពួកយើងដែរ។ ពួកយើងមិនជួបច្រទះឧបសគ្គដោយគ្រួសារ ឬរណាំងវណ្ណគ្រួសារអីដូចគូរគេមួយចំនួនឡើយ។ ភាគច្រើនជារឿងល្មមៗដែលពួកយើងអាចហែលឆ្លងជាមួយគ្នាបាន។ ខ្ញុំក៍មិនភ្លេចដែរ ពេលមានទុក្ខលំបាកអ្វីមួយ គឺនាងជាអ្នកនៅក្បែរខ្ញុំ យល់ចិត្ដខ្ញុំ និងផ្ដល់កំលាំងចិត្ដគ្រប់បែបយ៉ាង។

ឥឡូវនេះពេលវេលាដែខ្ញុំទន្ទឹងនោះ វាមិនមែនជាសុបិន្តទៀតទេ ហើយក៍មិនមែនជារឿងនិទានអ្វីដែរ វាជារឿងពិត…..។ បើរាប់ដៃត្រួសៗទៅនៅសល់មិនប៉ុន្មានថ្ងៃឡើយ ភ្លេងការនឹងប្រគុំលាន់ស្នូររំពងមិនខាន ហេហេហេហស…. តែដូចចង់ស្ដាយអាម៉េច មិនទាន់បានដើរលេងអស់ចិត្ដ 🙁 ធ្មេចបើកៗ លឿនអស់ស្ទះ។ អ្នកទាំងអស់គ្នាដឹងទេ ខ្ញុំបានសួរនាងថា​”ការហើយបងអាចដើរផឹកស៊ីដូចមុនបានឬទេ ហើយបងអាចដាច់យប់បានដែរឬទេ” មិនបាច់ខ្ញុំបា្រប់ទេ ចំលើយគឺ “…ទៅសួរពិលសិនរ៉ូវ” “…បងឯងអាចផឹកស៊ីជាមួយពួកម៉ាកបាន តែហាមដាច់យប់”។
មិនមែនខ្ញុំចង់ដាច់យប់ទៅគេងផ្តេសផ្ដាស់ណាផ្សេងទេ គឺពេលណាអត់សុខខ្ជិលទៅផ្ទះហ្នឹងចង់ម៉ោគេងនៅអូហ្វីស នេះតើ ។ ខ្ញុំឧស្សាហ៍មកគេងនៅអូហ្វីសសឹងអី ម៉ាអាទិត្យនៅអូហ្វីស ៥ង៉ៃទៅហើយ ទៅផ្ទះតែម៉ាភ្លែតៗដូរខោអាវទេ (សូម្បីតែឥឡូវនេះក៍ខ្ញុំកំពុងសរសេរផុស នៅអូហ្វីសដែរ ….ទាន់នៅគេងបាន 😀 ) ។ ណាស់ហើយសុំបញ្ជប់ភាពរបាច់របោចតែ​ត្រឹមណេះ វគ្គបន្ដ គឺជាវគ្គអួតរូបថត ។ សូមបញ្ជាក់រូបថតខាងក្រោមនេះមិនទាន់ការមែនទែនទេ គ្រាន់តែទៅថតស្ទូឌីយ៉ូ ជាមុនទុកគ្រាន់ពង្រីកដាក់មុខហាងតែប៉ុណ្ណោះ អារបស់មែនទែនទាន់តែការហើយបានគេផុស។


សមគ្នាទេបងប្អូន??


Style ពណ៌ក្រហមទាំងគូរ


Style ឱបពីក្រោយ 😀


ឈរយកឡូយ